តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextគណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ផ្តល់​ការ​អនុញ្ញាត​ជា​គោលការណ៍ លើ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ផ្តល់​ការ​អនុញ្ញាត​ជា​គោលការណ៍ លើ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០

រាជធានី​ភ្នំពេញ ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា បាន​ទទួល​ការ​អនុញ្ញាត​ជា​គោលការណ៍​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក.) លើ​ការ​បោះផ្សាយ​លក់​មូលបត្រ កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​របស់​ធនាគារ នៅ​ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ទី១ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ចុះ​បញ្ជី​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (ផ.ម.ក.)។ ធនាគារ​គ្រោង​នឹង​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ថ្មី ចំនួន ៨.៧៥១.៣៩១ ភាគហ៊ុន និង​ភាគហ៊ុន​ដែល​មាន​ស្រាប់​រហូត​ដល់ ១៣.១២៧.០៨៦ ភាគហ៊ុន ដល់​សាធារណជន។

បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់​ឱកាស​ដល់​វិនិយោគិន និង​សាធារណជន ដើម្បី​វិនិយោគ​លើ​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី"។ ធនាគារ​នឹង​រៀបចំ​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត (Roadshow) ចំនួន ០២ (ពីរ) លើក នៅ​ថ្ងៃទី០៣ និង​ថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២០ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​នឹង​មាន​បទបង្ហាញ​ដល់​វិនិយោគិន អំពី​ទិដ្ឋភាពទូទៅ​នៃ​អាជីវកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ ពេល​វេលា​រំពឹង​ទុក​នៃ​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ និង​ការ​រៀបចំ​ខ្លួន​របស់​វិនិយោគិន ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ។

ធនាគារ​នឹង​ចាប់​ផ្តើម​ដំណើរការ ប៊ុកបៀលឌីង ជា​ផ្លូវការ និង​អញ្ជើញ​វិនិយោគិន និង​សាធារណជន ចូល​រួម​កំណត់​ថ្លៃ​ភាគហ៊ុន​របស់​ធនាគារ នៅ​ក្នុង​រវាង​ចន្លោះ​ថ្លៃ ចាប់​ពី ១៥.០០០ រៀល ដល់ ១៧.៤០០ រៀល ក្នុង​មួយ​ភាគហ៊ុន។ ថ្លៃ​ភាគហ៊ុន​ចុង​ក្រោយ នឹង​ត្រូវ​កំណត់​ទៅ​តាម​ការ​កំណត់​ថ្លៃ ដែល​វិនិយោគិន​បាន​ដាក់​នៅ​ក្នុង​ដំណើរការ​ប៊ុកបៀលឌីង ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី០៣ ដល់​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ បន្ទាប់​ពី​ដំណាក់កាល​ប៊ុកបៀលឌីង ត្រូវ​បាន​បញ្ចប់ វិនិយោគិន និង​សាធារណជន​ទាំង​អស់ នឹង​ត្រូវ​អញ្ជើញ​មក​ចូល​រួម​ក្នុង​ដំណាក់កាល​បរិវិសកម្ម ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ​លើ​ថ្លៃ​ភាគហ៊ុន​ចុង​ក្រោយ ចាប់​ពី​ថ្ងៃទី២៣ ខែមីនា ដល់​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។

បណ្ឌិត អ៉ិន ចាន់នី បាន​បញ្ជាក់​បន្ថែម​ថា "ដើម្បី​ចូល​រួម​ក្នុង​ដំណាក់កាល​ប៊ុកបៀលឌីង និង​ដំណាក់កាល​បរិវិសកម្ម វិនិយោគិន​ត្រូវ​មាន​លេខអត្តសញ្ញាណ​វិនិយោគិន (Investor ID) និង​គណនី​ជួញដូរ (Trading Account) ជា​មួយ​ក្រុមហ៊ុន​មូលបត្រ​ណា​មួយ ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​គណៈកម្មាការ​មូលបត្រ (គ.ម.ក.)។" លោក​បន្ថែម​ទៀត​ថា "ធនាគារ​រំពឹង​ថា​នឹង​ចុះ​បញ្ជី​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក.) នា​ចុង​ខែមេសា ឆ្នាំ២០២០ នេះ។ ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ទី​មួយ ដែល​នឹង​ត្រូវ​ចុះ​បញ្ជី​ក្នុង ផ.ម.ក. ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ក្លាយ​ជា​ធនាគារ​គំរូ​មួយ សម្រាប់​ធនាគារ​ផ្សេងៗ​ទៀត នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុង​ការ​ប្រើ​ប្រាស់​ទីផ្សារ​មូលធន​កម្ពុជា ដើម្បី​ប្រមូល​ទុន។"

លោក Han Kyung Tae អគ្គនាយក ក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "ចំនុច​ដែល​ធ្វើ​ឱ្យ​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​លក្ខណៈ​ពិសេស និង​ខុស​ប្លែក​ពី​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​មុនៗ គឺ​ធនាគារ​មិន​មាន​លៃ​បម្រុង​ទុក​ភាគហ៊ុន​សម្រាប់​វិនិយោគិន និង​ស្ថាប័ន​ដែល​មាន​សក្តានុពល​នោះ​ទេ។ រាល់​ភាគហ៊ុន​ដែល​នឹង​បោះផ្សាយ​លក់​ទាំង​អស់ នឹង​ត្រូវ​លក់​ជូន​វិនិយោគិន និង​សាធារណជន។ ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា "ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជូន​ប្រជាជន" ដែល​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​រូបវ័ន្ត​បុគ្គល និង​សាធារណជន​ទូទៅ ឱ្យ​ចូល​រួម​ក្នុង​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​នេះ ទៅ​តាម​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន។ យើង​បាន​ធ្វើការ​ជា​មួយ​ធនាគារ ដើម្បី​បង្កើត​វិធីសាស្ត្រ​បែងចែក​ភាគហ៊ុន ដែល​ផ្តល់​អាទិភាព​ដល់​វិនិយោគិន រូបវ័ន្ត​បុគ្គល ដែល​ទិញ​ភាគហ៊ុន​ចំនួន ១.០០០ ភាគហ៊ុន ឬ​តិច​ជាង​នេះ។ ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ គឺ​ជា​ឱកាស​មាស​សម្រាប់​វិនិយោគិន​រូបវ័ន្ត​បុគ្គល ដើម្បី​ក្លាយ​ជា ម្ចាស់​ភាគហ៊ុន របស់​ធនាគារ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត និង​មាន​ហិរញ្ញវត្ថុ​រឹងមាំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។"

បណ្ឌិត អ៉ិន ចាន់នី បាន​មាន​ប្រសាសន៍​ទៀត​ថា ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នេះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​សេវាកម្ម​ធនាគារ​ឌីជីថល និង​សម្រាប់​គោលបំណង​អាជីវកម្ម​ទូទៅ​របស់​ធនាគារ៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​រយៈ

លោកស្រី ប៊ុត ប៊ុនសីហា អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្ដិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន (មន្រ្តី​ទទួល​បន្ទុក​ផ្តល់​ព័ត៌មាន)
ទូរស័ព្ទ: ០១៥ ៦០០ ៥៣២
អ៉ីម៉ែល: buth.bunsayha@acledabank.com.kh

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ (មន្រ្តី​ទំនាក់ទំង​សាធារណៈ)
ទូរស័ព្ទ: ០១៥ ៩០០ ១២៦
អ៉ីម៉ែល: amara@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦០៧.២១០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៥៤៣    ចំនួនអ្នកទស្សនាពីម្សិល : ១៥.៣៩៩