» ព័ត៌មាន » កម្រងកំណាព្យអប់រំ
ឈ្មោះខ្ចាយខ្ចាត់ បាត់ទុកចិត្ត
- បទពាក្យ៩ បែបជាប់ទង -
១- | ខុសសាច់ប្រាក់ | ដាក់លើសខ្វះ | ផ្ដាសបាត់បង់ |
| ខ្វះតម្រង់ | ត្រង់មិនត្រូវ | ផ្លូវគ្រប់គ្រង |
| ខ្វះពិនិត្យ | គិតកំហុស | ខុសរំលង |
| បន្ដឆ្គង | រងវិបត្តិ | ស្កាត់គោលដៅ ។ |
|
២- | ក្លែងបន្លំ | ផ្សំលបលួច | រួចកែច្នៃ |
| រពឹសដៃ | ក្រៃខ្វះគិត | ពិតជាខ្លៅ |
| បាត់គុណគាប់ | ទ្រព្យជិតឆ្ងាយ | ក្លាយជាឆៅ |
| កដំបៅ | ខ្មៅលាយស | តរងគ្រោះ ។ |
|
៣- | ខុសមិនកែ | ប្រែធ្វើថែម | ផ្អែមជូរចត់ |
| ខុសមិនកត់ | បត់បិទបាំង | ខ្លាំងខាងឈ្លោះ |
| ខុសបំផ្លាញ | ក្រាញមិនជា | មានះហួស |
| ខូចទាំងយស | ឈ្មោះខ្ចាយខ្ចាត់ | បាត់ទុកចិត្ត ។ |
|