តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការ​ភ្ជាប់​បន្ថែម​គណនី​ធនាគារ ជា​មួយ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត

ការ​ភ្ជាប់​បន្ថែម​គណនី​ធនាគារ ជា​មួយ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០

លោក​អ្នក​អាច​ភ្ជាប់​គណនី​ធនាគារ ជាមួយ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ទាន់​ចិត្ត ទៅ​គណនី​ធនាគារ, ពី​គណនី​ធនាគារ ទៅ​គណនី​ទាន់​ចិត្ត, និង​ពី​គណនី​ធនាគារ ទៅ​គណនី​ធនាគារ ។ល។

ប្រភេទ​គណនី​ធនាគារ

  • គណនី​ឯកត្តជន និង​គណនី​ក្រុមហ៊ុន-អង្គភាព រួមមាន ៖
    • គណនី​ចរន្ត រួម​ទាំង​គណនី​ចរន្ត​សម្រាប់​ឥណទាន​វិបារូបរ៍ ។
    • គណនី​បញ្ញើ​សំចៃ រួមទាំង​គណនី​បើក​ប្រាក់​បៀវត្ស និង​គណនី​សម្រាប់​គាំទ្រ​ឥណទាន-ប័ណ្ណ​ឥណទាន ។
    • គណនី​បញ្ញើ​តាម​តម្រូវ​ការ ។
  • គណនីរួម (Joint Account) ត្រូវ​មាន​លក្ខខណ្ឌ ដូច​ខាង​ក្រោម ៖
    • លក្ខខណ្ឌ​នៃ​ប្រតិបត្តិការ​គណនី​ចែង​ថា "ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​អស់ / Anyone of them may sign" ។
    • មាន​បញ្ចូល​ស្នាម​មេដៃ (Fingerprint Enrollment) របស់​ម្ចាស់​គណនី ។ ចំពោះ​សមាជិក​គណនី​រួម មិន​អនុញ្ញាត​ឲ្យ​ភ្ជាប់​បន្ថែម​ជា​មួយ សេវា​អេស៊ីលីដា​ទាន់​ចិត្ត ទេ ។

ប្រភេទ​រូបិយប័ណ្ណ​នៃ​គណនី​ធនាគារ

គណនី​ធនាគារ ជា​ប្រាក់​រៀល និង/ឬ​ប្រាក់​ដុល្លារ​អាមេរិក ទើប​អាច​ភ្ជាប់​បន្ថែម​ជា​មួយ សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត បាន ។

របៀប​ភ្ជាប់​គណនី​ធនាគារ ជា​មួយ​សេវា​អេស៊ីលីដា​ទាន់ចិត្ត

  • គណនី​ឯកត្តជន និង​គណនី​រួម
    • បើក​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត
    • ចូល​ប្រើ​សេវា (Login)
    • ជ្រើស​រើស​ប៊ូតុង
    • ជ្រើស​រើស​ម៉ឺនុយ "សុវត្ថិភាព និង ព័ត៌មាន​ផ្ទាល់​ខ្លួន"
    • ជ្រើស​រើស​ម៉ឺនុយ "ភ្ជាប់​ឬ​លុប​គណនី​ធនាគារ"
    • បញ្ចូល​លេខ​គណនី​ធនាគារ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត
    • សូម​ចុច​ប៊ូតុង "យល់ព្រម"
    • បញ្ចូល​លេខ​សុវត្ថិភាព​ដែល​បាន​ទទួល​តាម​រយៈ​ការ​ផ្ញើសារ
    • សូម​ចុច​ប៊ូតុង "យល់ព្រម"
    • លោក​អ្នក​អាច​ភ្ជាប់​គណនី​ផ្សេង​ទៀត ដែល​មាន​លេខ​សម្គាល់​អតិថិជន (CIF) តែ​មួយ
    • សូម​ចុច​ប៊ូតុង "យល់ព្រម"
    warningលេខ​ទូរសព្ទ ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​លេខ​ទូរស័ព្ទ​ដែល​ផ្តល់​ឱ្យ​នៅ​ពេល​បើក​គណនី​ធនាគារ ត្រូវ​តែ​ដូច​គ្នា ទើប​អាច​ភ្ជាប់​បាន ។
  • គណនីក្រុមហ៊ុន-អង្គភាព
    • អតិថិជន​ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​ភ្ជាប់​គណនី​ធនាគារ ជា​មួយ​សេវា​អេស៊ីលីដា​ទាន់ចិត្ត នៅ​តាម​សាខា​ដែល​ជិត​បំផុត ដោយ​ចុះ​ហត្ថលេខា ឬ​ស្នាម​មេដៃ តាម​លក្ខខណ្ឌ​បើក​គណនី ។
    • មិនបង់កម្រៃសេវា ។

របៀប​លុប​គណនី​ធនាគារ ចេញ​ពី​សេវា​អេស៊ីលីដា​ទាន់ចិត្ត

  • គណនី​ឯកត្តជន ឬ​គណនីរួម
    បន្ទាប់​ពី​អតិថិជន​បាន​ភ្ជាប់​បន្ថែម​គណនី​ធនាគារ ជា​មួយ​គណនី​ទាន់ចិត្ត​បាន​ជោគជ័យ អតិថិជន​ក៏​អាច​លុប​ចេញ​វិញ​នូវ​គណនី​ដែល​បាន​ភ្ជាប់​នោះ​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​ទូរស័ព្ទ​ដែល​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​ទាន់ចិត្ត តាម​របៀប​ដូច​ខាង​ក្រោម ៖
    • បើក​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត
    • ចូល​ប្រើ​សេវា (Login)
    • ជ្រើស​រើស​ប៊ូតុង
    • ជ្រើស​រើស​ម៉ឺនុយ "សុវត្ថិភាព និង ព័ត៌មាន​ផ្ទាល់​ខ្លួន"
    • ជ្រើស​រើស​ម៉ឺនុយ "ភ្ជាប់​ឬ​លុប​គណនី​ធនាគារ"
    • ចុច​លើ​ប៊ូតុង​បិទ​គណនី​ដែល​ត្រូវ​លប់​ចេញ
  • គណនី​ក្រុមហ៊ុន-អង្គភាព
    អតិថិជន​ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​លុប​គណនី​ធនាគារ ចេញ​ពី​សេវា​អេស៊ីលីដា​ទាន់ចិត្ត នៅ​តាម​សាខា​ដែល​ជិត​បំផុត ដោយ​ចុះ​ហត្ថលេខា ឬ​ស្នាម​មេដៃ តាម​លក្ខខណ្ឌ​បើក​គណនី ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦១០.៥៩៤ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៣៨១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៩២៥    ចំនួនអ្នកទស្សនាពីម្សិល : ១៥០.៦១៤