តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

លះបាបកម្ម

- បទកាកគតិ -
១- លះបាបជាមុន សន្សំសីលគុណ លះកម្មអាក្រក់
  លះចិត្តមិនល្អ បង្កលាមក លះកាចគម្រក់
    លះកម្មវេរា ។  
២- លះលាបាប-មិត្ត លះគ្រោះឆ្ងាយជិត លះបៀតបៀនគ្នា
  លះលួចបន្លំ បោកផ្សំលះលា លះល្បិចពុំជា
    គោរពក្រឹត្យក្រម ។  
៣- រៀរចាកគ្រឿងញៀន កញ្ឆាអាភៀន លះល្បែងមិនសម
  រៀនអប់រំចិត្ត រាប់មិត្តស្អាតស្អំ កល្យាណឧត្តម
    ស័ក្តិសមភក្តី ។  
៤- បាប-មិត្តនាំខុស ឱ្យធ្វើកំហុស ទង្វើចាស់ថ្មី
  កម្មកាចបានសាង ភស្តុតាងលោកីយ៍ ពាក់ព័ន្ធក្តាំក្តី
    គិតខ្លីអស់យស ។  
៥- គប់ប្រាជ្ញបានសុខ គប់ពាលនាំស្តុក ខូចខាតកេរ្តិ៍ឈ្មោះ
  រាប់រកមិត្តល្អ បវរខ្ពង់ខ្ពស់ បានសុខឥតលស់
    មង្គលសុខុម ។  
  លះបាបធ្វើបុណ្យសាងកុសល ទង្វើឱ្យផលរស់ស័ក្តិសម
  ដួងចិត្តស្ម័គ្រស្មោះសរឧត្តម ផូរផង់ស្អាតស្អំផលពណ្ណរាយ ។
ជំនួយស្មារតី : សម្រាប់អប់រំចិត្តឱ្យល្អ
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
១.០៥៧.៦៤២ អតិថិជន​កំពុង​ប្រើ
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ១៥២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៩.៧៣៧    ចំនួនអ្នកទស្សនាពីម្សិល : ១១.៧៦៤