www.acledabank.com.kh

homenavigate_nextផលិតផល និង​សេវាnavigate_nextឯកត្តជនnavigate_nextសេវា​ចាត់ចែង​សាច់ប្រាក់navigate_nextសេវា​ទិញ​មូលប្បទានបត្រ​ទេសចរណ៍

សេវា​ទិញ​មូលប្បទានបត្រ​ទេសចរណ៍ 

មូលប្បទានបត្រ​ទេសចរណ៍ ជា​មូលប្បទានបត្រ​ដែល​មាន​បោះពុម្ព​ចំនួន​ទឹក​ប្រាក់​ស្រាប់ និង​មាន​តួនាទី​ដូច​ជា​សាច់​ប្រាក់​សុទ្ធ​ដែរ ប៉ុន្តែ​វា​អាច​ទទួល​អត្ថប្រយោជន៍​មួយ​រយ​ភាគរយ ទោះ​បី​ជា​វា​ត្រូវ​ខូច​ខាត ឬ​​បាត់បង់​ក៏​ដោយ ។ វា​ជា​វិធីសាស្ត្រ​មួយ​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ការ​ប្រើ​ប្រាស់​សាច់​​ប្រាក់​ពេល​ធ្វើ​ដំណើរ ។ មូលប្បទានបត្រ​ទេសចរណ៍ មាន​សុពលភាព​ប្រើប្រាស់​ដោយ​គ្មាន​កាលបរិច្ឆេទ​កំណត់ អតិថិជន​អាច​ស្វែងរក​ទិញ​មូលប្បទានបត្រ​ទេសចរណ៍​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ ឬ​ធនាគារ​ណា​មួយ​​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​កំពុង​រស់​នៅ និង​អាច​ទូទាត់ ឬ​បើក​ជា​សាច់​ប្រាក់​សុទ្ធ​បាន​នៅ​តាម​តំបន់​ផ្សេងៗ នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ពាសពេញ​ពិភពលោក ។

ប្រភេទ​រូបិយប័ណ្ណ​

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​ទូទាត់​មូលប្បទានបត្រ​ទេសចរណ៍​ ជាមួយ​នឹង​ប្រាក់​អឺរ៉ូ និង​ដុល្លារ​អូស្ត្រាលី ។

warningយើង​ខ្ញុំ​ផ្អាក​ទទួល​យក​មូលប្បទានបត្រ​ទេសចរណ៍ American Express ជា​រូបិយប័ណ្ណ​ដុល្លារ​អូស្រ្តាលី ។

កម្រៃ​សេវា

ពិពណ៌នា អឺរ៉ូ ដុល្លារ​អូស្ត្រាលី
សម្រាប់​ឯកត្តជន 2%, អប្បបរមា EUR5 2%, អប្បបរមា AUD7
សម្រាប់​ភាគី​ទី​បី 2%, អប្បបរមា EUR2 2%, អប្បបរមា AUD5
បញ្ជូន​មូលប្បទានបត្រ​ត្រឡប់​មក​វិញ​ក្នុង​១​ឯកតា EUR55 ឬ​សមមូល​ជា USD AUD50 ឬ​សមមូល​ជា USD

ការ​ថែរក្សា​សុវត្ថិភាព​នៃ​មូលប្បទានបត្រ​ទេសចរណ៍

កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សំណួរ-ចម្លើយ close

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៨៨២.៧៩៩ នាក់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ១២៤ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ