តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ពាន​រង្វាន់​ឧត្តមភាព​ប្រតិបត្តិការ ២០១៨-២០១៩ ពី Wells Fargo

ពាន​រង្វាន់​ឧត្តមភាព​ប្រតិបត្តិការ ២០១៨-២០១៩ ពី Wells Fargo

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩

ពាន​រង្វាន់​ឧត្តមភាព​ប្រតិបត្តិការ ២០១៨-២០១៩ ពី Wells Fargo

ធនាគារ អេស៊ីលីដា បាន​ទទួល​ពាន​រង្វាន់​ឧត្តមភាព​ប្រតិបត្តិការ ២០១៨-២០១៩ ពី​ធនាគារ Wells Fargo ។

ពាន​រង្វាន់​នេះ​បង្ហាញ​ពី​គុណភាព​បម្រើ​សេវា​ដ៏​ល្អ​ប្រសើរ​របស់​ធនាគារ អេស៊ីលីដា ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ ហើយ​ចំណុច​សំខាន់​បំផុត​នោះ​គឺ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បម្រើ​សេវា​ក៏​ល្អ​ប្រសើរ ចំពោះ​អតិថិជន​របស់​ខ្លួន ។

ពាន​រង្វាន់​នេះ​ក៏​ទទួល​ស្គាល់ និង​បង្ហាញ​ពី​ការ​បម្រើ​សេវា​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​អំពី​តម្រូវការ​របស់​អតិថិជន​ផង​ដែរ ។

ការ​ទូទាត់​ជា​លក្ខណៈ​អន្តរជាតិ គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ទំនាក់​ទំនង​រវាង​ធនាគារ​នៅ​ក្នុង​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ ។ ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ដំណើរការ​ប្រតិបត្តិការ​យ៉ាង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព គឺ​ជា​ការ​ខិតខំ​រួម​គ្នា​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ចូល​រួម​ទាំង​អស់ ។

ធនាគារ Wells Fargo ពិនិត្យ​ឃើញ​ថា ធនាគារ អេស៊ីលីដា ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ដំណើរការ​ទូទាត់​ប្រកប​ដោយ​គុណភាព​ខ្ពស់ សេវាកម្ម​ល្អ និង​មាន​ប្រសិទ្ធភាព ជា​មួយ​នឹង​បទពិសោធន៍​បម្រើ​អតិថិជន​ដ៏​ឆ្នើម ។

ជា​លទ្ធផល ធនាគារ Wells Fargo បាន​កោត​សរសើរ និង​មាន​មោទនភាព​ចំពោះ​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជា​មួយ​ធនាគារ អេស៊ីលីដា និង​សូម​អបអរ​សាទរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ អេស៊ីលីដា ដើម្បី​សម្រេច​បាន​នូវ​ពាន​រង្វាន់​ឧត្តមភាព​ប្រតិបត្តិការ​នេះ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១១៦.៤៥៨ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៣១៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១១.៦៤១    ចំនួនអ្នកទស្សនាពីម្សិល : ១៧.៨៦៥