homenavigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាទិញមូលប្បទានបត្រទេសចរណ៍
សេវាទិញមូលប្បទានបត្រទេសចរណ៍
មូលប្បទានបត្រទេសចរណ៍ ជាមូលប្បទានបត្រដែលមានបោះពុម្ពចំនួនទឹកប្រាក់ស្រាប់ និងមានតួនាទីដូចជាសាច់ប្រាក់សុទ្ធដែរ ប៉ុន្តែវាអាចទទួលអត្ថប្រយោជន៍មួយរយភាគរយ ទោះបីជាវាត្រូវខូចខាត ឬបាត់បង់ក៏ដោយ ។ វាជាវិធីសាស្ត្រមួយដ៏មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់សាច់ប្រាក់ពេលធ្វើដំណើរ ។ មូលប្បទានបត្រទេសចរណ៍ មានសុពលភាពប្រើប្រាស់ដោយគ្មានកាលបរិច្ឆេទកំណត់ អតិថិជនអាចស្វែងរកទិញមូលប្បទានបត្រទេសចរណ៍ពីស្ថាប័នហិរញ្ញវត្ថុ ឬធនាគារណាមួយនៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅ និងអាចទូទាត់ ឬបើកជាសាច់ប្រាក់សុទ្ធបាននៅតាមតំបន់ផ្សេងៗ នៅស្ទើរគ្រប់ទីកន្លែងពាសពេញពិភពលោក ។
ប្រភេទរូបិយប័ណ្ណ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលទូទាត់មូលប្បទានបត្រទេសចរណ៍ ជាមួយនឹងប្រាក់អឺរ៉ូ និងដុល្លារអូស្ត្រាលី ។
កម្រៃសេវា
ពិពណ៌នា | អឺរ៉ូ | ដុល្លារអូស្ត្រាលី |
---|---|---|
សម្រាប់ឯកត្តជន | 2%, អប្បបរមា EUR5 | 2%, អប្បបរមា AUD7 |
សម្រាប់ភាគីទីបី | 2%, អប្បបរមា EUR2 | 2%, អប្បបរមា AUD5 |
បញ្ជូនមូលប្បទានបត្រត្រឡប់មកវិញក្នុង១ឯកតា | EUR55 ឬសមមូលជា USD | AUD50 ឬសមមូលជា USD |
ការថែរក្សាសុវត្ថិភាពនៃមូលប្បទានបត្រទេសចរណ៍
- មូលប្បទានបត្រទេសចរណ៍ គឺតម្រូវឱ្យអ្នកទិញចុះហត្ថលេខាភ្លាម និងឱ្យបានច្បាស់លាស់ (គ្មានការកោសលុប) ម្តងនៅលើមូលប្បទានបត្រមួយសន្លឹកៗ នៅពេលទិញមូលប្បទានបត្រទេសចរណ៍ដើម្បីបញ្ជាក់ពីកម្មសិទ្ធិ ហើយត្រូវចុះហត្ថលេខាម្តងទៀតពេលប្រើប្រាស់ក្នុងការទូទាត់ ឬដកជាសាច់ប្រាក់ (នៅចំពោះមុខភ្នាក់ងារបើកប្រាក់) ។
- កិច្ចព្រមព្រៀងទិញមូលប្បទានបត្រទេសចរណ៍ច្បាប់ចម្លង ត្រូវតែរក្សាទុកតាមខ្លួនពេលធ្វើដំណើរ ហើយត្រូវតែរក្សាទុកដាច់ដោយឡែកពីមូលប្បទានបត្រទេសចរណ៍ ។
- អ្នកទិញត្រូវកត់លេខស៊េរីរបស់មូលប្បទានបត្រទុក ដើម្បីជាសំអាងនៅពេលបាត់បង់ដោយប្រការណាមួយ ។
- និងត្រូវរក្សាមូលប្បទានបត្រនេះឱ្យបានល្អ គឺឱ្យដូចជាការរក្សាទុកនូវសាច់ប្រាក់របស់ខ្លួនផងដែរ ។
កម្រៃសេវាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។