តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

រីករាយសាទរ ពរចូលឆ្នាំថ្មី

- បទពាក្យ៩ បែបជាប់ទង -
១- សូមពរបួន ចួនប្រកប ស្របវេលា
  ខ្លាំងគ្រប់គ្នា ជាកុសល ផលរួមការ
  សម្បុរពណ៌ ល្អឥតល្អាន បានសុខា
  គ្រប់រូបា អាយុវែង រែងរីករាយ ។
២- សូមចម្រើន កើនភោគដល់ ផលគាប់គុណ
  កើនដើមទុន មន្តរាសី ល្បីសាយភាយ
  រុងរឿងត បវរសាយ អាយដល់នាយ
  ភ្លឺពណ្ណរាយ ងាយសព្វការ ថ្លាសព្វឋាន ។
៣- សូមកុសល ផលគាប់គួរ គ្រួសារអ្នក
  មិត្តពិទ័គ្ធ មគ្គផលទាន មានគ្រប់ប្រាណ
  មង្គលខ្ពស់ យសថ្កុំថ្កើង ឡើងមានបាន
  រស់ថ្កើងថ្កាន បានស័ក្តិសម ស្តម្ភគ្រប់ទី ។
កម្មករនិយោជិត ធនាគារ អេស៊ីលីដា ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត ជិតឆ្ងាយទាំងអស់ រីករាយសាទរ ពរចូលឆ្នាំថ្មី និងបន្តចូលរួមការងារជា កុសលតាមតួនាទី ដោយអនុវត្តតាមយុទ្ធសាស្ត្រការងារ ដើម្បីសម្រេច ផែនការឆ្នាំថ្មី និងឆ្នាំបន្តបន្ទាប់ទៀត ជាចំណែកចូលរួមអភិវឌ្ឍន៍ សង្គមគ្រួសារ និងសង្គមជាតិឲ្យរុងរឿងជាលំដាប់តរៀងទៅ ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
១.០៥៧.៦៤២ អតិថិជន​កំពុង​ប្រើ
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ៨០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៩.៨៣៦    ចំនួនអ្នកទស្សនាពីម្សិល : ១១.៧៦៤