www.acledabank.com.kh

homenavigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ទីមិនដល់ សល់ស្រវឹង

- បទពាក្យ៩ បែបជាប់ទង -
១- អ្នកបើកបរ ល្អប្រយ័ត្ន ស្កាត់គ្រោះថ្នាក់
  បុកបែកបាក់ ដាក់រាសី ក្តីមិនល្អ
  ទប់អារម្មណ៍ ចំចំណែក ចែកផ្លូវចរ
  ប្រុងបើកបរ ល្អឥតល្អាន បានដល់ទី ។
២- បរឆ្វេចឆ្វាច អាចប៉ះគ្រោះ រស់ខាតបង់
  ត្រូវផ្ចិតផ្ចង់ ត្រង់ឆ្វេងស្តាំ ផ្តាំគ្នាគ្នី
  បរប្រហែស ចេះព្រហើន ផ្គើននាទី
  បរមមី ទីមិនដល់ សល់ស្រវឹង ។
៣- គោរពច្បាប់ ត្រាប់សីលធម៌ ល្អប្រសើរ
  គ្រប់ដំណើរ ដើរចំផ្លូវ ត្រូវប្រាជ្ញប្រឹង
  កំហុសគេ រេជំពប់ ទប់កំហឹង
  គិតថ្លែងថ្លឹង ដឹងដល់ដាន ឋានឫសគល់ ។
arrow_back ត្រឡប់ក្រោយ

ស្លាកសញ្ញារបស់ ធនាគារ អេស៊ីលីដា មានពណ៌ មាស និង ខៀវទឹកប៊ិក

  • ពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
  • ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ១៦១ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ