www.acledabank.com.kh

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextស្កែន​ទូទាត់​ដោយ​កាត់​ទឹក​ប្រាក់​ពី​ប័ណ្ណ​វីសា​អេស៊ីលីដា

ស្កែន​ទូទាត់​ដោយ​កាត់​ទឹក​ប្រាក់​ពី​ប័ណ្ណ​វីសា​អេស៊ីលីដា

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩

ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម តាម​រយៈ​ការ​ស្កែន ឃ្យូអរកូដ នៅ​តាម​ហាង​ទំនិញ-សេវាកម្ម​នានា​ដែល​មាន​ស្លាក​សញ្ញា VISA បាន​យ៉ាង​ងាយ​ស្រួល និង​រហ័ស​ទាន់​ចិត្ត ។

លក្ខណៈ​ពិសេស

ដើម្បី​អាច​ទូទាត់​បាន

របៀប​ភ្ជាប់​ប័ណ្ណ​ជា​មួយ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត

  1. សូម​ចូល​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត
  2. ជ្រើស​រើស​ម៉ីនុយ "ស្កែន​ទូទាត់​វីសា / VISA Scan to Pay"
  3. ជ្រើស​រើស ប័ណ្ណ​សម្រាប់​ទូទាត់ និង​ប័ណ្ណ​សម្រាប់​ប្រើ​ជា​ប្រចាំ ។ ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​ឃើញ​មាន​ប័ណ្ណ​សម្រាប់​ជ្រើស​រើស សូម​ភ្ជាប់​គណនី​ធនាគារ ដូច​ខាង​ក្រោម
  4. រួច​ចុចប៊ូតុង "យល់ព្រម / OK"

របៀប​ទូទាត់

  1. សូម​ចូល​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត
  2. ជ្រើស​រើស​ម៉ីនុយ "ស្កែន​ទូទាត់​វីសា / VISA Scan to Pay"
  3. ស្កែន​ឃ្យូអរកូដ ដែល​ដាក់​តាំង​នៅ​បញ្ជរ​ហាង​លក់​ទំនិញ-សេវាកម្ម
  4. បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ទូទាត់
  5. រួច​ចុច​ប៊ូតុង "យល់ព្រម / OK"
  6. ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ រួច​ហើយ​ចុច​ប៊ូតុង "យល់ព្រម​ទូទាត់ / Confirm and Pay" ជា​ការ​ស្រេច

របៀប​ភ្ជាប់​គណនី​ធនាគារ

  1. ចូល​ប្រើ​សេវា​អេស៊ីលីដា​ទាន់ចិត្ត (Login)
  2. ជ្រើស​រើស​ប៊ូតុង នៅ​ផ្នែក​ខាង​លើ ខាង​ស្តាំដៃ
  3. ជ្រើសរើស​ម៉ឺនុយ "សុវត្ថិភាព និង ព័ត៌មានផ្ទាល់ខ្លួន"
  4. ជ្រើស​រើស​ម៉ឺនុយ "ភ្ជាប់​ឬ​លុប​គណនី​ធនាគារ / Link or Delink"
  5. បញ្ចូល​លេខ​គណនី​ធនាគារ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត
  6. សូម​ចុច​ប៊ូតុង "បញ្ជូន"
  7. បញ្ចូល​លេខ​សុវត្ថិភាព​ដែល​បាន​ទទួល​តាម​រយៈ​ការ​ផ្ញើសារ (ចំណាំ ៖ លេខ​ទូរស័ព្ទ​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​ទាន់​ចិត្ត និង​លេខ​ទូរស័ព្ទ​ដែល​ផ្តល់​ឱ្យ​នៅ​ពេល​បើក​គណនី​ធនាគារ ត្រូវ​តែ​ដូច​គ្នា ទើប​អាច​ភ្ជាប់​បាន)
  8. សូម​ចុច​ប៊ូតុង "យល់ព្រម"
  9. លោក​អ្នក​អាច​ភ្ជាប់​គណនី​ផ្សេង​ទៀត ដែល​មាន​លេខ​សម្គាល់​អតិថិជន (CIF) តែ​មួយ
  10. សូម​ចុច​ប៊ូតុង "យល់ព្រម"

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ​២៤ម៉ោង) ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។

ស្លាកសញ្ញារបស់ ធនាគារ អេស៊ីលីដា មានពណ៌ មាស និង ខៀវទឹកប៊ិក

  • ពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
  • ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ២៦៧ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ