តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី អភិវឌ្ឍ​មុខងារ​បន្ថែម​ថ្មី​ក្នុង អេស៊ីលីដាយូនីធីទាន់ចិត្ត ដើម្បី​ក្លាយ​ជា​ធនាគារ​ពិត​ស្ថិត​នៅ​ក្នុង​ដៃ​អតិថិជន និង​សាធារណជន

ធនាគារ អេស៊ីលីដា ភីអិលស៊ី អភិវឌ្ឍ​មុខងារ​បន្ថែម​ថ្មី​ក្នុង អេស៊ីលីដាយូនីធីទាន់ចិត្ត ដើម្បី​ក្លាយ​ជា​ធនាគារ​ពិត​ស្ថិត​នៅ​ក្នុង​ដៃ​អតិថិជន និង​សាធារណជន

ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០

ភ្នំពេញ ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ ដែល​មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា មាន​កិត្តិយស​សូម​ជម្រាបជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជន​ទាំងអស់ មេត្តា ទទួល​ជ្រាបថា ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន និង​សាធារណជន ស្រប​តាម​យុទ្ធសាស្រ្តឌីជីថល ព្រម​ទាំង​ពង្រីក​នូវ​វិសាលភាព​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​លើ​សេវាហិរញ្ញវត្ថុ ឱ្យ​កាន់​តែ​ទូលំទូលាយ បន្ថែមទៀត ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​អភិវឌ្ឍ​មុខងារ​សេវាកម្ម​ធនាគារ​យ៉ាង​ពេញលេញ ក្នុង អេស៊ីលីដាយូនីធីទាន់ចិត្ត ដែល​ផ្តល់​លទ្ធភាព​ជូន​អតិថិជន និង​សាធារណជន ធ្វើ​ប្រតិបត្តិការ​សេវា ធនាគារ​គ្រប់​ប្រភេទ​ជំនួស​ឲ្យ​ការធ្វើ​ប្រតិបត្តិការ​នៅ​តាម​បញ្ជរការិយាល័យ។

អេស៊ីលីដាយូនីធីទាន់ចិត្ត គឺ​ជា​ប្រព័ន្ធឌីជីថល (បច្ចេកវិជ្ជា​ព័ត៌មានហិរញ្ញវត្ថុ) មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន និង​សាធារណជនទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់ប្រើ​សេវាធនាគារ​ពី​មុន​មក អាច​ធ្វើ​ប្រតិបត្តិការ​សេវាធនាគារ​ដោយ​ខ្លួន​ឯង តាមរយៈ​ទូរស័ព្ទចល័ត​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ Android និង iOS ដែល​មាន​លក្ខណៈងាយស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត។

បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បញ្ជាក់ថា "អស់​រយៈពេល ជាង ៣ឆ្នាំ មក​ហើយ ដែល អេស៊ីលីដាយូនីធីទាន់ចិត្ត បាន​ដាក់​ឱ្យ​ប្រើប្រាស់ និង​បន្ត​អភិវឌ្ឍ​ឥត​ឈប់ឈរ ដោយ​បន្ថែម​មុខងារ​សេវាកម្ម​ធនាគារ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​សេវា ធនាគារ​ជូន​អតិថិជន និង​សាធារណជន យ៉ាង​សំបូរបែប​ស្របតាម​យុគសម័យ​ឌីជីថល។ ការអភិវឌ្ឍ​មុខងារ បន្ថែម​នេះ ក្នុង​គោលបំណង​ធ្វើ​ឱ្យ អេស៊ីលីដា យូនីធីទាន់ចិត្ត ក្លាយ​ជា​ធនាគារ​ពិត​ស្ថិត​នៅ​ក្នុង​ដៃ​របស់ អតិថិជន និង​សាធារណជន។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​អតិថិជន​ប្រមាណ ១,៥ លាននាក់ ដែល កំពុង​ប្រើប្រាស់​កម្មវិធី​សេវាធនាគារ​តាម​ទូរស័ព្ទ​ដ៏វៃឆ្លាត​ជាង​គេ​មួយ​នេះ។ ក្នុង​បរិយាកាស​នេះ​ អតិថិជនមាន អេស៊ីលីដាយូនីធីទាន់ចិត្ត អាច​ធ្វើ​ប្រតិបត្តិការ​គ្រប់ទី​កន្លែង និង​គ្រប់​ពេលវេលា លោកអ្នក​សឹង​តែ​មិន​ចាំបាច់​មក​ធ្វើ​ប្រតិបត្តិការ​នៅ​តាម​បញ្ជរការិយាល័យ​របស់​ធនាគារ ពីព្រោះ អេស៊ីលីដាយូនីធីទាន់ចិត្ត មាន​មុខងារ​ដូច​ការបម្រើ និងធ្វើ​ប្រតិបត្តិការ​ផ្ទាល់​នៅ​ក្នុង​ធនាគារ" ៕

សម្រាប់​ព័ត៌មាន​បន្ថែម ៖ អំពី​អេស៊ីលីដាយូនីធីទាន់ចិត្ត របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សូម​ទាក់ទង​មក​កាន់​ទូរស័ព្ទលេខៈ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ សម្រាប់​សេវា​បម្រើ​អតិថិជន (២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍)។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦១០.៥៩៤ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៣២៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.២៩១    ចំនួនអ្នកទស្សនាពីម្សិល : ១៥០.៦១៤