តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ពិធី​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់ រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត

ពិធី​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់ រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០

ភ្នំពេញ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត) និង​ធនាគារ​ឯកទេស វីង (ខេមបូឌា) លីមីធីត ប្រកាស​ជា​សាធារណៈ ស្តី​អំពី​ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់ រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ​ឯកទេស វីង (ខេមបូឌា) លីមីធីត ។

ពិធី​ដាក់​ឱ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់​នេះ មាន​ការ​ចូល​រួម​ពី​បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន​រូយ៉ាល់​ហ្រ្គុប ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​របស់​ស្ថាប័ន​ទាំង​ពីរ ។

កិច្ច​សហ​ប្រតិបត្តិការ​រវាង​ធនាគារ​ទាំង​ពីរ គឺ​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ ៖

  1. ផ្ទេរ​ប្រាក់ រវាង​គណនី​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​គណនី​វីង
  2. ផ្ទេរ​ប្រាក់ រវាង​គណនី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​គណនី​វីង

បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ "ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​សេចក្តី​សោមនស្ស​រីករាយ ដែល​ធនាគារ​ឯកទេស វីង (ខេមបូឌា) លីមីធីត បាន​ចាប់​ដៃ​គូ​ជា​យុទ្ធសាស្រ្ត ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​បម្រើ​សេវា​ផ្ទេរ​ប្រាក់ របស់​ស្ថាប័ន​ទាំង​ពីរ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត ដើម្បី​លើក​កម្ពស់​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ធនាគារ​ទាំង​ពីរ​ឱ្យ​កាន់​តែ​ទំនើប ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​ថែម​ទៀត ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ធនាគារ​ទាំង​ពីរ អាច​ធ្វើ​ការ​ផ្ទេរ និង​ទូទាត់​ប្រាក់​រវាង​គ្នា និង​គ្នា ។ កិច្ច​សហ​ប្រតិបត្តិការ​នេះ នាំ​ឲ្យ​ធនាគារ​យើង​ទាំង​ពីរ​មាន​បណ្តាញ​ប្រតិបត្តិការ​សម្បូរ​បែប ចំនួន ៤៣.៤៧៦កន្លែង គ្រប​ដណ្តប់​គ្រប់​ខេត្ត-ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​អតិថិជន​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស ដែល​ជំរុញ​ឲ្យ​សេវា​ផ្ទេរ​បា្រក់​កាន់​តែ​ទូលំ​ទូលាយ ឆាប់​រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព ។ សមិទ្ធផល​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​អតិថិជន និង​សាធារណៈជន និង​គាំទ្រ​ដល់​ការរីក​លូត​លាស់​របស់​អតិថិជន ជា​មួយ​នឹង​ការ​កាត់​បន្ថយ​ចំណាយ និង​ហានិភ័យ ។ ឥឡូវ​នេះ អតិថិជន​ដែល​មាន​គណនី​នៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ធ្វើ​ការ​ដក-ដាក់​សាច់​ប្រាក់ នៅ​តាម​បណ្តាញ​ប្រតិបត្តិការ​របស់​ធនាគារ​ទាំង​ពីរ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ។"

លោក​បណ្ឌិត​បាន​បន្ថែម​ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ឌីជីថល ដែល​មាន អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដែល​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​យ៉ាង​សម្បូរ​បែប​តាម​រយៈ​ទូរស័ព្ទ​ដៃ​ដោយ​ខ្លួន​ឯង ។ គិត​មក​ដល់​បច្ចុប្បន្ន​នេះ អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ជា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដែល​ធំ​ជាង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​អ្នក​ចុះ​ឈ្មោះ​ប្រើ អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ចំនួន ១.២២៦.៣៨៣ ជា​លក្ខណៈ​បុគ្គល និង ៣០.៩៨៩ ជា​លក្ខណៈ​ដៃគូ ។"

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៩៩៣    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣