តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextផលិតផល និង​សេវាnavigate_nextសេវា​ឥណទានnavigate_nextឥណទាន​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

ឥណទាន​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

ឥណទាន​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ សម្រាប់​ផ្តល់​ជូន​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក ដូចជា ៖ ធនាគារ​ពាណិជ្ជ, ធនាគារ​ឯកទេស, ស្ថាប័ន​ហិរញ្ញវត្ថុ ។ល។ ដើម្បី​ពង្រីក​អាជីវកម្ម និង/ឬ​សម្រាប់​គាំទ្រ​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ។

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​ជ្រើសរើស​ប្រើប្រាស់​ឥណទាន​អាជីវកម្ម​ខ្នាត​មធ្យម និង​សាជីវកម្ម និង/ឬ​ឥណទាន​ទុន​បង្វិល អាស្រ័យ​លើ​តម្រូវការ​ជាក់​ស្តែង ។

ទំហំ​ឥណទាន

ឥណទាន​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ទំហំ​ចាប់​ពី ៤០.០០០.០០០ រៀល ឬ​សមមូល ។

លក្ខណៈ​វិនិច្ឆ័យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

ឥណទាន​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ផ្តល់​ជូន​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក ដែល​មាន​លក្ខណៈ​វិនិច្ឆ័យ​ដូច​ខាង​ក្រោម ៖

  • មាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ លិខិត​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​ប័ណ្ណ​ប៉ាតង់
  • មាន​អនុស្សរណៈ និង​លក្ខន្តិកៈ​ត្រឹម​ត្រូវ
  • មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ច្បាស់​លាស់ (ក្រុមប្រឹក្សាភិបាល និង​គណៈកម្មការ​ប្រតិបត្តិ)
  • មាន​រចនា​សម្ព័ន្ធ​ដើម​ទុន​រឹងមាំ
  • មាន​គម្រោង​ជំនួញ ៥ឆ្នាំ
  • មាន​និង​យល់ព្រម​តាម​លក្ខខណ្ឌ​ផ្សេងៗ​ទៀត តាម​តម្រូវការ​របស់​ធនាគារ

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​មក​សាខា​របស់​ធនាគារ​អេស៊ីលីដា ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៦០៧.២១០ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦០៧.២១០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៦២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៤.៧៨៥    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៤០៣