www.acledabank.com.kh

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ដាក់​ឲ្យ​ដំណើរការ​សេវា​ទូទាត់​តាម ខេអេចឃ្យូអរកូត (KHQR Code)

ធនាគារ អេស៊ីលីដា ដាក់​ឲ្យ​ដំណើរការ​សេវា​ទូទាត់​តាម ខេអេចឃ្យូអរកូត (KHQR Code)

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

រាជធានី​ភ្នំពេញ ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត" និង​ជា​ធនាគារ​ពាណិជ្ជ​ទីមួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក.) បាន​អភិវឌ្ឍ និង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ទូទាត់​តាម KHQR Code ក្រោម​កិច្ច​ផ្តួច​ផ្តើម និង​ដឹកនាំ​របស់​ធនាគារ​ជាតិ នៃ កម្ពុជា

KHQR Code ជា​ស្តង់ដារ​ឃ្យូអរកូត​តែ​មួយ សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ដាក់​ឲ្យ​អតិថិជន​ប្រើ​ប្រាស់ ដើម្បី​ការទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ អេស៊ីលីដា​ម៉ូបាល (ACLEDA mobile) កម្មវិធី​បាគង (Bakong App) និង​អាច​ស្កែន KHQR Code របស់​ធនាគារ​ផ្សេងៗ​បាន។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ដោយ​សង្កេត​ឃើញ​ថា នៅ​តាម​បញ្ជរ​ហាង​ទំនិញ និង​អ្នក​ផ្តល់​នូវ​សេវាកម្ម​នានា​បាន​ដាក់ ឃ្យូអរកូត សម្រាប់​ទូទាត់​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​ច្រើន មាន​ភាព​ចង្អៀត ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​ដើម្បី​ទូទាត់។ ធនាគារ អេស៊ីលីដា ភីអិលស៊ី រួម​ទាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សរុប​ចំនួន៥៤ បាន​​អភិវឌ្ឍ​រួមគ្នា​នូវ​សេវា "KHQR" ដែល​ជា​ប្រព័ន្ធ​ទូទាត់​ស្វ័យប្រវត្តិកម្ម​រួម​បញ្ចូល​គ្នា​នូវ ឃ្យូអរកូត សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទូទាត់​រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ដែល​ជា​សមាជិក សំដៅ​ផ្តល់​នូវ​ភាពងាយស្រួល​ជូន​អ្នក​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព ទាន់សម័យ មាន​សុវត្ថិភាព និង​ទំនុក​ចិត្ត​ខ្ពស់។ ការ​បង្កើត "KHQR" ក្នុង​វិស័យ​ធនាគារ​នេះ ស្ថិត​ក្រោម​គំនិត​ផ្តួច​ផ្តើម និង​ការគាំទ្រ​ពី​ធនាគារ​ជាតិ នៃ កម្ពុជា ជា​ពិសេស លោក​ជំទាវ​បណ្ឌិត ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារ​ជាតិ នៃ កម្ពុជា និង​ជា​ស្ថាបនិក​ប្រព័ន្ធ​បាគង ដែល​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង និង​ប្រើ​បច្ចេកវិទ្យា Blockchain។

លោក​ជំទាវ​បណ្ឌិត ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារ​ជាតិ នៃ កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ការរីក​ចម្រើន​នៃ​បច្ចេកវិទ្យា និង​ការប្រកួត​ប្រជែង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ បាន​ផ្តល់​ឱកាស និង​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដាក់​ចេញ​នូវ​ឧបករណ៍ និង​សេវា​ទូទាត់​ប្រកប​ដោយ​នវានុវត្តន៍​ដល់​សាធារណជន ដូចជា ការទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធើណែត តាម​ទូរស័ព្ទ​ចល័ត និង​តាម​ឃ្យូអរកូត ជា​ដើម។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ការទូទាត់​តាម ឃ្យូអរកូត កន្លង​មក នៅ​ពុំ​ទាន់​មាន​ប្រសិទ្ធភាព និង​ផ្តល់​ភាពងាយ​ស្រួល​សម្រាប់​អតិថិជន​នៅ​ឡើយ ព្រោះ​អតិថិជន​មិន​អាច​ធ្វើការ​ទូទាត់​សង​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ទៅ​វិញ​ទៅ​មក​បាន។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ និង​ដើម្បី​អនុវត្ត​ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារ​ជាតិ នៃ កម្ពុជា បាន​ដាក់​ចេញ​នូវ​ប្រកាស​ស្តីពី​គំរូ​បរិច្ឆិនភាព​បច្ចេកទេស ខេអេចឃ្យូអរកូត (KHQR Code) សម្រាប់​ទូទាត់​សង​ប្រាក់ កាល​ពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កន្លង​មក។ ធនាគារ​ជាតិ នៃ កម្ពុជា សូម​អបអរសាទរ​ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ និង​ដាក់​ឲ្យ​ដំណើរការ​សេវា​ទូទាត់​តាម ខេអេចឃ្យូអរកូត ដែល​នឹង​ផ្តល់​ភាពងាយ​ស្រួល​ដល់​អិតិថិជន អាច​ធ្វើការ​ទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្ម​បាន​យ៉ាង​ឆាប់​រហ័ស តាម​កម្មវិធី​បាគង (Bakong App) កម្មវិធី​អេស៊ីលីដា​ម៉ូបាល (ACLEDA mobile) និង​កម្មវិធី​ម៉ូបាល​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សងប្រាក់​ផ្សេងៗ ទៅ​វិញ​ទៅ​មក​បាន។ ខ្ញុំ​សង្ឃឹម​ថា ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​ទូទាត់​តាម KHQR Code នេះ នឹង​ចូលរួម​លើក​កម្ពស់​នវានុវត្តន៍​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ សម្រួល​ប្រតិបត្តិការ​ទូទាត់​ឆ្លង​គ្រឹះស្ថាន កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ពង្រីក​សុវត្ថិភាព​ប្រព័ន្ធ​ទូទាត់​សងប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ធនាគារ អេស៊ីលីដា តាម​រយៈ៖

លោក ផល សុខចំរើន, នាយកប្រតិបត្តិរងទីផ្សារ
ទូរស័ព្ទ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល៖ phal.sokchamreoun@acledabank.com.kh

តើលោកអ្នកមានតម្រូវការ KHQR Code សម្រាប់ទូទាត់គ្រប់ធនាគារ?

ស្នើសុំឥឡូវនេះ

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើសុំឥឡូវនេះ

និមិត្តសញ្ញារបស់ ធនាគារ អេស៊ីលីដា មានពណ៌ មាស និង ខៀវទឹកប៊ិក

  • ពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
  • ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៦៣ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ