តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការ​ជា​មួយ​នឹង​ធនាគារ​ជប៉ុន SMBC រៀបចំ​វេទិកា​ពិភាក្សា​ពី​ធនធាន​មនុស្ស និង​សេវា​ធនាគារ

ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការ​ជា​មួយ​នឹង​ធនាគារ​ជប៉ុន SMBC រៀបចំ​វេទិកា​ពិភាក្សា​ពី​ធនធាន​មនុស្ស និង​សេវា​ធនាគារ

ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩

នៅ​រសៀល​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ​ជប៉ុន SMBC បាន​សហការ​គ្នា​រៀបចំ​វេទិកា​ជួប​ជុំ​រវាង​សាជីវកម្ម​ជប៉ុន និង​ថ្នាក់​ដឹកនាំ​របស់ស្ថាប័ន​ទាំង​ពីរ ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​ធន​ធាន​មនុស្ស និង​សេវា​កម្ម​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​វេទិកា​នេះ​ក៏​មាន​ការ​ចូល​រួម​ពី បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រម​ទាំង​សាជីវកម្ម​ជប៉ុន និង​កម្ពុជា​ជា​ច្រើន​ទៀត​ផង​ដែរ ។

គួរ​បញ្ជាក់​ផងដែរ​ថា ធនាគារ​ជប៉ុន SMBC ជា​ភាគទុនិក​ធំ​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​កាន់​កាប់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១៨,២៥% ។

SMBC បានវិនិយោគ​ធនធាន​របស់ខ្លួន​យ៉ាងសកម្ម​ក្នុងប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី ដែលមាន​សក្តានុពល​រីកចម្រើន​ខ្លាំង ។ ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ទទួលបាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​សមាហ័រណកម្ម​បានល្អប្រសើរ SMBC បាន​ផ្តល់​អ្នកជំនាញជាន់ខ្ពស់​មកបម្រើការ​ជាទីប្រឹក្សា​នៅក្នុង​ផ្នែក​សាជីវកម្ម​អន្តរជាតិ​របស់​ធនាគារ អេស៊ីលីដា ចាប់តាំងពី​ឆ្នាំ​២០១៣ មក ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

More
ACLEDA Unity ToanChet
971,769 PEOPLE USE THIS
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ៦៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.១៧៦    ចំនួនអ្នកទស្សនាពីម្សិល : ១១.៤២៤