homenavigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាឥណទានnavigate_nextឥណទានសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន
ឥណទានសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន
ឥណទានសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន នឹងធ្វើឱ្យជីវិតរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើង !
នៅពេលដែលលោកអ្នកចង់ឱ្យជីវិតដែលមានសុភមង្គលរបស់លោកអ្នកប្រសើរជាងមុន ធនាគារអេស៊ីលីដា ភីអិលស៊ី មានដំណោះស្រាយដ៏សមរម្យមួយសម្រាប់លោកអ្នក ។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា ភីអិលស៊ី ផ្តល់ឥណទាននេះរហូតដល់ច្រើនជាង ៥០.០០០ដុល្លារអាមេរិក សម្រាប់ឱ្យលោកអ្នកបង្កើនសុភមង្គលក្នុងគ្រួសារ ដូចជាទិញគ្រឿងសម្ភារ ឬឧបករណ៍ទំនើបៗ ដែលលោកអ្នកចង់បានច្រើនខែមកហើយ ឬក៏គ្រឿងសង្ហារិមចាំបាច់មួយចំនួនទៀត ឬអ្វីៗផ្សេងទៀតដែលលោកអ្នកចង់បាន ។
រយៈពេលខ្ចី ទំហំឥណទាន និងអត្រាការប្រាក់
- ប្រាក់រៀល
- រយៈពេលខ្ចីអតិបរមា ៧២ខែ
- ឥណទានដែលមានទំហំ រហូតដល់ ២០០.០០០.០០០ រៀល
- អត្រាការប្រាក់ ចាប់ពី ១១,១៨% ដល់ ១៨% ក្នុងមួយឆ្នាំ
- ប្រាក់ដុល្លារអាមេរិក
- រយៈពេលខ្ចីអតិបរមា ៧២ខែ
- ឥណទានដែលមានទំហំ រហូតដល់ ៥០.០០០ ដុល្លារ
- អត្រាការប្រាក់ ចាប់ពី ១០,៨២% ដល់ ១៨% ក្នុងមួយឆ្នាំ
- ប្រាក់បាត
- រយៈពេលខ្ចីអតិបរមា ៦០ខែ
- ឥណទានដែលមានទំហំ រហូតដល់ ២.០០០.០០០ បាត
- អត្រាការប្រាក់ ចាប់ពី ១៣,៤៦% ដល់ ១៨% ក្នុងមួយឆ្នាំ
លក្ខខណ្ឌតម្រូវ
- ជានីតិជន (មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ)
- មានទីលំនៅអចិន្ត្រៃយ៍ពិតប្រាកដ
- មានមុខរបរស្របច្បាប់ច្បាស់លាស់ ដែលធានាដល់ការសងត្រឡប់មកវិញបានទៀងទាត់
- មានទ្រព្យសម្បត្តិដាក់តម្កល់ ដើម្បីធានាប្រាក់កម្ចី និង/ឬ មានអ្នកធានា
- មានសាច់ប្រាក់ផ្ទាល់ខ្លួនយ៉ាងហោចណាស់ពី ១០% ទៅ ២០% នៃតម្លៃវត្ថុសរុបដែលបម្រុងទិញ
- ភ្នាក់ងារបស់យើងខ្ញុំនឹងជួយបំពេញទម្រង់ខ្ចីប្រាក់ ដែលអាចរកបានដោយឥតគិតថ្លៃនៅធនាគារអេស៊ីលីដា ។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។