homenavigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextប្រាក់បញ្ញើមានកាលកំណត់
ប្រាក់បញ្ញើមានកាលកំណត់
ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី របស់លោកអ្នកតាមអនឡាញនៅលើកុំព្យូទ័រ ឬទូរសព្ទដៃរបស់លោកអ្នក បានគ្រប់ពេលវេលា ដោយគ្រាន់តែចូលតាមតំណភ្ជាប់នេះ ។
យើងខ្ញុំបានដឹងថាលោកអ្នកតែងតែផ្តោតលើការស្វែងរកកន្លែងដែលមានសុវត្ថិភាព និងគួរឱ្យជឿទុកចិត្តក្នុងការថែរក្សាប្រាក់ឱ្យគង់វង្ស ហើយរំពឹងថាវានឹងកើនឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងគម្រោងអ្វីមួយ ឬដើម្បីគ្រួសារនាពេលអនាគត ដោយរួមបញ្ចូលទាំងអត្រាការប្រាក់ដ៏សមរម្យ ។ ដូច្នេះជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក គឺការដាក់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ដាក់ប្រាក់បញ្ញើមានកាលកំណត់ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ដ៏ល្អគួរជាទីពេញចិត្ត ។ លោកអ្នកអាចជ្រើសរើសសន្សំជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត តាមសេចក្តីត្រូវការ ។ លោកអ្នកក៏មានជម្រើសក្នុងការទទួលយកការប្រាក់តាមបីរបៀប ៖ ទទួលការប្រាក់រៀងរាល់ខែ ទទួលការប្រាក់រៀងរាល់បីខែ ឬទទួលការប្រាក់នៅពេលដល់កាលកំណត់ ។
លក្ខខណ្ឌតម្រូវ
- សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងភ្នាក់ងារបម្រើអតិថិជននៅសាខាធនាគារអេស៊ីលីដា ឬក៏ការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង)
- បំពេញពាក្យសុំចុះឈ្មោះបើកគណនីឯកត្តជន
- បំពេញពាក្យសុំដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយជ្រើសរើសយកជម្រើសណាមួយ (គិតការប្រាក់ជារៀងរាល់ខែ ឬគិតការប្រាក់ដល់ថ្ងៃកំណត់) និងលិខិតគំរូហត្ថលេខា
- ទំហំប្រាក់ដើមអប្បបរមាត្រឹមតែ ២.០០០.០០០រៀល ៥០០ដុល្លារអាមេរិក ឬ ២០.០០០បាត
គុណប្រយោជន៍
- រក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់
- ទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលអាចប្រើប្រាស់ជាទ្រព្យបញ្ចាំជាមួយយើងខ្ញុំ ក្នុងករណីលោកអ្នកត្រូវការឥណទានសម្រាប់រយៈពេលខ្លីជាង
ប្រភេទនៃប្រាក់បញ្ញើមានកាលកំណត់
ប្រាក់មានកាលកំណត់កំណើនខ្ពស់
ប្រាក់បញ្ញើមានកាលកំណត់កំណើនខ្ពស់ គឺជាប្រភេទប្រាក់បញ្ញើ ដែលអាចដកប្រាក់ដើម និងការប្រាក់ នៅពេលបញ្ចប់កិច្ចសន្យា ។
រយៈពេល | រៀល | ដុល្លារអាមេរិក | បាត | ||
---|---|---|---|---|---|
បញ្ជរ-ម៉ាស៊ីន* | អេស៊ីលីដាម៉ូបាល | បញ្ជរ-ម៉ាស៊ីន* | អេស៊ីលីដាម៉ូបាល | បញ្ជរ-ម៉ាស៊ីន* | |
១ខែ | ១,២៥% | ១,៥០% | ១,០០% | ១,២៥% | ០,០០% |
២ខែ | ១,៥០% | ១,៧៥% | ១,២៥% | ១,៥០% | ០,០០% |
៣ខែ | ៣,០០% | ៣,២៥% | ១,៥០% | ១,៧៥% | ០,៥០% |
៤ខែ | ៣,០០% | ៣,៥០% | ១,៧៥% | ២,០០% | ០,៥០% |
៥ខែ | ៣,០០% | ៣,៧៥% | ២,០០% | ២,២៥% | ០,៥០% |
៦ខែ | ៤,០០% | ៤,២៥% | ២,៧៥% | ៣,០០% | ១,០០% |
៧ខែ | ៤,០០% | ៤,៣០% | ៣,០០% | ៣,២៥% | ១,០០% |
៨ខែ | ៤,០០% | ៤,៤០% | ៣,២៥% | ៣,៥០% | ១,០០% |
៩ខែ | ៤,៤០% | ៤,៦៥% | ៣,៥០% | ៣,៧៥% | ១,០០% |
១០ខែ | ៤,៤០% | ៤,៧០% | ៣,៧៥% | ៤,០០% | ១,០០% |
១១ខែ | ៤,៤០% | ៤,៨០% | ៤,០០% | ៤,២៥% | ១,០០% |
១២ខែ | ៦,០០% | ៦,០៥% | ៤,៥០% | ៤,៥៥% | ២,០០% |
១៨ខែ | ៦,១០% | ៦,១៥% | ៤,៦០% | ៤,៦៥% | ២,០០% |
២៤ខែ | ៦,៥០% | ៦,៥៥% | ៤,៧៥% | ៥,០០% | ៣,០០% |
ប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់
ប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់ គឺជាប្រភេទប្រាក់បញ្ញើ ដែលអាចដកការប្រាក់បានជារៀងរាល់ខែ និងប្រាក់ដើមអាចដកបាននៅពេលបញ្ចប់កិច្ចសន្យា ។
រយៈពេល | រៀល | ដុល្លារអាមេរិក | បាត | ||
---|---|---|---|---|---|
បញ្ជរ-ម៉ាស៊ីន* | អេស៊ីលីដាម៉ូបាល | បញ្ជរ-ម៉ាស៊ីន* | អេស៊ីលីដាម៉ូបាល | បញ្ជរ-ម៉ាស៊ីន* | |
១ខែ | ១,២៥% | ១,៥០% | ១,០០% | ១,២៥% | ០,០០% |
២ខែ | ១,២៥% | ១,៥០% | ១,០០% | ១,២៥% | ០,០០% |
៣ខែ | ២,៧៥% | ៣,០០% | ១,២៥% | ១,៥០% | ០,២៥% |
៤ខែ | ២,៧៥% | ៣,២៥% | ១,៥០% | ១,៧៥% | ០,២៥% |
៥ខែ | ២,៧៥% | ៣,៥០% | ១,៧៥% | ២,០០% | ០,២៥% |
៦ខែ | ៣,៧៥% | ៤,០០% | ២,៥០% | ២,៧៥% | ០,៧៥% |
៧ខែ | ៣,៧៥% | ៤,០៥% | ២,៧៥% | ៣,០០% | ០,៧៥% |
៨ខែ | ៣,៧៥% | ៤,១៥% | ៣,០០% | ៣,២៥% | ០,៧៥% |
៩ខែ | ៤,១៥% | ៤,៤០% | ៣,២៥% | ៣,៥០% | ០,៧៥% |
១០ខែ | ៤,១៥% | ៤,៤៥% | ៣,៥០% | ៣,៧៥% | ០,៧៥% |
១១ខែ | ៤,១៥% | ៤,៥៥% | ៣,៧៥% | ៤,០០% | ០,៧៥% |
១២ខែ | ៥,៧៥% | ៥,៨០% | ៤,២៥% | ៤,៣០% | ១,៧៥% |
១៨ខែ | ៥,៨៥% | ៥,៩០% | ៤,៣៥% | ៤,៤០% | ១,៧៥% |
២៤ខែ | ៦,២៥% | ៦,៣០% | ៤,៥០% | ៤,៧៥% | ២,៧៥% |
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង គឺជាប្រភេទប្រាក់បញ្ញើ ដែលអាចដកការប្រាក់បានជារៀងរាល់បីខែម្តង និងប្រាក់ដើមអាចដកបាននៅពេលបញ្ចប់កិច្ចសន្យា ។
រយៈពេល | រៀល | ដុល្លារអាមេរិក | បាត | ||
---|---|---|---|---|---|
បញ្ជរ-ម៉ាស៊ីន* | អេស៊ីលីដាម៉ូបាល | បញ្ជរ-ម៉ាស៊ីន* | អេស៊ីលីដាម៉ូបាល | បញ្ជរ-ម៉ាស៊ីន* | |
៣៦ខែ | ៦,៧៥% | ៧,០០% | ៥,២៥% | ៥,៥០% | ៣,២៥% |
៤៨ខែ | ៧,០០% | ៧,២៥% | ៥,៧៥% | ៦,០០% | ៣,៧៥% |
៦០ខែ | ៧,២៥% | ៧,៥០% | ៦,២៥% | ៦,៥០% | ៤,២៥% |
អត្រាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។
* ប្រាក់បញ្ញើតាមរយៈ ម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់ របស់ធនាគារ អេស៊ីលីដា ។ ប្រាក់បញ្ញើតាមរយៈ អេស៊ីលីដាម៉ូបាល ។