តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

ទាក់គ្រោះថ្នាក់ ដាក់រាសី

- បទពាក្យ៩ បែបជាប់ទង -
១- យប់ថ្ងៃចរ ល្អប្រយ័ត្ន ស្កាត់គ្រោះថ្នាក់
  រាសីដាក់ បាក់ឆ្អឹងឆ្អែង តែងខាតបង់
  គោរពច្បាប់ ចាប់ចេញចរ ល្អផ្ចិតផ្ចង់
  ផ្លូវកោងត្រង់ កង់ស៊ីក្លូ ម៉ូតូឡាន ។
២- វិន័យផ្លូវ ត្រូវគោរព ឈប់បំពាន
  ឡើងចុះស្ពាន យានចេះចរ ល្អសុខសាន្ត
  វ៉ាទើសទាក់ វាក់ជង្ហុក ទុក្ខដល់ប្រាណ
  បាត់ក្សេមក្សាន្ត ខានជួបជុំ រុំដោយគ្រោះ ។
៣- បត់ឆ្វេងស្តាំ ចាំរលឹក នឹកប្រយ័ត្ន
  ភ្លេចយល់ស្ងាត់ បាត់ម្ចាស់ការ ឆ្លាជ្រុលជ្រួស
  បុករនាំង ពាំងពុះផ្លូវ ត្រូវរបួស
  ផ្លូវទាបខ្ពស់ ជ្រោះជ្រៅជ្រាល រាលថ្លោះធ្លាក់ ។
៤- បើកក្អេងក្អាង តាងស្រវឹង ដឹងកុំបរ
  គួរកុំចរ ល្អរលឹក នឹកជ្រៅរាក់
  ស្លុតស្លុងស្លាប់ យ៉ាប់ទ្រមក់ លក់មិនភ្ញាក់
  ប៉ះវ័ណ្ឌវាក់ ទាក់គ្រោះថ្នាក់ ដាក់រាសី ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១២១.៥៩៨ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៣៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤.៥១១    ចំនួនអ្នកទស្សនាពីម្សិល : ១៨.៣៨៦