តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ផលិតផល និង​សេវា  »  សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ

សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ

សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ គឺ​ជា​សេវា​ស្នើ​សុំ​របាយការណ៍​ព័ត៌មាន​ឥណទាន​របស់​អតិថិជន នៅ​ក្នុង​ក្រុមហ៊ុន​ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) តាម​រយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​អតិថិជន​ធ្លាប់​បាន​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

របាយការណ៍​នេះ​មាន​បង្ហាញ​នូវ​ប្រវត្តិ​នៃ​ការ​ខ្ចី​ប្រាក់ និង​ការ​សង​ប្រាក់​របស់​អតិថិជន ជា​មួយ​នឹង​គ្រឹះ​ស្ថាន​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ណា​មួយ ។

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ?

បាន​ជា​លោក​អ្នក​ត្រូវ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ (ស្នើ​សុំ​របាយការណ៍​ព័ត៌មាន​ឥណទាន) ដោយ​សារ​វា​ជា​ការ​ចាំ​បាច់​ក្នុង​ការ​តាម​ដាន​ឱ្យ​បាន​ទៀត​ទាត់ នូវ​ស្ថានភាព​សុខភាព​ហិរញ្ញវត្ថុ​របស់​លោក​អ្នក ៖

  • វិភាគ​ពី​លទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់​ឥណទាន និង​សមត្ថភាព​ក្នុង​ការ​ទូទាត់ មុន​ពេល​ដែល​លោក​អ្នក​ស្នើ​សុំ​ឥណទាន​ថ្មី ។
  • បញ្ជាក់ និង​ផ្ទៀង​ផ្ទាត់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ព័ត៌មាន​កម្ចី​របស់​លោក​អ្នក ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ​របាយការណ៍​ឥណទាន របស់ CBC ។
  • អាច​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ CBC ដើម្បី​កែ​តម្រូវ​ព័ត៌មាន​របស់​លោក​អ្នក​ក្នុង​ប្រព័ន្ធ​របាយការណ៍​ឥណទាន ។

តើ​ខ្ញុំ​អាច​ស្នើ​សុំ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ នៅ​សាខា​ណា​ខ្លះ​របស់​ធនាគារ អេស៊ីលីដា ?

បច្ចុប្បន្ន លោក​អ្នក​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ (ស្នើ​សុំ​របាយការណ៍​ព័ត៌មាន​ឥណទាន) របស់​លោក​អ្នក នៅ​តាម​សាខា​របស់​ធនាគារ អេស៊ីលីដា ដូច​ជា​ខាង​ក្រោម ៖

តើ​មាន​ឯកសារ​តម្រូវ​អ្វី​ខ្លះ សម្រាប់​ការ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ?

សូម​លោក​អ្នក​អញ្ជើញ​មក​សាខា​របស់​ធនាគារ អេស៊ីលីដា ដែល​បាន​បញ្ជាក់​ខាង​លើ ដោយ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន ច្បាប់​ដើម​និង​មាន​សុពលភាព ដើម្បី​ស្នើ​សុំ​របាយការណ៍​ព័ត៌មាន​ឥណទាន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.០៩៨.៤០៩ នាក់
ទាញយក​ពី App StoreGoogle Play

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.០៩៨.៤០៩ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១១៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧៤៧    ចំនួនអ្នកទស្សនាពីម្សិល : ១១.៥៥៦