តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextផលិតផល និង​សេវាnavigate_nextសេវា​ឥណទាន

សេវា​ឥណទាន

លោក​អ្នក​តែងតែ​ចង់ឱ្យ​មុខរបរ​ជំនួញ​មាន​និរន្តរភាព​យូរអង្វែង និង​ស្វែងរក​នូវ​ឱកាស​ដ៏​ប្រសើរ​ដើម្បី​វិនិយោគ​បន្ថែម​ទៀត ឬ​ឆ្លៀត​ឱកាស​ដើម្បី​ទាញយក​នូវ​ផលប្រយោជន៍​ពី​មុខរបរ​ជំនួញ​នោះ ។ អ្នក​ជំនួញ​ទាំងអស់​តែងតែ​គិត​ថា​មុខរបរ​ជំនួញ​គឺ​ជា​អាយុ​ជីវិត​របស់​ខ្លួន ហើយ​ចង់ឱ្យ​មាន​ការ​រីកចម្រើន​ជានិច្ច​មិន​ត្រឹមតែ​ចង់​បាន​ប្រាក់​ចំណូល​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រាក់​ចំណេញ​ក៏​ខ្ពស់​ផង​ដែរ​សម្រាប់​ស្ថិរភាព​យូរ​អង្វែង​ និង​ការរីកចម្រើន​តទៅ​អនាគត ។ ដើម្បីឱ្យ​មាន​ការរីកចម្រើន​បាន​នោះ ដើមទុន​គឺ​ជា​កត្តា​ចម្បង​ក្នុង​ការ​ចាប់​ផ្តើម ឬ​ពង្រីក​មុខរបរ​ជំនួញ​នោះ ។

ធនាគារ​អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ប្រភព​ផ្តល់​ប្រាក់​កម្ចី​ដ៏​មាន​ទំនុក​ចិត្ត​ដើម្បី​ទ្រទ្រង់​មុខរបរ​ជំនួញ​របស់​លោក​អ្នកឱ្យ​មាន​ការរីកចម្រើន និង​ធ្វើឱ្យ​បំណង​ប្រាថ្នា​របស់​លោក​អ្នក​ក្លាយ​ជា​ការ​ពិត ។ ការ​ប្រើប្រាស់​ផលិតផល និង​សេវា​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី មិន​ត្រឹមតែ​ជា​មធ្យោបាយ​ដ៏ប្រសើរ​សម្រាប់​មុខរបរ​ជំនួញ​របស់​លោក​អ្នក​ប៉ុណ្ណោះទេ ថែម​ទាំង​អាចឱ្យ​លោក​អ្នក​បង្កើន​ជីវភាព​រស់​នៅ ក៏​ដូចជា​សុភមង្គល​គ្រួសារ​កាន់​តែ​ប្រសើរ​ឡើង​ទៀត​ផង ។

បច្ចុប្បន្ន​នេះ​ផលិតផល​ឥណទាន​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ ដូចមាន​រៀបរាប់​ជូន​នៅ​ក្នុង​តារាង​ខាង​ក្រោម ៖

សំគាល់ ៖

  សំណួរ-ចម្លើយclose
search

1. តើឥណទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុជាអ្វី?

ឥណទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ គឺជាប្រភេទឥណទានដែលបានបង្កើតឡើង ដោយកំណត់នូវលក្ខខណ្ឌពិសេសដោយឡែកសម្រាប់ផ្តល់ជូនគ្រឹះស្ថានហិរញ្ញវត្ថុ (Financial Institutions) រួមមាន៖ ធនាគារពាណិជ្ជ (Commercial Bank) ធនាគារឯកទេស (Specialized Bank) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (Microfinance Institution) តាមរយៈការប្រើប្រាស់ផលិតផលឥណទានដែលមានស្រាប់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

2. តើឥណទាននេះមានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ឥណទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល ទៅតាមតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ ដែលកំពុងប្រតិបត្តិការ។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

  • ទំហំឥណទានរហូតដល់ ៥% នៃមូលនិធិសម្បត្តិសុទ្ធរបស់ធនាគារ ដោយយោងទៅតាមទំហំឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម និងសម្រាប់ទុនបង្វិល។
  • រយៈពេលអតិបរមា ៣ឆ្នាំ សម្រាប់ឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម។
  • រយៈពេលអតិបរមា ១ឆ្នាំ សម្រាប់ឥណទានសម្រាប់ទុនបង្វិល។

4. តើរបៀបសងត្រឡប់មកវិញឥណទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ យ៉ាងដូចម្តេច?

ឥណទានត្រូវសងត្រឡប់មលវិញតាមរបៀបសងប្រាក់ ដោយអនុលោមតាមគោលការណ៍ប្រតិបត្តិឥណទាននីមួយៗ ដូចខាងក្រោម៖

  • ការសងប្រាក់ត្រឡប់ (Repayment Method) មកវិញ សម្រាប់ឥណទានអាជីវកម្មខា្នតមធ្យម និងសាជីវកម្ម មាន ០៤ របៀប៖
    • សងការប្រាក់ និងសងប្រាក់ដើមរំលស់ (Linear) ជារៀងរាល់ខែ។
    • សងរំលស់ប្រាក់ដើមបូកការប្រាក់ថេរ (Annuity) ជារៀងរាល់ខែ។
    • សងការប្រាក់ និងសងប្រាក់ដើមគិតជាភាគរយរៀងរាល់ខែ ហើយប្រាក់ដើមនៅសល់សងចុងវដ្ត។
    • សងការប្រាក់ និងសងប្រាក់ដើមមួយចំនួនតាមការព្រមព្រៀងរៀងរាល់ខែ ហើយប្រាក់ដើមនៅសល់សងចុងវដ្ត។
  • ការសងប្រាក់ត្រឡប់ (Repayment Method) មកវិញ សម្រាប់ឥណទានសម្រាប់ទុនបង្វិល៖
    • ការសងត្រឡប់មកវិញ ត្រូវអនុលោមទៅតាមលក្ខខណ្ឌនៃការដកប្រាក់។ ចំនួនទឹកប្រាក់ដែលបានដកក្នុងមួយលើកៗ អាចសងមកវិញទាំងអស់ ឬមួយផ្នែក។
    • ដល់ថ្ងៃកំណត់សងប្រាក់មួយលើកៗដូចដែលបានចែងក្នុងលិខិតសន្យា អតិថិជនត្រូវសងត្រឡប់នូវប្រាក់ដើមទាំងអស់ ឬ
    • អាចសុំសងមួយផ្នែក ឬសុំបន្តលិខិតសន្យា (Rollover) ដោយត្រូវស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់ធនាគារមុនចំនួន ២(ពីរ) ថ្ងៃ នៃថ្ងៃធ្វើការ ប៉ុន្តែមិនត្រូវឲ្យហួសកាលបរិច្ឆេទចុងបញ្ចប់ឥណទានសម្រាប់ទុនបង្វិលឡើយ
    • ការប្រាក់ត្រូវបង់មកធនាគារជារៀងរាល់ខែ ដោយធនាគារធ្វើការកាត់ចេញពីគណនីរបស់អតិថិជន។ អតិថិជនត្រូវធានាថាមានសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងគណនីរបស់ខ្លួនសម្រាប់បង់ការប្រាក់ជូនធនាគារ។

5. តើធ្វើដូចម្តេចដើម្បីទទួលបានឥណទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ?

  • មានអជ្ញាប័ណ្ណពីធនាគារជាតិ នៃ កម្ពុជា
  • លិខិតចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម
  • មានប័ណ្ណប៉ាតង់ (Patent)
  • មានអនុស្សរណៈ និងលក្ខន្តិកៈត្រឹមត្រូវ
  • មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ៈ ក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ
  • មានរចនាសម្ព័ន្ធដើមទុនរឹងមាំ
  • មានការចាត់តាំងស្នងការគណនេយ្យត្រឹមត្រូវ ដោយមានការទទួលស្គាល់ពីធនាគារជាតិ នៃកម្ពុជា
  • ប្រតិបត្តិការមាននិរន្តរភាព បង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់រឹងមាំ ដែលយ៉ាងហោចណាស់បង្ហាញពីប្រាក់ចំណេញពីរឆ្នាំជាប់គ្នាចុងក្រោយ។
  • មានកេរ្តិ៍ឈ្មោះល្អ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៤៦២.៤៦៣ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២០៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៦៦១    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣