www.acledabank.com.kh

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextកាន់តែ​អស្ចារ្យ! អេស៊ីលីដាម៉ូបាល អាច​ទូទាត់​ទូទាំង​ពិភពលោក

កាន់តែ​អស្ចារ្យ! អេស៊ីលីដាម៉ូបាល អាច​ទូទាត់​ទូទាំង​ពិភពលោក

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

អស់​កង្វល់​រឿង​ពិបាក​ក្នុង​ការទូទាត់​ពេល​ទៅ​ក្រៅ​ប្រទេស​ទៀត​ហើយ។ ចាប់​ពី​ពេល​នេះ​តទៅ មាន​អេស៊ីលីដា​ម៉ូបាល ស្កែន​ទូទាត់​ទូទាំង​ពិភព​លោក តាម​ឃ្យូអរកូដ​របស់​ម៉ាស្ទ័រកាត និង​វីសា បាន​យ៉ាង​ងាយ​ស្រួល រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់។

សូម​បញ្ជាក់​ថា អតិថិជន​ដែល​មាន​អេស៊ីលីដា​ម៉ូបាល សូម​ភ្ជាប់​ប័ណ្ណ​ម៉ាស្ទ័រកាតប័ណ្ណ​វីសា របស់​លោក​អ្នក ដើម្បី​អាច​ស្កែន​ទូទាត់​តាម​ឃ្យូអរកូដ​របស់​ម៉ាស្ទ័រកាត ឬ​វីសា បាន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស នៅ​តាម​ហាង​លក់​ទំនិញ-សេវាកម្ម ដែល​មាន​និមិត្ត​សញ្ញា​របស់​ម៉ាស្ទ័រកាត ឬ​វីសា​នៅ​លើ​ឃ្យូអរកូដ។

សូម​ពិនិត្យ​មើល​របៀប​ភ្ជាប់​ប័ណ្ណ​ម៉ាស្ទ័រកាត ឬ​វីសា ជា​មួយ​អេស៊ីលីដា​ម៉ូបាល ទីនេះ

ដើម្បី​ស្កែន​ទូទាត់​ឃ្យូអរកូដ​របស់​ម៉ាស្ទ័រកាត ឬ​វីសា សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖

  1. ចូល​កម្មវិធី​អេស៊ីលីដាម៉ូបាល
  2. ជ្រើសរើស​ម៉ឺនុយ "ទូទាត់តាម QR / SCAN QR"
  3. សូម​ស្កេន​ផ្ទៃមុខ ឬស្នាមម្រាមដៃ ឬ​បញ្ចូល​លេខសម្ងាត់
  4. សូម​បំពេញ​ព័ត៌មាន​ទូទាត់
    • ជ្រើសរើស​ប័ណ្ណ សម្រាប់​ទូទាត់
    • បញ្ចូល​ចំនួន​ទឹក​ប្រាក់ ដែល​ទូទាត់
  5. ចុច​ប៊ូតុង "យល់ព្រម"
  6. ផ្ទៀងផ្ទាត់​ព័ត៌មាន​ទូទាត់​របស់​លោកអ្នក
  7. ចុង​ក្រោយ ចុច​ប៊ូតុង "យល់ព្រម"

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើសុំឥឡូវនេះ

និមិត្តសញ្ញារបស់ ធនាគារ អេស៊ីលីដា មានពណ៌ មាស និង ខៀវទឹកប៊ិក

  • ពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
  • ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៤៦៨ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ