តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

ស្រលាញ់ឡានពេក

- បទពាក្យ៧ -
១- ស្រឡាញ់ឡានពេកដេកសម្លឹង ពេញចិត្តស្និទ្ធស្លឹងតែឡានថ្មី
  ភ្លេចប្រពន្ធកូនមិនចេញស្តី ស្នេហ៍ស្និទ្ធឡានថ្មីមិត្តកល្យាណ ។
២- ឈប់ចតសព្វទីឈររំពៃ ពេញចិត្តមមៃប្រៀបមិនបាន
  ខ្លាចក្រែងកោសកិតដាច់ថ្នាំឡាន ចង់ឱ្យសុខសាន្តសមប្រាថ្នា ។
៣- ថ្ងៃឈប់សម្រាកពីការងារ នាំកូនភរិយារួមគ្រួសារ
  ទៅភូមិកំណើតជួបយាយតា ពុកម៉ែកុងម៉ាលម្ហែកាយ ។
៤- ដល់ភូមិកំណើតឈប់ឡានចត ក្មេងពេញចំណតមកសប្បាយ
  ស្ទុះស្ទាបតែឡានមកពីឆ្ងាយ ម្ចាស់សែនខ្វល់ខ្វាយស្តាយឡានថ្មី ។
៥- ក្មេងខ្លះស្ទុះទៅកាន់កញ្ចក់ ខ្លះហត់ដង្ហក់ផ្អែកធ្វើហី
  ខ្លះគោះតូកៗថាឡានថ្មី ខ្លះមើលកៅអីថាអស្ចារ្យ ។
៦- ម្ចាស់ទ្រឹងធ្មឹងគិតព្រួយបារម្ភ ស្រងាកសម្ងំភ្លេចយាយតា
  ភ្លេចបងភ្លេចប្អូនភ្លេចញាតិសា ពុកម៉ែកុងម៉ាភ្លេចទាំងអស់ ។
៧- ភ្លេចសួរសុខទុក្ខភ្លេចចេញស្តី ភ្លេចអស់អ្វីៗមិនសល់សោះ
  អារម្មណ៍ផ្តោតលើឡានទាំងអស់ ភ្លេចភ្លាំងក្ស័យខ្សោះស្រឡាញ់ពេក ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១២១.៥៩៨ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៣១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៩០០    ចំនួនអ្នកទស្សនាពីម្សិល : ១៨.៣៨៦