តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

ចង់ខ្ពស់បានទាប

- បទកាកគតិ -
១- ថ្លែងអ្នកបម្រើ បោសជូតជណ្ដើរ គឺជ្រក់និងជ្រេញ
  ជ្រក់បម្រើយូរ រអ៊ូទន្ទេញ ខ្សឹបខ្សៀវប្រាប់ជ្រេញ
    លួចស្នេហ៍ចៅហ្វាយ ។  
២- ចៅហ្វាយស្រីធាត់ ស័ក្តិសមមុខមាត់ ត្រគាករីកសាយ
  ល្អម្ល៉េះសម្លាញ់ បានអញសប្បាយ គ្រាន់តែប៉ះកាយ
    ក៏សុខចិត្តដែរ ។  
៣- ជ្រក់ស្នេហ៍រុញច្រាន ស្នេហ៍ខ្លាំងក្លាហាន ប្រាប់ជ្រេញហូរហែ
  ជ្រេញយល់ជ្រក់ស្តី ឃ្មាតខ្មីរកខ្ញែរ ដ្បិតជ្រក់កាត់ខែ
    សូកជ្រេញតាមថ្លៃ ។  
៤- យកខ្ញែរលាយម្សៅ ល្បិចជ្រេញល្ងង់ខ្លៅ យល់មានតម្លៃ
  លបលួចទៅដាក់ ទីស្នាក់អាស្រ័យ ខុសម្ចាស់បានដៃ
    លោកប្រុសលាបប្រាណ ។  
៥- រមាស់រមែង អេះញីរាស់រែង រាលរោលរំខាន
  ជ្រេញទៅហៅពេទ្យ ភ្លាមភ្លែតតាមបាន ល្បិចកលដូរដាន
    ពេទ្យបានព្រមព្រៀង ។  
៦- ពេទ្យបានសំណូក ដ្បិតជ្រេញបានសូក ត្រាប់តាមទាន់ទៀង
  ថាជ្រក់ស័ក្តិសិទ្ធិ អាចលិទ្ធដូចលាង លិទ្ធសព្វល្អជាង
    ប្រើថ្នាំព្យាបាល ។  
៧- ហៅជ្រក់មកអាយ ជ្រក់សែនសប្បាយ អរត្រេកត្រអាល
  អរយល់បានលិទ្ធ នែបនិត្យដល់ក្បាល សម្រស់ត្រកាល
    លិទ្ធចៅហ្វាយស្រី ។  
៨- ចចើងចង់លាភ ចង់ខ្ពស់បានទាប ដូចជន្លេនដី
  បានលិទ្ធអ្នកប្រុស គិតខុសស្មានស្រី កម្មផលអប្រីយ៍
    លិទ្ធប្រុសគ្នាឯង ។  
ជំនួយស្មារតី : អប់រំឲ្យចៀសរាល់គំនិត និងទង្វើអាក្រក់ ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១១៦.៤៥៨ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៨៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១២.៨៤៦    ចំនួនអ្នកទស្សនាពីម្សិល : ១៥.១៥៥