តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextផលិតផល និង​សេវាnavigate_nextសេវា​ឥណទានnavigate_nextឥណទាន​វិបារូបរ៍

ឥណទាន​វិបារូបរ៍

តែងតែ​ធ្វើឱ្យ​មុខ​ជំនួញ​របស់​លោក-អ្នក​ដំណើរ​ការ​ជា​និច្ច !

ទោះ​ជា​អ្នក​ជំនួញ​ខ្លះ​ត្រូវ​ការ​សម្រាក​នៅ​ចុង​សប្តាហ៍​ក៏​ដោយ ក៏​អាជីវកម្ម​របស់​គាត់​មិន​ឈប់​សម្រាក​ទេ ។ នៅ​ពេល​មាន​បញ្ហា​ត្រូវ​ការ​ទុន​ជា​បន្ទាន់ យើង​ខ្ញុំ​មាន​ដំណោះស្រាយ​សម្រាប់​អាជីវកម្ម​របស់​លោក​អ្នក​ដំណើរ​ការ​ជា​និរន្តរ៍ ។

ឥណទាន​វិបារូបរ៍​ពិត​ជា​មាន​សារៈប្រយោជន៍​ចំពោះ​ហេតុការណ៍​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន ឬ​ហេតុការណ៍​បន្ទាន់​ណា​មួយ ។ សេវា​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ជា​ពិសេស ដើម្បី​បំពេញ​តម្រូវ​ការ​ប្រតិបត្តិការ​ជំនួញ និង​ធ្វើឱ្យ​ប្រសើរ​បំផុត​នូវ​លំហូរ​សាច់​ប្រាក់​របស់​លោក​អ្នក ។

រយៈពេល​ខ្ចី ទំហំ​ឥណទាន និង​អត្រាការ​ប្រាក់

 • ប្រាក់​រៀល
  • រយៈ​ពេល​ខ្ចី​​អតិបរមា ១២ខែ
  • ឥណទាន​ដែល​មាន​ទំហំ ចាប់ពី ២០.០០០.០០០ រៀល
  • អត្រា​ការប្រាក់ ចាប់​ពី ១២% ដល់ ១៨% ក្នុង​មួយ​ឆ្នាំ
 • ប្រាក់​ដុល្លារ​អាមេរិក
  • រយៈ​ពេល​ខ្ចី​​អតិបរមា ១២ខែ
  • ឥណទាន​ដែល​មាន​ទំហំ ចាប់ពី ៥.០០០ ដុល្លារ
  • អត្រា​ការប្រាក់ ចាប់​ពី ១១% ដល់ ១៨% ក្នុង​មួយ​ឆ្នាំ
 • ប្រាក់​បាត
  • រយៈ​ពេល​ខ្ចី​​អតិបរមា ១២ខែ
  • ឥណទាន​ដែល​មាន​ទំហំ ចាប់ពី ២០០.០០០ បាត
  • អត្រា​ការប្រាក់ ចាប់​ពី ១៦,៨% ដល់ ១៨% ក្នុង​មួយ​ឆ្នាំ

លក្ខខណ្ឌ​តម្រូវ

 • ជា​អាជីវករ​ដែល​ប្រកប​ដោយ​សក្តានុពល ហើយ​ផ្តល់​ប្រភព​ចំណូល​ស្រប​ច្បាប់
 • មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ ដាក់​ធានា​បំណុល
 • មាន​គណនី​ចរន្តជាមួយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី
 • សន្យា​ផ្តល់​របាយការណ៍​ចំណូល​ចំណាយ និង​តារាង​តុល្យការ​ដល់​ធនាគារ យ៉ាង​ទៀង​ទាត់​រៀង​រាល់​ខែ
 • ភ្នាក់​ងារ​របស់​យើង​ខ្ញុំ​នឹង​ជួយ​បំពេញ​ទម្រង់​ខ្ចី​ប្រាក់ ដែល​អាច​រក​បាន​ដោយ​ឥត​គិត​ថ្លៃ នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

សំគាល់ ៖

  សំណួរ-ចម្លើយclose
search

1. ដូចម្តេចដែលហៅថាឥណទានវិបារូបរ៍?

ឥណទានវិបារូបរ៍ គឺជាសេវាឥណទានមួយប្រភេទដែលអនុញ្ញាតឱ្យអ្នកខ្ចីដកប្រាក់តាមតម្រូវការពីគណនីចរន្ត ឬគណនី ប្រាក់បញ្ញើសំចៃ ក្នុងបរិមាណមួយមិនលើសពីការកំណត់ដែលបានព្រមព្រៀងដែលធ្វើឲ្យមានការដកលើសសមតុល្យទឹកប្រាក់ដែលអតិថិជនមានជាក់ស្តែងក្នុងគណនី (សមតុល្យឥណាយិក ឬសមតុល្យអវិជ្ជមាន) ហើយដែលនឹងត្រូវបង់ការប្រាក់លើទឹកប្រាក់ដែលបានដកលើសនោះ។

2. តើឥណទានឥណទានវិបារូបរ៍មានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ឥណទានវិបារូបរ៍ ផ្តល់ជូនអតិថិជនជារូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាត ទៅតាមតម្រូវការរបស់អតិថិជន។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

 • ទំហំឥណទានអប្បបរមា ៥,០០០ដុល្លារអាមេរិក ឬសមមូល រហូតដល់ ៥% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។
 • សម្រាប់រយៈពេលនៃឥណទានវិបារូបរ៍ ប្រែប្រួលជាអនុគមន៍ទៅនឹងការបង្វិលទុនរបស់អតិថិជន និងគោលដៅនៃការប្រើប្រាស់ឥណទាន តែមិនត្រូវលើសពីរយៈពេល ១២ ខែ (៣៦០ថ្ងៃ) ឡើយ។

4. តើរបៀបសងត្រឡប់របស់ ឥណទានវិបារូបរ៍យ៉ាងដូចម្តេចដែរ?

ការសងប្រាក់ធ្វើដោយស្វ័យប្រវត្តិ៖

 • ប្រាក់ដើមៈ ដោយដកពីការដាក់ប្រាក់បញ្ញើបន្ទាប់។
 • ការប្រាក់ៈ ត្រូវសងរៀងរាល់ចុងខែ ដោយដកពីសមតុល្យឥណទាយី (Credit Balance) នៃគណនីដែលអតិថិជនបានបើកជាមួយធនាគារ។ ករណីអតិថិជនគ្មានសមតុល្យឥណទាយីសម្រាប់សងការប្រាក់, ការប្រាក់ត្រូវផ្ទេរចូលជាប្រាក់បំណុលដោយស្វ័យប្រវត្តិ។ បំណុលនេះត្រូវគិតការប្រាក់តាមអត្រាដូចបានគិតលើឥណទានវិបារូបរ៍ ខាងលើដែរ។

5. តើតម្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានឥណទានវិបារូបរ៍?

រូបវន្ដបុគ្គលជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់) និងជានីតិបុគ្គលដែលរស់នៅ និងមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណសម្បត្ដិដូចខាងក្រោម៖

 • មានប្រវត្ដិ និងអត្ដចរិតល្អ ដែលអាចជឿទុកចិត្ដបាន។
 • ធានាផ្ដល់ព័ត៌មានជូនធនាគារ ត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលា។
 • មិនជាប់ពិរុទ្ធដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
 • មានទីលំនៅអចិន្ដ្រៃយ៍ដែលបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ដែលខ្លួនកំពុងរស់នៅដូចជា មានសៀវភៅគ្រួសារ ឬអត្ដសញ្ញាណប័ណ្ណ ឬលិខិតផ្សេងទៀតដែលអាចជំនួសបាន។
 • មានមុខរបរស្របច្បាប់ និងប្រភពចំណូលច្បាស់លាស់ប្រកបដោយសក្ដានុពល។
 • មានទ្រព្យសម្បត្ដិជាកម្មសិទ្ធិដូចជា អចលនទ្រព្យ ឬសន្និធិទំនិញ វត្ថុធាតុដើម ឬអ្វីផ្សេងទៀតដែលអាចជំនួសបានសម្រាប់ដាក់តម្កល់ធានាលើប្រាក់កម្ចី។

6. តើឥណទានវិបារូបរ៍សម្រាប់អ្នកលក់រាយមានន័យដូចម្តេច?

ឥណទានវិបារូបរ៍សម្រាប់អ្នកលក់រាយ (Retail-Trader Overdraft or Trader-OD) គឺជាផ្នែកមួយនៃឥណទានវិបារូបរ៍ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយអនុញ្ញាតឲ្យអ្នកខ្ចីដកប្រាក់លើសសមតុល្យទឹកប្រាក់ដែលអតិថិជនមានជាក់ស្តែង ក្នុងគណនីបញ្ញើសំចៃ (សមតុល្យឥណាយិក ឬសមតុល្យអវិជ្ជមាន) ក្នុងបរិមាណមួយមិនលើសពីការកំណត់ដែលបានព្រមព្រៀង និងត្រូវបង់ការប្រាក់លើទឹកប្រាក់ដែលបានដកលើសនោះជូនធនាគារវិញ។

7. តើឥណទានឥណទានវិបារូបរ៍សម្រាប់អ្នកលក់រាយមានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ឥណទានវិបារូបរ៍ ផ្តល់ជូនអតិថិជនជារូបិយប័ណ្ណប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។

8. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

 • ទំហឥណទាន
  • ឥណទានសម្រាប់ប្រាក់រៀល : ទំហំអតិបរមា ១,០០០,០០០ រៀល។
  • ឥណទានសម្រាប់ប្រាក់ដុល្លារអាមេរិក : ទំហំអតិបរមា ២,៥០០ ដុល្លារអាមេរិក។
 • រយៈពេលខ្ចី
  • រយៈពេលនៃឥណទានវិបារូបរ៍សម្រាប់អ្នកលក់រាយ ប្រែប្រួលជាអនុគមន៍ទៅនឹងការបង្វិលទុនរបស់អតិថិជន តែមិនត្រូវលើសពីរយៈពេល ១២ខែ។
  • ក្នុងករណីអតិថិជនមានប្រវត្តិល្អដែលអាចជឿទុកចិត្តបាន មានស្ថានភាពហិរញ្ញវត្ថុរឹងមាំ មុខរបរដំណើរការល្អ ដែលរំពឹងថានឹងមិនជួបបញ្ហាសាច់ប្រាក់នាពេលអនាគត រយៈពេលនៃឥណទានអាចត្រូវបានផ្តល់ជូនរហូតដល់ ៣៦ខែ ដោយត្រូវបន្ដ ឬរំកិល (Rollover) នៅរៀងរាល់ ១២ (ដប់ពីរ) ខែម្តង។
  • ការបន្ដ ឬរំកិល (Rollover) ត្រូវបំពេញលក្ខខណ្ឌ៖
   • ការបន្ដ ឬរំកិល (Rollover) ត្រូវធ្វើឡើងយ៉ាងតិចមួយខែមុនកាលបរិច្ឆេទបញ្ចប់នៃឆ្នាំនីមួយៗ។
   • ករណីអតិថិជនប្រើប្រាស់ខុសលក្ខខណ្ឌឥណទានវិបារូបរ៍សម្រាប់អ្នកលក់រាយ ដូចដែលបានចែងការបន្ដ ឬរំកិល (Rollover) មិនត្រូវបានអនុញ្ញាតឡើយ។

9. តើរបៀបសងត្រឡប់របស់ ឥណទានវិបារូបរ៍សម្រាប់អ្នកលក់រាយយ៉ាងដូចម្តេចដែរ?

ការសងប្រាក់ធ្វើដោយស្វ័យប្រវត្តិ៖

 • ប្រាក់ដើមៈ ដោយដកពីការដាក់ប្រាក់បញ្ញើបន្ទាប់។
 • ការប្រាក់ៈ ត្រូវសងរៀងរាល់ចុងខែ ដោយដកពីសមតុល្យឥណទាយី (Credit Balance) នៃគណនីដែលអតិថិជនបានបើកជាមួយធនាគារ។ ករណីអតិថិជនគ្មានសមតុល្យឥណទាយីសម្រាប់សងការប្រាក់, ការប្រាក់ត្រូវផ្ទេរចូលជាប្រាក់បំណុលដោយស្វ័យប្រវត្តិ។ បំណុលនេះត្រូវគិតការប្រាក់។

10. តើលក្ខណសម្បត្តិអតិថិជនបែបណា ដើម្បីទទួលបានឥណទានវិបារូបរ៍សម្រាប់អ្នកលក់រាយ?

ដើម្បីទទួលបានឥណទានវិបារូបរ៍សម្រាប់អ្នកលក់រាយ អតិថិជនត្រូវមានលក្ខណសម្បត្ដិដូចខាងក្រោម៖

 • ជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ) និងយល់ព្រម
 • ប្រតិបត្ដិតាមលក្ខខណ្ឌនៃឥណទានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
 • មានកេរ្ដិ៍ឈ្មោះល្អ អត្ដចរិតល្អ ប្រវត្ដិល្អ និងមានចេតនាសងបំណុល។
 • មានមុខរបរ និងប្រភពចំណូលច្បាស់លាស់ មាននិរន្ដរភាព ដែលបង្ហាញពីសមត្ថភាព និងលទ្ធភាពសងបំណុលត្រឡប់មកវិញ។
 • មិនជាប់ពិរុទ្ធដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
 • មានទីលំនៅអចិន្ដ្រៃយ៍ដែលបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ដែលខ្លួនកំពុងរស់នៅ ឬមានលំនៅឋាន និងទីកន្លែងស្នាក់នៅ ដែលមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
 • មិនមានបំណងផ្លាស់ប្ដូរទីលំនៅ ឬទីកន្លែងស្នាក់នៅទៅកន្លែងផ្សេងស្ថិតនៅក្រៅតំបន់ប្រតិបត្ដិការរបស់ធនាគារ អេស៊ីលីដា ដែលខ្លួនបានជំពាក់បំណុល រហូតដល់ពេលសងបំណុលចប់។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៤៦២.៤៦៣ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.១៦៧    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២