តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

នឹកគុណ និង តបគុណ

- បទកាកគតិ -
១- ផ្គរលាន់ដើមឆ្នាំ រំឭកបណ្តាំ ឪពុកអ្នកម្តាយ
  រដូវភ្ជួររាស់ កាប់គាស់ខ្វល់ខ្វាយ បាត់លោកសែនស្តាយ
    រូបលោកទាំងពីរ ។  
២- ស្រមៃឃើញពុក ត្រៀមនង្គ័លទុក ភ្ជួររាស់ថ្នាលទី
  ស្រមៃឃើញម៉ែ ស្និទ្ធស្នេហ៍មូលមីរ អ្នកប្រឹងសម្ភី
    ចិញ្ចឹមកូនចៅ ។  
៣- ពាក្យផ្អែមពីរោះ ទៀងទាត់ឥតលោះ ទៀបភ្លឺដាស់ហៅ
  មុននឹងទៅស្រែ ពុកម៉ែប្រដៅ ក្រែងកូននៅខ្លៅ
    លះខ្ជិលដំអក់ ។  
៤- ពពកអួអាប់ ក្អាត់ស្រែកសៀងសព្ទ វាយោបោកបក់
  សន្ទូងរេរាំ លំនាំខ្យល់ឆក់ ភ្លៀងបង្អុរស្រក់
    នឹកអនុសាសន៍ ។  
៥- រលឹមនឹកស្រែ មួយរោចក្នុងខែ កូនម៉ែចាំច្បាស់
  ខែភទ្របទ ប្រាកដពេលណាស់ ខ្មែរទាំងក្មេងចាស់
    ផ្តើមបុណ្យកាន់បិណ្ឌ ។  
៦- បុណ្យឧទ្ទិសផល លំដាប់រោចដល់ ទាំងខ្មែរទាំងចិន
  តបគុណរាល់ឆ្នាំ ដប់ប្រាំភ្ជុំបិណ្ឌ ឧទ្ទិសបុណ្យសិន
    សូមញាតិសុខសាន្ត ។  
៧- ទំនៀមទម្លាប់ គោរពតាមជាប់ ប្រពៃលំអាន
  កេរ្តិ៍គាប់ពុកម៉ែ កូនថែគង់ថ្កាន សូមពុកម៉ែក្សាន្ត
    ឋានសុខនិព្វាន ។  
ជំនួយស្មារតី : អប់រំបណ្តុះកតញ្ញូ និងចូលរួមគោរពរក្សាទំនៀមទម្លាប់ ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១២១.៥៩៨ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៨៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៣.៣២៦    ចំនួនអ្នកទស្សនាពីម្សិល : ២៤.០៧៩