តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

ស្កន់ជាន់ស្នេហ៍

- បទពាក្យ៩ បែបជាប់ទង -
១- ស្នេហ៍គាប់ចិត្ត ស្និទ្ធម៉ែឪ ត្រូវទម្លាប់
  ស្នេហាគាប់ ទ្រព្យទំនៀម ឈាមដូនតា
  កើតជាខ្មែរ ថែទ្រព្យគង់ វង្សញាតិសា
  ស្នេហ៍គ្រួសារ ការកេរ្តិ៍ឈ្មោះ រស់សាងជាតិ ។
២- ស្នេហ៍មិនត្រូវ ផ្លូវតម្រេក ដេកចោលផ្ទះ
  ស្នេហ៍កញ្ជះ លះលាផ្នត់ ក្បត់ចោលញាតិ
  ស្នេហ៍ទំនើង ភ្លើងចំបើង ឡើងលើសមាឌ
  ឆាបឆេះព្រាត ឃ្លាតក្រមក្រឹត្យ ស្និទ្ធស្នេហ៍បាប ។
៣- ថ្ងៃស្រឡាញ់ ចាញ់តណ្ហា ការមិនយល់
  ស្នេហាពុល រុលបំពាន ឃ្លានស្នេហ៍ដាប
  ស្នេហ៍ទ្រគោះ រស់មិនថ្លៃ ប្រៃប្រែសាប
  ស្នេហ៍ឆ្អេះឆ្អាប បាបយល់បុណ្យ ស្កន់ជាន់ស្នេហ៍ ។
គោលបំណង : អប់រំយុវជន យុវនារី ឲ្យយល់អំពីខ្លឹមសារ "ទិវានៃក្តីស្រឡាញ់" ។
  • ត្រូវចេះស្រឡាញ់ពុក និងម៉ែ ថែទំនៀមដូនតា រក្សាវប្បធម៌ខ្មែរ ។
  • ស្នេហ៍មិនគាប់ ប្រាសចាកទម្លាប់ នាំឲ្យរងទុក្ខទោស ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.០៦៨.៨៦៥ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ៤៣៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧.៣១២    ចំនួនអ្នកទស្សនាពីម្សិល : ១២.១១៧