www.acledabank.com.kh

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextសេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី កិច្ចប្រជុំ​មហាសន្និបាត​ភាគហ៊ុនិក​វិសាមញ្ញ

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី កិច្ចប្រជុំ​មហាសន្និបាត​ភាគហ៊ុនិក​វិសាមញ្ញ

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០

កិច្ចប្រជុំ​មហាសន្និបាត​ភាគហ៊ុនិក​វិសាមញ្ញ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ផ្សារមូលបត្រ​កម្ពុជា​កាល​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ដំបូង​ដែល​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​បោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ​នៅ​ក្នុង​ផ្សារមូលបត្រ​កម្ពុជា បាន​រៀបចំ​កិច្ចប្រជុំ​មហាសន្និបាត​ភាគហ៊ុនិក​វិសាមញ្ញ ដឹកនាំ​ដោយ លោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ។ ជា​មួយ​គ្នា​នេះ​ផង​ដែរ កិច្ចប្រជុំ​មហាសន្និបាត​ភាគហ៊ុនិក​វិសាមញ្ញ មាន​ការចូលរួម​ពី​ភាគហ៊ុនិក​សាធារណៈ និង​មាន​របៀបវារៈ​ចំនួន៩ ត្រូវ​បាន​អនុម័ត ដែល​ក្នុង​នោះ​របៀបវារៈ​ទីមួយ ទទួល​ចំណាប់​អារម្មណ៍ គឺ​ការផ្លាស់ប្តូរ​ស្លាកសញ្ញា​ថ្មី របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី។

ស្លាកសញ្ញា​ថ្មី របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ផ្លាស់ប្តូរ​រូបរាង​ស្លាកសញ្ញា​ថ្មី ដោយ​រក្សា​នូវ​និមិត្តរូប អត្តសញ្ញាណ និង​អត្ថន័យ​ដែល​ធនាគារ​បាន​កសាង​ជាង​២៩ឆ្នាំកន្លង​មក។ ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា "និមិត្តរូបបក្សីសួគ៌" ឈរ​នៅ​ចំ​កណ្តាល​រង្វង់មូល​ពណ៌ខៀវទឹកប៊ិច ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​វឌ្ឍនភាព​ប្រកប​ដោយ​ចីរភាព។

គោលបំណង នៃ​ការផ្លាស់ប្តូរ​ស្លាកសញ្ញា​ថ្មី របស់​ធនាគារ​ស្រប​តាម ទស្សនៈ បេសកកម្ម យុទ្ធសាស្រ្ត និង​ការអភិវឌ្ឍន៍ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជា​សកល។ ចំណែក​ពណ៌​នៃ​ស្លាកសញ្ញា​ថ្មី គឺ​មាន​បីពណ៌ គឺទី១ ពណ៌ស តំណាង​ឲ្យ​អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព) ទី២ ពណ៌មាស តំណាង​ឲ្យ​គុណតម្លៃ និង​គុណភាព និងទី៣ ពណ៌ខៀវទឹកប៊ិក តំណាង​ឲ្យ​សាមគ្គីភាព ស្ថិរភាព និង​សុវត្ថិភាព។ រឺឯ​ពណ៌ទាំងបី​បញ្ចូលគ្នា​ប្រៀប​ទៅ​នឹង​គ្រាប់ពូជ និង​ធនធាន​ដែល​បាន​រីកដុះដាល និង​ការអភិវឌ្ឍ​ក្នុង​វិស័យហិរញ្ញវត្ថុ ប្រកប​ដោយ​ចីរភាព ។

បណ្ឌិត អ៊ិន ចាន់នី បាន​បន្ថែម​ទៀត​ថា ស្លាកសញ្ញា​ថ្មី គ្រោង​នឹង​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់​ពី​ខែមករា ឆ្នាំ២០២១។ លោក​បណ្ឌិត​សូមថ្លែង​អំណរគុណ​ជូន​ចំពោះ​គ្រប់ភាគី​ពាក់ព័ន្ធ អតិថិជន ភាគហ៊ុនិក ជា​ពិសេស​អាជ្ញាធរ ពាក់ព័ន្ធ ដែល​តែងតែ​គាំទ្រ និង​បន្ត​ការគាំទ្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី។

ស្លាកសញ្ញារបស់ ធនាគារ អេស៊ីលីដា មានពណ៌ មាស និង ខៀវទឹកប៊ិក

  • ពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
  • ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ៣៥២ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ