តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextសេវា​ទូទាត់​វិក្កយបត្រ​រួម តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត

សេវា​ទូទាត់​វិក្កយបត្រ​រួម តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត

ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០

សេវា​ទូទាត់​វិក្កយបត្រ​រួម គឺ​ជា​មុខងារ​ថ្មីមួយ​ក្នុង​ចំណោម​មុខងារ​ថ្មីៗ​ជា​ច្រើន​នៅ​ក្នុង​សេវា​អេស៊ីលីដា​ទាន់​ចិត្ត ដែល​ផ្តល់​ភាព​ងាយ​ស្រួលដល់​លោកអ្នក និង​សមាជិក​ច្រើន​នាក់ អាច​ចូល​រួម​ទូទាត់​ចំណាយ​ថ្លៃ​ទំនិញ-សេវាកម្ម បាន​ភ្លាមៗ ទៅ​តាម​ចំណែក​រៀងៗ​ខ្លួន ក្នុង​វិក្កយបត្រ​រួម​តែ​មួយ​សន្លឹក ។

ប្រតិបត្តិការ​ទូទាត់​ធ្វើ​ឡើង​ជា​ប្រាក់​រៀល និង​ដុល្លារ​អាមេរិក ។ ក្នុង​ករណី​អតិថិជន​ទូទាត់​ផ្សេង​ពី​រូបិយប័ណ្ណ​នៃ​គណនី នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ តាម​អត្រា​ផ្លូវការ​របស់​ធនាគារ នៅ​ពេល​ទូទាត់​នោះ ។

ចំនួន​សមាជិក​ចូល​រួម​ទូទាត់​ក្នុង​មួយ​វិក្កយបត្រ បាន​រហូត​ដល់ ១០០នាក់ ព្រម​ទាំង​មិន​គិត​ថ្លៃ​សេវា​ និង​ចំនួន​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ។ ដើម្បី​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​វិក្កយបត្រ​រួម​នេះ​បាន ទាល់​តែ​គ្រប់​សមាជិក​ដែល​ចូល​រួម​ត្រូវ​ចុះ​ឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត ទាំង​អស់​គ្នា និង​មាន​សមតុល្យ​ទឹក​ប្រាក់​គ្រប់គ្រាន់​ក្នុង​គណនី ដើម្បី​ទូទាត់​បាន​ជោគជ័យ ។

សូម​ពិនិត្យ​មើល​របៀប​ទូទាត់​វិក្កយបត្រ​រួម តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត ដូច​ខាង​ក្រោម ៖

  • របៀប​ដាក់​សំណើ​សុំ​ទូទាត់
    • ចូល​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
    • ជ្រើសរើស​ម៉ីនុយ "ទូទាត់​វិក្កយបត្រ​រួម (Share Bill)"
    • សូមស្កែន​ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ដើម្បី​ចូល​ប្រើ​សេវា
    • ជ្រើសរើស "បង្កើត​ការ​ទូទាត់​វិក្កយបត្រ​រួម"
    • បំពេញ​ព័ត៌មាន
      • បញ្ចូល​ចំនួន​ទឹក​ប្រាក់​ទូទាត់​សរុប
      • បញ្ចូល​ចំនួន​អ្នក​ចូល​រួម​ទូទាត់
      • ជ្រើស​រើស​កាល​បរិច្ឆេទ​តាម​វិក្កយបត្រ
      • បញ្ចូល​បរិយាយ​ការ​ទូទាត់ រួច​ចុច​ថត​រូប​វិក្កយបត្រ​ភ្ជាប់​មក​ជា​មួយ
      • ជម្រើស​បែង​ចែក​ការ​ទូទាត់
      • ករណី​ជ្រើសរើសបែង​ចែក​ទឹក​ប្រាក់​ស្មើៗ​គ្នា (ប្រព័ន្ធ​នឹង​គណនា​ទឹក​ប្រាក់​ទូទាត់​ដោយ​ស្វ័យ​ប្រវត្តិ) បើ​ពុំ​នោះ​ទេ ត្រូវ​បញ្ចូល​ចំនួន​ទឹក​ប្រាក់
      • បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក​ចូល​រួម​ទូទាត់
    • ចុច​លើប៊ូតុង "យល់ព្រម"
    • ផ្ទៀងផ្ទាត់​ប្រតិបត្តិការ ចុច​លើ​ប៊ូតុង "ស្នើសុំ​ទូទាត់" ជា​ការ​ស្រេច
  • របៀប​ចូល​ទូទាត់
    • ចូល​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
    • ជ្រើសរើស​ម៉ីនុយ "ទូទាត់​វិក្កយបត្រ​រួម (Share Bill)"
    • សូមស្កែន​ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ដើម្បី​ចូល​ប្រើ​សេវា
    • ជ្រើសរើស "ពិនិត្យ​ប្រតិបត្តិការ​ទូទាត់​វិក្កយបត្រ​រួម"
    • ជ្រើសរើស "ពី​អ្នក​ស្នើ​សុំ​ទូទាត់" រួច​ចុច​ "មិនទាន់​ទូទាត់"
    • ចុច​ប៊ូតុង "បង់ប្រាក់"
    • ជ្រើសរើស​គណនី​ដើម្បី​ទូទាត់ រួច​ចុច​លើ​ប៊ូតុង "យល់ព្រម"
    • ពិនិត្យ​ប្រតិបត្តិការ រួច​ចុច​លើ​ប៊ូតុង "យល់ព្រម"
    • ប្រតិបត្តិការ​ទូទាត់​បាន​ជោគជ័យ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦១០.៥៩៤ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៣០៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១៤៨    ចំនួនអ្នកទស្សនាពីម្សិល : ១៥០.៦១៤