តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​បញ្ជា​អចិន្ត្រៃយ៍

សេវា​បញ្ជា​អចិន្ត្រៃយ៍

សេវា​បញ្ជា​អចិន្ត្រៃយ៍ ជា​សេវា​មួយ​ប្រភេទ​ដែល​ធនាគារ អេស៊ីលីដា ទទួល​ទូទាត់​ទឹក​ប្រាក់​ឱ្យអ្នក​ទទួល​ផល តាម​ការ​បញ្ជា​អចិន្ត្រៃយ៍​ថេរ ឬ​អថេរ ដោយ​កាត់​ទឹក​ប្រាក់​ចេញ​ពី​គណនី​ធនាគារ និង/ឬ​គណនី​ប័ណ្ណ​ឥណទាន តាម​ការ​ស្នើ​សុំ​របស់​អតិថិជន ។

លោក​អ្នក​អាច​ទាញ​យក​ផលប្រយោជន៍​ជា​ច្រើន​ទៀត​ពី​សេវា​នេះ ដើម្បី​ធ្វើ​ការ​ទូទាត់​ជូន​បុគ្គល​មួយ​ចំនួន ក្រោយ​ពី​ពួក​គេ​បាន​បំពេញ​កាតព្វកិច្ច​ណា​មួយ​ជូន​លោក​អ្នក ។

អត្ថប្រយោជន៍

  • ជួយ​សម្រួល​ដល់​អតិថិជន ក្នុង​ការ​ទូទាត់ ឬ​ផ្ទេរ​ប្រាក់​ឱ្យ​ភាគី​ផ្សេង​ទៀត​ដែល​ជា​អ្នក​ទទួលផល ដោយ​ស្វ័យ​ប្រវត្តិ ។
  • ចំណាយ​ថ្លៃ​សេវា​ទាប ក្នុង​ការ​ទូទាត់ ឬ​ផ្ទេរ​ប្រាក់ ។
  • ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់ ។

កម្រៃ​សេវា

  • ថ្លៃ​ដំណើរ​ការ​រៀប​ចំ ៖ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣​អឺរ៉ូ ៣​ដុល្លារ​អូស្ត្រាលី ៣​ដុល្លារ​កាណាដា ៣ផោន ៣០០​យ៉េន​ជប៉ុន ៦០.០០០​ដុង​វៀតណាម ឬ ២៤.០០០​ឡាវ​គីប ។
  • ថ្លៃ​សេវា​ក្នុង​មួយ​ប្រតិបត្តិការ ៖ ២.០០០រៀល ០,៥០ដុល្លារអាមេរិក ២០បាត ០,៥០អឺរ៉ូ ០,៥០ដុល្លារ​អូស្ត្រាលី ០,៥០​ដុល្លារ​កាណាដា ០,៥០ផោន ៥០​យ៉េន​ជប៉ុន ១០.០០០​ដុង​វៀតណាម ឬ ៥.០០០​ឡាវ​គីប និង​បូកកម្រៃ​សេវា​ក្នុង​ស្រុក​ប្រសិនបើ​មាន ។
  • ថ្លៃ​កែ​ប្រែ ៖ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣​អឺរ៉ូ ៣​ដុល្លារ​អូស្ត្រាលី ៣​ដុល្លារ​កាណាដា ៣ផោន ៣០០​យ៉េន​ជប៉ុន ៦០.០០០​ដុង​វៀតណាម ឬ ២៤.០០០​ឡាវ​គីប ។

លក្ខខណ្ឌ​តម្រូវ

សំគាល់ ៖ កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.១៤៤.៦០០ នាក់
ទាញយក​ពី App StoreGoogle Play

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១៤៤.៦០០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៦៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៧៩៧    ចំនួនអ្នកទស្សនាពីម្សិល : ១៦.៦២១