តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

ដើម្បីសុខភាព និងមិត្តភាព

- បទកាកគតិ -
១- ក្រុមកីឡាករ លេងដោយស្មោះសរ ដើម្បីសុខភាព
  គោរពក្រមច្បាប់ សណ្តាប់រៀងរាប រាប់មិត្តជ័យលាភ
    រីករាយសប្បាយ ។  
២- ឈ្នះចាញ់ថ្លៃថ្នូរ កុំចាញ់ស្រែកឡូ ចំអកលែបខាយ
  ក្រញូវកាយកាច កំណាចជេរម្តាយ ខឹងអស់សប្បាយ
    ក្លាយក្រុមមិនល្អ ។  
៣- ឈ្នះដោយកិត្តិយស កិត្តិនាមពីរោះ អ្នកមើលអំណរ
  ឈ្នះល្មើសវិន័យ គ្មានក្តីសាទរ អាជ្ញាបញ្ឈរ(១)
    ឱ្យកាតក្រហម ។  
៤- អចេតនាទាត់ ឱ្យគេដួលភ្លាត់ ជួយលើកថ្នាក់ថ្នម
  ច្រត់ច្រានដួលផ្ងារ ក្លែងថាហាត់សម ថ្លែងគ្មានទឹកដម
    មិនគួរឡើយណា ។  
៥- លះលេង(២)ក្រេវក្រោធ ចង់ឈ្នះលះឆោត លះល្បិចឡាំប៉ា
  លះឈ្លោះក្នុងទី វង់វីប្រេះឆា ចូរស្តាប់អាជ្ញា(៣)
    សម្រេចខុសត្រូវ ។  
ជំនួយស្មារតី : សម្រាប់​អប់រំ​វិន័យ​កីឡាករ
  • (១) បញ្ឈរ (កិ): អាជ្ញាកណ្តាលបញ្ឈប់ឱ្យលេង ។
  • (២) លះលេង : ឈប់លេង ឬបោះបង់ការលេង ។
  • (៣) អាជ្ញា : អាជ្ញាកណ្តាល ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
១.០៦២.៦៣៥ អតិថិជន​កំពុង​ប្រើ
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ២៤៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨.១១២    ចំនួនអ្នកទស្សនាពីម្សិល : ២០.១១៦