តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

ភ្លើងស្នេហ៍

- បទពាក្យ៧ -
១- ស្នេហ៍ពិតត្រូវគិតពិចារណា ទំនៀមដូនតាច្បាប់ទម្លាប់
  ក្រឹត្យក្រមសីលធម៌ប្រកាន់ខ្ជាប់ ស្នេហ៍កម្មមិនគាប់មិនគួរធ្វើ ។
២- ឥទ្ធិពលស្នេហ៍ភ្លើងចំបើង ភ្លើងផ្សែងឆួលឡើងរោលក្រោមលើ
  ឆេះឆាបជ្រុលជ្រួសហួសផុតធ្នើរ ស្នេហ៍ល្ងង់ល្ងីល្ងើទុក្ខព្រួយភ័យ ។
៣- ល្មើសច្បាប់ទម្លាប់ក្បត់មេបា ធ្វើតាមតណ្ហាមិនមានន័យ
  គាប់កូនធ្វើខុសឪអភ័យ មិនគាប់ហឫទ័យម៉ែប្តឹងផ្តល់ ។
៤- ស្នេហ៍លឿនដូចព្រួញស្នេហ៍ព្រាត់ប្រាស់ បង់ប្រាណក្រឡាស់មិនខ្វាយខ្វល់
  ស្នេហ៍បង្កើតរឿងទុក្ខកង្វល់ ស្នេហ៍កម្មបន្សល់ការឈឺចាប់ ។
៥- ស្នេហ៍មង្គលពិតគិតមេបា សុខសាន្តស្នេហាស្របតាមច្បាប់
  ឃើញភ្លាមស្នេហ៍ភ្លែតមិនចំណាប់ ខូចចិត្តចុកចាប់រងទុក្ខា ។
ជំនួយស្មារតី : អប់រំចិត្តឱ្យស្ងប់ ទប់ស្កាត់ភ្លើងស្នេហ៍ កុំឱ្យរោលរាល ឆួលឆេះតាមឥទ្ធិពល ។ ធ្វើឱ្យធម្មជាតិស្នេហ៍ប្រព្រឹត្តទៅស្របតាមច្បាប់ និងទំនៀមទម្លាប់ ដើម្បីមង្គលស្នេហ៍ ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១២១.៥៩៨ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២៩០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៨.៩៩៩    ចំនួនអ្នកទស្សនាពីម្សិល : ២៥.៣៧៤