តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextទូទាត់​ឆ្លង​ដែននៅ​ប្រទេស​ថៃ

ទូទាត់​ឆ្លង​ដែននៅ​ប្រទេស​ថៃ

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០

ឥឡូវ​នេះ លោក​អ្នក​អាច​ទូទាត់​ប្រាក់​រៀល នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ស្កែន​ឃ្យូអរកូដ ដើម្បី​ទូទាត់​តាម​រយៈ អេស៊ីលីដា​ទាន់​ចិត្ត បាន​យ៉ាង​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់ ។

ការ​ទូទាត់​នេះ​មិន​ត្រឹម​តែ​ងាយស្រួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាត់​បន្ថយ​ហានិភ័យ​នានា​ទាក់ទង​នឹង​ការ​នាំ​សាច់​ប្រាក់​តាម​ខ្លួន ថែម​ទៀត​ផង ។

មោទនភាព​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​នៃ​ការ​ទូទាត់​តាម​ឃ្យូអរកូដ (QR Code) កម្ពុជា

  • លើក​តម្កើង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល នៅ​លើ​ទីផ្សារ​អន្តរជាតិ ដោយ​ចាប់​ផ្តើម​ពី​ប្រទេស​ថៃ តាម​រយៈ​ការ​ចរាចរ​ទូទាត់​ដោយ​ប្រើប្រាស់​អេស៊ីលីដា​ទាន់​ចិត្ត App ។
  • ផ្តល់​មធ្យោបាយ​ដល់​អតិថិជន​ពី​ប្រទេស​កម្ពុជា​ក្នុង​ការ​ទូទាត់​នៅ​ប្រទេស​ថៃ ដោយ​ពុំ​ចាំ​បាច់​ប្តូរ​សាច់​ប្រាក់ និង​មធ្យោបាយ​ទូទាត់​សម្រាប់​អតិថិជន​ពី​ប្រទេស​ថៃ​នៅ​ប្រទេស​កម្ពុជា ។
  • សម្រួល​ការ​ទូទាត់​ដល់​ពលករ​រាប់​លាន​នាក់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស ។

ទំហំ​ប្រតិបត្តិការ

  • ទូទាត់​ដោយ​កាត់​ទឹក​ប្រាក់​ចេញ​ពី គណនី​ទាន់​ចិត្ត ៖ រហូត​ដល់ ៥.០០០.០០០ រៀល ក្នុង​មួយ​ថ្ងៃ
  • ទូទាត់​ដោយ​កាត់​ទឹក​ប្រាក់​ចេញ​ពី គណនី​ធនាគារ ៖ រហូត​ដល់ ១០.០០០.០០០ រៀល ក្នុង​មួយ​ថ្ងៃ

របៀប​ទូទាត់

ដើម្បី​អាច​ទូទាត់​បាន លោកអ្នក​ត្រូវ​ធ្វើ​បច្ចុប្បន្នកម្ម (Update) កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក បន្ទាប់​មក​សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម ៖

  1. ដំបូង​សូម​ចូល​កម្មវិធី អេស៊ីលីដា​ទាន់​ចិត្ត
  2. ជ្រើសរើស "ទូទាត់​ឆ្លង​ព្រំដែន / QR Cross Border"
  3. សូម​ស្កែន ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ដើម្បី​ចូល​ប្រើ​សេវា
  4. បន្ទាប់​មក​ស្កែន​ឃ្យូអរកូដ នៅ​តាម​ដៃគូ​នានា​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ទូទាត់
  5. សូម​បំពេញ​ព័ត៌មាន​ ៖
    • ជ្រើសរើស​លេខ​គណនី​ដែល​ត្រូវ​ទូទាត់
    • បញ្ចូល​ទឹក​ប្រាក់​ដែល​ត្រូវ​ទូទាត់ (ប្រសិន​បើ​តម្រូវ)
    • បញ្ចូល​គោល​បំណង
  6. បន្ទាប់​មក​ចុច​ប៊ូតុង "យល់ព្រម"
  7. សូម​ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ​ទូទាត់​របស់​លោក​អ្នក
  8. សូម​ចុច​ប៊ូតុង "យល់​ព្រម"
  9. ប្រតិបត្តិការ​ទូទាត់​ទទួល​បាន​ជោគជ័យ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦៨៦.៨២៦ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១១៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១២.២១៨    ចំនួនអ្នកទស្សនាពីម្សិល : ១៨.៧២៨