តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

ឮតែពាក្យ ងាកមិនស្ដាប់

- បទពាក្យ៩ បែបជាប់ទង -
១- ដណ្ដើមគ្នា ទារនិយាយ ងាយជាងស្ដាប់
  លាន់សារសព្ទ ចាប់មិនទាន់ ពាន់វាចា
  និយាយចប់ កប់យោបល់ សល់សាច់ការ
  ចោលខ្លឹមសារ ផ្ងារមិនស្ដាប់ ផ្កាប់មិនឮ ។
២- មិនស្ដាប់គ្នា គ្រាផ្ដោះផ្ដង ឆ្លងទំនង
  ខុសគន្លង រងរវល់ ពុលពាក្យឈឺ
  អ្នកមិនស្ដាប់ យ៉ាប់ជាងថ្លង់ ចង់តែឌឺ
  យប់ដល់ភ្លឺ ឮតែពាក្យ ងាកមិនស្ដាប់ ។
៣- អ្នកស្ដាប់ច្រើន កើនបញ្ញា ថ្លាគំនិត
  ស្ដាប់រិះគិត ពិតមិនពុល យល់គ្រប់សព្ទ
  ដឹងគ្រប់ផ្លូវ ត្រូវដំណើរ ស្មើចំណាប់
  អ្នកប្រឹងស្ដាប់ ឆាប់ដើរត្រូវ ផ្លូវមង្គល ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.០៦៨.៨៦៥ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ៣៥៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៦.៤៧៨    ចំនួនអ្នកទស្សនាពីម្សិល : ១២.១១៧