homenavigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាឥណទានnavigate_nextឥណទានវិបារូបរ៍
ឥណទានវិបារូបរ៍
តែងតែធ្វើឱ្យមុខជំនួញរបស់លោក-អ្នកដំណើរការជានិច្ច !
ទោះជាអ្នកជំនួញខ្លះត្រូវការសម្រាកនៅចុងសប្តាហ៍ក៏ដោយ ក៏អាជីវកម្មរបស់គាត់មិនឈប់សម្រាកទេ ។ នៅពេលមានបញ្ហាត្រូវការទុនជាបន្ទាន់ យើងខ្ញុំមានដំណោះស្រាយសម្រាប់អាជីវកម្មរបស់លោកអ្នកដំណើរការជានិរន្តរ៍ ។
ឥណទានវិបារូបរ៍ពិតជាមានសារៈប្រយោជន៍ចំពោះហេតុការណ៍ដែលមិនអាចទាយទុកជាមុន ឬហេតុការណ៍បន្ទាន់ណាមួយ ។ សេវានេះត្រូវបានរៀបចំឡើងជាពិសេស ដើម្បីបំពេញតម្រូវការប្រតិបត្តិការជំនួញ និងធ្វើឱ្យប្រសើរបំផុតនូវលំហូរសាច់ប្រាក់របស់លោកអ្នក ។
រយៈពេលខ្ចី ទំហំឥណទាន និងអត្រាការប្រាក់
- ប្រាក់រៀល
- រយៈពេលខ្ចីអតិបរមា ១២ខែ
- ឥណទានដែលមានទំហំ ចាប់ពី ២០.០០០.០០០ រៀល
- អត្រាការប្រាក់ ចាប់ពី ១១% ដល់ ១៨% ក្នុងមួយឆ្នាំ
- ប្រាក់ដុល្លារអាមេរិក
- រយៈពេលខ្ចីអតិបរមា ១២ខែ
- ឥណទានដែលមានទំហំ ចាប់ពី ៥.០០០ ដុល្លារ
- អត្រាការប្រាក់ ចាប់ពី ១០% ដល់ ១៨% ក្នុងមួយឆ្នាំ
- ប្រាក់បាត
- រយៈពេលខ្ចីអតិបរមា ១២ខែ
- ឥណទានដែលមានទំហំ ចាប់ពី ២០០.០០០ បាត
- អត្រាការប្រាក់ ចាប់ពី ១២,១២% ដល់ ១៨% ក្នុងមួយឆ្នាំ
លក្ខខណ្ឌតម្រូវ
- ជាអាជីវករដែលប្រកបដោយសក្តានុពល ហើយផ្តល់ប្រភពចំណូលស្របច្បាប់
- មានប័ណ្ណសម្គាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិ ដាក់ធានាបំណុល
- មានគណនីចរន្តជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី
- សន្យាផ្តល់របាយការណ៍ចំណូលចំណាយ និងតារាងតុល្យការដល់ធនាគារ យ៉ាងទៀងទាត់រៀងរាល់ខែ
- ភ្នាក់ងាររបស់យើងខ្ញុំនឹងជួយបំពេញទម្រង់ខ្ចីប្រាក់ ដែលអាចរកបានដោយឥតគិតថ្លៃ នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងមកសាខារបស់ធនាគារអេស៊ីលីដា ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។