www.acledabank.com.kh

homenavigate_nextផលិតផល និង​សេវាnavigate_nextឯកត្តជនnavigate_nextសេវា​បញ្ញើ-សន្សំnavigate_nextគណនី​មូលនិធិ​សិក្សា​អប់រំ

គណនី​មូលនិធិ​សិក្សា​អប់រំ 

ឥឡូវ​នេះ​លោក​អ្នក​អាច​ស្នើ​សុំ​បើក​គណនី​ថ្មី របស់​លោក​អ្នក​តាម​អនឡាញ​នៅ​លើ​កុំព្យូទ័រ ឬ​ទូរសព្ទ​ដៃ​របស់​លោក​អ្នក បាន​គ្រប់​ពេល​វេលា ដោយ​គ្រាន់​តែ​ចូល​តាម​តំណ​ភ្ជាប់​នេះ ។

ដើម្បី​ចូលរួម​ចំណែក​ផ្ដល់​លទ្ធភាព​ក្នុងការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ក៏ដូចជា​រួម​ចំណែក​ក្នុងការ​បង្កើន​សេដ្ឋកិច្ច​ជាតិ ធនាគារ​អេស៊ីលីដា​សូម​បង្ហាញ​ជូន​នូវ​សេវា​បញ្ញើ-សន្សំ​មួយ​ប្រភេទ ហៅថា គណនី​មូលនិធិ​សិក្សា​អប់រំ ដែល​ធនាគារ​អេស៊ីលីដា​ទទួល​ខុស​ត្រូវ​ថែរក្សា គ្រប់គ្រង និង​ចាត់​ចែង​សាច់ប្រាក់​ជូន​លោក​អ្នក​ជា​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ដែល​មាន​បំណង​ដាក់​ប្រាក់​សន្សំ សម្រាប់​ទូទាត់​រាល់​ការ​ចំណាយ ដែល​ពាក់​ព័ន្ធ​នឹង​ការ​សិក្សា​អប់រំ​ដូច​ជា ថ្លៃ​សាលា និង/ឬ ថ្លៃ​ទិញ​សម្ភារ​សិក្សា​សម្រាប់​ផ្ទាល់​ខ្លួន ក្រុម​គ្រួសារ សាច់ញាតិ បុគ្គលិក ឬ​ភាគី​ទី​បី ហើយ​លោក​អ្នក ឬ​ភាគី​ណា​ផ្សេង​ទៀត​ក៏​អាច ឬ​ត្រូវ​បង់​ប្រាក់​ចូល​គណនី​នេះ ដើម្បី​ទូទាត់​លើ​ការ​ចំណាយ​សម្រាប់​ការ​សិក្សា​អប់រំ​របស់​អ្នក​ទទួល​ផល ដោយ​យោង​លើ​វិក្កយបត្រ​ជាក់​ស្តែង និង​លក្ខខណ្ឌ​ទាំងឡាយ ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ពិសេស​នៃ​គណនី​មូលនិធិ​សិក្សា​អប់រំ ។

គុណប្រយោជន៍

លក្ខណៈ​ពិសេស

ទំហំសាច់ប្រាក់ក្នុង​គណនី

ដើម្បីឱ្យ​គណនី​មូលនិធិ​សិក្សា​អប់រំ អាច​ដំណើរការ​ទៅ​បាន លោក​អ្នក​ត្រូវ​ដាក់​ប្រាក់​តម្កល់​ដំបូង​ចំនួន ២០០.០០០រៀល, ៥០​ដុល្លារ​អាមេរិក, ២.០០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត ។ ពេល​ប្រតិបត្តិការ​ដាក់-ដក​ប្រាក់ សមតុល្យ​អប្បបរមា​គឺ ៤០.០០០រៀល, ១០​ដុល្លារ​អាមេរិក, ៤០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត ។

អត្រា​ការប្រាក់

អត្រា​ការប្រាក់​សម្រាប់​គណនី​មូលនិធិ​សិក្សា​អប់រំ ស្មើ​នឹង​អត្រា​ការ​ប្រាក់​របស់​គណនី​បញ្ញើ​សំចៃ​ធម្មតា បូក​បន្ថែម​ជា​មួយ​អត្រា​ដំឡើង (Margin Rate) ២% ក្នុង​មួយ​ឆ្នាំ ។ ការ​ប្រាក់​ត្រូវ​បង្គរ​ទុក​ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ចូល​ទៅ​ក្នុង​គណនី​មូលនិធិ​សិក្សា​អប់រំ រៀង​រាល់​ដំណាច់​ឆមាស​នីមួយៗ ។

សំណួរ-ចម្លើយ close

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៨២៤.១៤៤ នាក់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ១៦០ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ