www.acledabank.com.kh

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextប្រើ​ប័ណ្ណ​សមាជិក CSS ដក​ប្រាក់ និង​ផ្ទេរ​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា

ប្រើ​ប័ណ្ណ​សមាជិក CSS ដក​ប្រាក់ និង​ផ្ទេរ​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០

ប្រើ​ប័ណ្ណ​របស់​សមាជិក CSS លោក​អ្នក​អាច​ដក​ប្រាក់ និង​ផ្ទេរ​ប្រាក់ តាម​រយៈ​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ អេស៊ីលីដា ទូទាំង​ប្រទេស​បាន​យ៉ាង​ងាយ​ស្រួល ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មាន​ម៉ាស៊ីន​អេធីអឹម​ចំនួន ៦២៧គ្រឿង ទូទាំង​ប្រទេស​កម្ពុជា ។ សូម​ចុច​ទីនេះ ដើម្បី​ពិនិត្យ​មើល​ទីតាំង​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ អេស៊ីលីដា ទាំង​អស់ ។

របៀប​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ដោយ​ប្រើ​ប័ណ្ណ​របស់​សមាជិក CSS ៖

  1. សូម​បញ្ចូល​ប័ណ្ណ CSS របស់​លោក​អ្នក
  2. សូម​ជ្រើស​រើស​ភាសា
  3. សូម​បញ្ចូល​លេខ​សម្ងាត់​របស់​លោក​អ្នក
  4. ជ្រើស​រើស​ប្រភេទ​ប្រតិបត្តិការ (ដក​ប្រាក់)
  5. ជ្រើស​រើស​ប្រភេទ​រូបិយប័ណ្ណ (រៀល ឬ​ដុល្លារ)
  6. ជ្រើស​រើស​ចំនួន​ទឹក​ប្រាក់​ដែល​លោកអ្នក​ត្រូវ​ដក (សូម​ចុច​លើ "ផ្សេងៗ" ប្រសិន​លោកអ្នក​ត្រូវ​ការ​បញ្ចូល​ចំនួន​ទឹក​ប្រាក់)
  7. បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក
  8. សូម "ចុចត្រង់​នេះ​ដើម្បី​បន្ត"
  9. បន្ទាប់​មក​ម៉ាស៊ីន​នឹង​បង្ហាញ​ថ្លៃ​សេវា (សូម​ជ្រើសរើស "បាទ/ចាស" ប្រសិន​បើ​លោក​អ្នក​យល់​ព្រម)
  10. សូម​យល​ប័ណ្ណ និង​ប្រាក់​របស់​លោក​អ្នក (ម៉ាស៊ីន​នឹង​ទាញ​ប្រាក់​ចូល​វិញ​ដោយ​ស្វ័យ​ប្រវត្តិ ក្នុង​រយៈ​ពេល ១៥វិនាទី)

របៀប​ផ្ទេរ​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ដោយ​ប្រើ​ប័ណ្ណ​របស់​សមាជិក CSS ៖

  1. សូម​បញ្ចូល​ប័ណ្ណ CSS របស់​លោក​អ្នក
  2. សូម​ជ្រើស​រើស​ភាសា
  3. សូម​បញ្ចូល​លេខ​សម្ងាត់​របស់​លោក​អ្នក
  4. ជ្រើស​រើស​ប្រភេទ​ប្រតិបត្តិការ (ផ្ទេរ​ប្រាក់)
  5. ជ្រើសរើស "ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​ផ្សេង"
  6. ជ្រើសរើស​ស្ថាប័ន​ដែល​ទទួល​ប្រាក់​ផ្ទេរ
  7. បញ្ចូល​លេខ​គណនី​ទទួល​ប្រាក់​ផ្ទេរ
  8. ជ្រើស​រើស​ប្រភេទ​រូបិយប័ណ្ណ (រៀល ឬដុល្លារ)
  9. បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ទេរ
  10. ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​របស់​លោក​អ្នក (លេខ​គណនី ចំនួន​ទឹក​ប្រាក់​ផ្ទេរ និង​កម្រៃ​សេវា)
  11. បន្ទាប់​មក​ចុច​លើ "បាទ/ចាស"

ស្លាកសញ្ញារបស់ ធនាគារ អេស៊ីលីដា មានពណ៌ មាស និង ខៀវទឹកប៊ិក

  • ពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
  • ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ១៩១ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ