homenavigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាប្រមូលប្រាក់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
សេវាប្រមូលប្រាក់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
ធនាគារអេស៊ីលីដាបានទទួលការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្តល់ជូនអតិថិជន និងសាធារណជនទូទៅ ដើម្បីទទួលប្រាក់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅតាមសាខារបស់ធនាគារអេស៊ីលីដា គ្រប់ទីកន្លែងទូទាំងប្រទេស ។
អត្ថប្រយោជន៍ និងភាពងាយស្រួល
- ងាយស្រួលក្នុងការបង់ពន្ធជូនរដ្ឋ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅតាមសាខាធនាគារអេស៊ីលីដា ដែលមានទីតាំងនៅជិតលោកអ្នក ។
- កាត់បន្ថយចំណាយ និងចំណេញពេលធ្វើដំណើរ ។
- មានសុវត្ថិភាពក្នុងការទូទាត់ ។
- ធនាគារអេស៊ីលីដា មិនគិតថ្លៃសេវាបន្ថែមលើតម្លៃពន្ធយានយន្តដែលត្រូវបង់ឡើយ ។
- មានឱកាសប្រើប្រាស់ផលិតផល-សេវាផ្សេងៗទៀត របស់ធនាគារអេស៊ីលីដា ។
លក្ខខណ្ឌតម្រូវក្នុងការបង់ពន្ធ សម្រាប់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
ទោចក្រយានយន្ត និងត្រីចក្រយានយន្ត
- មិនចាំបាច់បំពេញឯកសារបង់ពន្ធ និងឯកសារតម្រូវ ។ លោកអ្នកអាចទិញលតាបត្រពន្ធ (ប័ណ្ណបង់ពន្ធផ្លូវ) សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ បានយ៉ាងងាយស្រួលនៅតាមសាខារបស់ធនាគារអេស៊ីលីដា ទូទាំងប្រទេស ។
- មិនកំណត់ចំនួនប័ណ្ណបង់ពន្ធ លោកអ្នកអាចទិញចំនួនប៉ុន្មានក៏បាន គ្រាន់តែប្រាប់ភ្នាក់ងាររបស់យើងខ្ញុំ ពីប្រភេទទោចក្រយានយន្ត ឬត្រីចក្រយានយន្តដែលត្រូវទិញប័ណ្ណបង់ពន្ធ ។
រថយន្តទេសចរណ៍ ត្រាក់ទ័រ និងគ្រឿងចក្រប្រហាក់ប្រហែល ជលយាន អូរប័រ
- លោកអ្នកត្រូវបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចំនួន ២ច្បាប់ ។
- ភ្ជាប់នូវប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃបញ្ជាក់ការបង់ពន្ធនាំចូលសម្រាប់យានយន្តដែលមានផ្លាកលេខបណ្តោះអាសន្ន ។
- ភ្ជាប់នូវអត្តសញ្ញាណសម្គាល់ខ្លួន ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់បំបុត្រកំណើតរបស់ម្ចាស់យានយន្ត ។
រថយន្តដឹកទំនិញ រ៉ឺម៉កសណ្តោង និងរថយន្តដឹកអ្នកដំណើរ
- លោកអ្នកត្រូវបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចំនួន ២ច្បាប់ ។
- ភ្ជាប់នូវប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃបញ្ជាក់ការបង់ពន្ធនាំចូលសម្រាប់យានយន្តដែលមានផ្លាកលេខបណ្តោះអាសន្ន ។
- ភ្ជាប់នូវអត្តសញ្ញាណសម្គាល់ខ្លួន ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើតរបស់ម្ចាស់យានយន្ត ។
- ភ្ជាប់នូវវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ។
ប្រភេទរូបិយប័ណ្ណ
ប្រាក់បង់ពន្ធគឺ "ប្រាក់រៀល" ។ ប្រសិនបើលោកអ្នកបង់ជាសាច់ប្រាក់ ឬកាត់ចេញពីគណនីជាប្រាក់ផ្សេងៗ ត្រូវឆ្លងកាត់ការប្តូរប្រាក់ទៅជាប្រាក់រៀល ដោយអនុលោមតាមអត្រាប្តូរប្រាក់របស់ធនាគារអេស៊ីលីដា ។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន បានគ្រប់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ។