www.acledabank.com.kh

homenavigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​បញ្ញើ-សន្សំnavigate_nextគណនី​ចរន្ត

គណនី​ចរន្ត 

ឥឡូវ​នេះ​លោក​អ្នក​អាច​ស្នើ​សុំ​បើក​គណនី​ថ្មី របស់​លោក​អ្នក​តាម​អនឡាញ​នៅ​លើ​កុំព្យូទ័រ ឬ​ទូរសព្ទ​ដៃ​របស់​លោក​អ្នក បាន​គ្រប់​ពេល​វេលា ដោយ​គ្រាន់​តែ​ចូល​តាម​តំណ​ភ្ជាប់​នេះ ។

ការ​ប្រតិបត្តិការ​កិច្ចការ​ហិរញ្ញវត្ថុ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តម្រូវ​ឱ្យ​មាន​ការ​ចាត់ចែង​សាច់ប្រាក់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ រាល់​ប្រតិបត្តិការ​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​ភ្លាមៗ និង​ត្រូវ​កត់​ត្រា​ទុក​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ឱ្យ​លោក​អ្នក​អាច​គ្រប់គ្រង​ជំនួញ​របស់​លោក​អ្នក​ទាំង​ស្រុង ។ សេវា​គណនី​ចរន្ត​របស់​ធនាគារ អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​សុវត្ថិភាព សេវា​លឿន ទំនុក​ចិត្ត និង​ភាព​ងាយ​ស្រួល​ជូន​លោក​អ្នក តាម​រយៈ​ធនាគារ​ដែល​មាន​បណ្ដាញ​សាខា​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស (គ្រប់​ខេត្ត-​រាជធានី) ធ្វើ​ជា​ដៃ​គូ ។

គុណ​ប្រយោជន៍

ជាមួយ​នឹង​គណនី​ចរន្ត​របស់​ធនាគារ​អេស៊ីលីដា លោក​អ្នក​អាច​ធ្វើ​ការ​ទូទាត់​រាល់​ការ​ចំណាយ​​ដោយ​ប្រើ​មូលប្បទានបត្រ ហើយ​លោក​អ្នក​នឹង​ទទួល​បាន​ការ​បម្រើ​សេវា​ផ្ទាល់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ពី​ធនាគារ​អេស៊ីលីដា ដែល​គាំទ្រ​ដោយ​អ្នក​វិនិយោគ​អន្តរជាតិ​ជា​ច្រើន និង​កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិជ្ជា​កម្រិត​ពិភពលោក​ថ្មី​បំផុត ។ ការ​ដាក់ ឬ​ដក​ជា​សាច់ប្រាក់ ឬ​ជា​មូលប្បទានបត្រ​អាច​ធ្វើ​បាន​គ្រប់​ពេល​វេលា​ក្នុង​ម៉ោង​ធ្វើ​ការ នៅ​គ្រប់​សាខា និង​ការិយាល័យ​ជា​ច្រើន​ទៀត នៅ​ក្នុង​បណ្ដាញ​ប្រតិបត្តិការ​របស់​យើង​ខ្ញុំ​ដែល​គ្រប​ដណ្ដប់​គ្រប់​ខេត្ត-​រាជធានី ។

ងាយស្រួលប្រើ

អត្រាការប្រាក់ (ក្នុង​មួយ​ឆ្នាំ)

ធនាគារ អេស៊ីលីដា ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​តាម​តម្រូវ​ការ៖

រៀល ដុល្លារ​អាមេរិក បាត
សមតុល្យ អត្រា សមតុល្យ អត្រា សមតុល្យ អត្រា
≤ ២លាន ០,០៦% ≤ ៥០០ ០,០៦% ≤ ២០.០០០ ០,០០%
≤ ៨លាន ០,០៨% ≤ ២.០០០ ០,០៨% ≤ ១៦០.០០០ ០,០១%
≤ ១៦លាន ០,១០% ≤ ៤.០០០ ០,១០% > ១៦០.០០០ ០,០២%
≤ ២៤លាន ០,១៣% ≤ ៦.០០០ ០,១៣% - -
≤ ៨០លាន ០,១៦% ≤ ២០.០០០ ០,១៦% - -
> ៨០លាន ០,២០% > ២០.០០០ ០,២០% - -
warningអត្រា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សំគាល់ ៖

សំណួរ-ចម្លើយ close

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៩៣៨.៤១២ នាក់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៤០៤ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ