តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

ចំណេះ និង សីលធម៌

- បទពាក្យ៩ បែបជាប់ទង -
១- ល្អក់កករ ល្អតែក្រៅ ឆៅខាងក្នុង
  គល់ដល់ចុង ប្រុងរលំ ពុំមានខ្លឹម
  ខ្វះចំណេះ ចេះតែចង់ ត្រង់មិនត្រឹម
  ខ្ពស់ត្រដឹម ស្កឹមស្កៃហួស រស់គ្មានឫស ។
២- មានចំណេះ ចេះជំនាញ ទាញយកផល
  មានកុសល ផ្តល់ចម្រើន កើនគ្រប់ទិស
  មារយាទល្អ ធម៌សីលសម ស្ដម្ភគន្លឹះ
  ប្រដូចឫស គ្រឹះទប់គល់ ទល់ទប់ខ្យល់ ។
៣- វៀរចាកបាប សាបព្រោះផល ដល់សព្វសត្វ
  ចិត្តស្ងប់ស្ងាត់ បាត់ទុក្ខព្រួយ ស្ទួយកុសល
  បរិសុទ្ធ បទសទ្ធា ជាមគ្គផល
  សាងកុសល ផ្ដល់គ្រប់គ្នា នាលោកីយ៍ ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
១.០៦២.៦៣៥ អតិថិជន​កំពុង​ប្រើ
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ២៧៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨.២៣៨    ចំនួនអ្នកទស្សនាពីម្សិល : ២០.១១៦