www.acledabank.com.kh

homenavigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​បញ្ញើ-សន្សំnavigate_nextគណនី​អនាគត​កុមារ

គណនី​អនាគត​កុមារ 

ឥឡូវ​នេះ​លោក​អ្នក​អាច​ស្នើ​សុំ​បើក​គណនី​ថ្មី របស់​លោក​អ្នក​តាម​អនឡាញ​នៅ​លើ​កុំព្យូទ័រ ឬ​ទូរសព្ទ​ដៃ​របស់​លោក​អ្នក បាន​គ្រប់​ពេល​វេលា ដោយ​គ្រាន់​តែ​ចូល​តាម​តំណ​ភ្ជាប់​នេះ ។

គណនី​អនាគត​កុមារ ឬ​គណនី​កុមារ ជា​សេវា​ប្រាក់​បញ្ញើ-សន្សំ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​អនុញ្ញាត​ឱ្យ​ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល អាច​លើក​ទឹក​ចិត្ត និង​បណ្តុះ​គំនិត​កូន ឬ​កុមារ ដោយ​បើក​គណនី​សម្រាប់​កូន ឬ​កុមារ​ដែល​ស្ថិត​នៅ​ក្នុង​បន្ទុក ដើម្បី​គ្រប់​គ្រង​សាច់​ប្រាក់​ឱ្យ​មាន​សុវត្ថិភាព និង​ទទួល​បាន​ការ​ប្រាក់​ខ្ពស់ ។

គណនី​អនាគត​កុមារ នឹង​ត្រូវ​ផ្លាស់​ប្តូរ​ប្រភេទ​ទៅ​ជា​គណនី​បញ្ញើ​សំចៃ​ធម្មតា ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​កុមារ​គ្រប់​អាយុ ១៨ឆ្នាំ ។

អត្ថប្រយោជន៍

លក្ខណៈ​ពិសេស

ការ​ដាក់​ប្រាក់ ដក​ប្រាក់ និង​ការ​ទូទាត់

លោក​អ្នក​អាច​ដាក់​ប្រាក់​សន្សំ​ក្នុង​គណនី​តាម​ចំនួន​ដែល​ត្រូវ​បង់​បុព្វលាភ​រ៉ាប់រង​អាយុជីវិត (ករណី​មាន​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង) ឬ​តាម​លទ្ធភាព​ជាក់​ស្តែង ។ លោក​អ្នក​ក៏​អាច​ដក​ជា​សាច់​ប្រាក់ ឬ​ផ្ទេរ​ទៅ​ជា​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ ឬ​ទូទាត់​ផ្សេងៗ​តាម​តម្រូវការ ។

លក្ខណ​សម្បត្តិ

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ភ្នាក់ងារ​បម្រើ​អតិថិជន​​នៅ​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សំណួរ-ចម្លើយ close

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៨២៤.១៤៤ នាក់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ១៦៣ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ