តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextផលិតផល និង​សេវាnavigate_nextសេវា​បញ្ញើ-សន្សំ

សេវា​បញ្ញើ-សន្សំ 

ឥឡូវ​នេះ​លោក​អ្នក​អាច​ស្នើ​សុំ​បើក​គណនី​ថ្មី របស់​លោក​អ្នក​តាម​អនឡាញ​នៅ​លើ​កុំព្យូទ័រ ឬ​ទូរសព្ទ​ដៃ​របស់​លោក​អ្នក បាន​គ្រប់​ពេល​វេលា ដោយ​គ្រាន់​តែ​ចូល​តាម​តំណ​ភ្ជាប់​នេះ ។

វិនិយោគ​សាច់ប្រាក់​របស់​លោកអ្នក​ជា​មួយ​ធនាគារ​អេស៊ីលីដា ជា​ប្រភព​ចំណូល​បន្ថែម ។ ប្រាក់​របស់​លោកអ្នក​មាន​កំណើន​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឱ្យ​លោកអ្នក​សម្រេច​ក្តី​ប្រាថ្នា​និង​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់ ។ លោក​អ្នក​អាច​ជ្រើសរើស​ប្រភេទ​គណនី​សន្សំ​ប្រាក់​នៅ​ធនាគារ​អេស៊ីលីដា បាន​តាម​តម្រូវការ ។

មូលហេតុ​ចម្បង​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ធនាគារ​អេស៊ីលីដា ជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​ទ្រព្យសម្បត្តិ​របស់​លោក​អ្នក រួម​មាន ៖

  • ធនាគារ អេស៊ីលីដា មាន​ទ្រព្យ​សរុប​ចំនួន ៦,១៨ ពាន់លាន​ដុល្លារ​អាមេរិក (គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ២០១៩) ។
  • ធនាគារ អេស៊ីលីដា មាន​ភាគទុនិក​អន្តរជាតិ​​ដែល​ជាស្ថាប័ន​នាំមុខ និង​ល្បីល្បាញ​ក្នុង​ពិភពលោក ។
  • ធនាគារ អេស៊ីលីដា មាន​ចំនួន​អតិថិជន​ជាងមួយលាននាក់​ដែល​បាន និង​កំពុង​ប្រើប្រាស់​ផលិតផល-សេវាកម្ម​របស់​ធនាគារ​គ្រប់ប្រភេទ ។
  • ធនាគារ អេស៊ីលីដា ជា "ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត" ឈានមុខគេ​ ព្រម​ទាំង​មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​វិនិយោគ​ទៅ​ក្រៅ​ប្រទេស​មុនគេ​បង្អស់​មាន​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ។
  • ធនាគារ អេស៊ីលីដា ទទួល​បាន​ពាន​រង្វាន់​ជា​ក្រុមហ៊ុន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក និង​ត្រូវ​បាន​ជ្រើសរើស​ឳ្យ​ក្លាយជា​សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ ។
  • ធនាគារ អេស៊ីលីដា បាន​ទិញ​សេវា​រ៉ាប់រង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ជាងគេ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំៗ​ទូទាំង​ពិភពលោក ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ធនាគារ ក៏ដូចជា​ទ្រព្យសម្បត្តិ​របស់​អតិថិជន និង​សាធារណជន​ទូទៅ​ដែល​ប្រើប្រាស់​សេវា​របស់​ធនាគារ អេស៊ីលីដា ។
  • ធនាគារ អេស៊ីលីដា ជា​ធនាគារ​ដំបូងគេ​នៅ​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់​ធនាគារ​អន្តរជាតិ Standard & Poor's និង GIIRS ។

លក្ខខណ្ឌ​តម្រូវ

សេវា​នេះ​សម្រាប់​ផ្តល់​ជូន​ដល់​ជន​គ្រប់​រូប​ដែល​ជា​នីតិជន និង​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ ដូចជា ៖ អ្នក​ប្រកប​របរ​រកស៊ី​ផ្សេងៗ ស្ត្រី​មេផ្ទះ សិស្ស និស្សិត បុគ្គលិក កម្មករ មន្ត្រីរាជការ ។ល។ អង្គភាព​នានា​ដែល​ជា​នីតិបុគ្គល ដូចជា ៖ ក្រុមហ៊ុន អង្គការ គម្រោង​អភិវឌ្ឍន៍​នានា មន្ទីរ ក្រសួង​នានា​របស់​រាជរដ្ឋាភិបាល ។ល។ អាច​បើក​គណនី​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន ឬ​បើក​ក្នុង​នាម​អង្គភាព​នានា​បាន ។

សម្រាប់​ឯកត្តជន

  • ចំពោះ​ជនជាតិ​ខ្មែរ អតិថិជន​ត្រូវ​មាន​ឯកសារ​មួយ​ក្នុង​ចំណោម​ឯកសារ​ខាង​ក្រោម ៖
    • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ
    • លិខិត​ឆ្លង​ដែន ដែល​នៅ​មាន​សុពលភាព​យ៉ាង​តិច បី​ខែ ឬ
    • សៀវភៅ​គ្រួសារ (ករណី​អតិថិជន​ជា​មេគ្រួសារ) ឬ
    • សៀវភៅ​គ្រួសារ (ករណី​អតិថិជន​ជា​សមាជិក​គ្រួសារ) ឬ​សៀវភៅ​ស្នាក់​នៅ ដោយ​ត្រូវ​ភ្ជាប់​ឯកសារ​ផ្សេងៗ​ដែល​មាន​រូបថត ដូចជា អត្តសញ្ញាណប័ណ្ណ​មន្ត្រី​រាជការ ឬអត្តសញ្ញាណប័ណ្ណ​ការងារ ឬ​ប័ណ្ណ​បើកបរ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​សិស្ស-និស្សិត ជា​ដើម
  • ចំពោះ​ជន​ជាតិ​បរទេស អតិថិជន​ត្រូវ​មាន ៖
    • លិខិត​ឆ្លង​ដែន ដែល​នៅ​មាន​សុពលភាព​យ៉ាង​តិច បី​ខែ
    • អាសយដ្ឋាន​ពិត​ប្រាដក​ដែល​អាច​ទាក់ទង​បាន​នៅ​កម្ពុជា ដោយ​មាន​បញ្ជាក់​ទីលំនៅ​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​លិខិត​បញ្ជាក់ពី​ថ្នាក់​មាន​សមត្ថកិច្ច​របស់​ស្ថាប័ន​កំពុង​បម្រើ​ការងារ ឬ​កិច្ចសន្យា​ការងារ ឬ​កិច្ចសន្យា​អាជីវកម្ម​ជា​មួយ​ដៃគូ​ជំនួញ​នៅ​កម្ពុជា ឬ​លិខិត​បញ្ជា​បេសកកម្ម​ពី​ក្រៅ​ប្រទេស​របស់​ស្ថាប័ន​ដែល​អាច​ទុកចិត្ត​បាន
    • លេខ​ទូរស័ព្ទ ទូរសារ ឬ​អ៉ីម៉ែល ដែល​អាច​ទាក់ទង​បាន

សម្រាប់​ក្រុមហ៊ុន ឬ​អង្គការ ត្រូវ​មាន​ឯកសារ​ដូច​ខាង​ក្រោម ៖

  • អនុស្សរណៈ និង​លក្ខន្តិកៈ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ភាព​ជា​ដៃ​គូ ដែល​សម​ស្រប​តាម​សភាព​ជាក់ស្តែង
  • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​គណនី
  • លិខិត​អនុញ្ញាត​អាជីវកម្ម ឬ​ឱ្យ​ដំណើរការ​អង្គភាព
  • ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រ​ចុះ​បញ្ជី​អាករ​លើ​តំលៃ​បន្ថែម លិខិត​បញ្ជាក់​ការ​បង់​ប្រាក់​ពន្ធ ឬ​លិខិត​ប្រកាស​ពន្ធ​ផ្សេងៗ ដែល​មាន​លិខិត​អត្តសញ្ញាណកម្ម​សារពើពន្ធ
  • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​នាយក ភាគទុនិក ឬ​ដៃគូ
  • សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាភិបាល ឬ​នាយក​គ្រប់គ្រង លើ​ការ​បើក​គណនី
  • លិខិត​ផ្ទេរ​សិទ្ធិ​ដល់​បុគ្គល​ណា​ម្នាក់​ជា​តំណាង​ឱ្យ​ក្រុមហ៊ុន ឬ​អាជីវកម្ម
  • ឯកសារពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។

ព័ត៌មាន និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​សម្រាប់​បើក​គណនី​ពី​ក្រៅ​ប្រទេស

ធនាគារ​អេស៊ីលីដា អនុញ្ញាតឱ្យ​លោក​អ្នក ដែល​រស់​នៅ ឬ​មាន​ទីតាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​បរទេស អាច​បើក​គណនី​ធ្វើ​ប្រតិបត្តិការ​ដក-ដាក់​ប្រាក់ ឬ​ផ្ទេរ​ប្រាក់ និង​បិទ​គណនី​ពី​ក្រៅ​ប្រទេស ជា​មួយ​ធនាគារ​អេស៊ីលីដា ដោយ​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​ទាំង​ឡាយ​របស់​ធនាគារ​អេស៊ីលីដា និង​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

ឯកត្តជន ៖

  • អតិថិជន​ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​ចុះ​ឈ្មោះ​បើក​គណនី (ទម្រង់​បើក​គណនី​ឯកត្តជន និង​គំរូ​ហត្ថលេខា ឬ​ស្នាម​មេដៃ​បើក​គណនី​ឯកត្តជន) រួម​ទាំង​លក្ខខណ្ឌ​ពិសេស​ក្នុង​ការ​ប្រតិបត្តិ​គណនី ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ពី​ក្រៅ​ប្រទេស និង​ភ្ជាប់​មក​ជា​មួយ​នូវ​ច្បាប់​ថត​ចម្លង​លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច ៣​ខែ) ។
  • ពាក្យ​ស្នើ​សុំ​ចុះ​ឈ្មោះ​បើក​គណនី និង​ឯកសារ​តម្រូវ​ខាង​លើ ត្រូវ​បញ្ជាក់​ដោយ​សារការី​នៅ​ក្រៅ​ប្រទេស ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ (ករណី​ប្រទេស​គ្មាន​សារការី) និង​ត្រូវ​បញ្ជាក់​បន្ថែម​ដោយ ៖
    • ស្ថានទូត ឬ​ស្ថាន​តំណាង​របស់​អតិថិជន​សាមី ប្រចាំ​នៅ​កម្ពុជា ឬ
    • សារការី​នៅ​ក្នុង​ប្រទេស​កម្ពុជា (ករណី​គ្មាន​ស្ថានទូត) ឬ
    • ធនាគារ​អន្តរការី តាម SWIFT Message MT999 មក​ធនាគារ អេស៊ីលីដា ភីអិលស៊ី

នីតិបុគ្គល ៖

  • អតិថិជន​ត្រូវ​បំពេញ​ពាក្យ​សុំ​ចុះ​ឈ្មោះ​បើក​គណនី (ទម្រង់​​បើក​គណនី​ក្រុមហ៊ុន និង​គំរូ​ហត្ថលេខា​បើក​គណនី​ក្រុមហ៊ុន) និង/ឬ ពាក្យ​ស្នើ​សុំ​បើក​គណនី​ពី​អ្នក​មាន​សិទ្ធិ (ករណី​មាន​ការ​ផ្ទេរ​សិទ្ធិ ឬ​ករណី​អ្នក​តំណាង​ក្រុមហ៊ុន​ស្នើ​សុំ​បើក​គណនី) រួម​ទាំង​លក្ខខណ្ឌ​ពិសេស​ក្នុង​ការ​ប្រតិបត្តិ​គណនី ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ពី​ក្រៅ​ប្រទេស និង​បោះ​ត្រា​ក្រុមហ៊ុន ដោយ​ភ្ជាប់​មក​នូវ​ឯកសារ ដូច​ខាង​ក្រោម ៖
    • អនុស្សរណៈ និង​លក្ខន្តិកៈ​ក្រុមហ៊ុន ឬ​ស្ថាប័ន
    • អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ឬ​លិខិត​អនុញ្ញាតឱ្យ​ដំណើរការ​ក្រុមហ៊ុន ឬ​ស្ថាប័ន
    • ច្បាប់​ថត​ចម្លង​លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច ៣ខែ) របស់​អ្នក​ស្នើ​សុំ និង​សមាជិក​ក្រុម​ប្រឹក្សាភិបាល ឬ​អ្នក​មាន​សិទ្ធិ
    • លិខិត​ប្រគល់​សិទ្ធិ ឬ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាភិបាល
    • គោលការណ៍​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ករណី​ជា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ
    • របាយការណ៍​ហិរញ្ញវត្ថុ ឬ​របាយការណ៍​ប្រចាំ​ឆ្នាំ ប្រសិន​បើ​មាន
  • ពាក្យ​ស្នើ​សុំ​ចុះ​ឈ្មោះ​បើក​គណនី (ទម្រង់​បើក​គណនី​ក្រុមហ៊ុន និង​គំរូ​ហត្ថលេខា​បើក​គណនី​ក្រុមហ៊ុន) និង/ឬ ពាក្យ​ស្នើ​សុំ​បើក​គណនី​ពី​អ្នក​មាន​សិទ្ធិ (ករណី​មាន​ការ​ផ្ទេរ​សិទ្ធិ ឬ​ករណី​អ្នក​តំណាង​ក្រុមហ៊ុន​ស្នើ​សុំ​បើក​គណនី) រួម​ទាំង​លក្ខខណ្ឌ​ពិសេស​ក្នុង​ការ​ប្រតិបត្តិ​គណនី ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ពី​ក្រៅ​ប្រទេស និង​ឯកសារ​តម្រូវ​ខាង​លើ ត្រូវ​បញ្ជាក់​ដោយ​សារការី​នៅ​ក្រៅ​ប្រទេស ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ (ករណី​ប្រទេស​គ្មាន​សារការី) ដែល​អតិថិជន​រស់​នៅ និង​ត្រូវ​បញ្ជាក់​បន្ថែម​ដោយ ៖
    • ស្ថានទូត ឬ​ស្ថាន​តំណាង​របស់​អតិថិជន​សាមី ប្រចាំ​នៅ​កម្ពុជា ឬ
    • សារការី​នៅ​ក្នុង​ប្រទេស​កម្ពុជា (ករណី​គ្មាន​ស្ថានទូត) ឬ
    • តាម SWIFT Message MT999:
      • ករណី​អតិថិជន​ជា​ប្រភេទ​ក្រុមហ៊ុន​អាជីវកម្ម​ទូទៅ ត្រូវ​ធ្វើ​តាម SWIFT Message MT999 របស់​ធនាគារ​អន្តរការី
      • ករណី​អតិថិជន​ជា​ប្រភេទ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អាច​ធ្វើ​តាម SWIFT Message MT999 ផ្ទាល់​ខ្លួន​របស់​អតិថិជន/របស់​ធនាគារ​អន្តរការី

សម្គាល់ ៖ រាល់​ឯកសារ​ដែល​ផ្ញើ​មក​កាន់​ធនាគារ​អេស៊ីលីដា ដើម្បី​បើក​គណនី​ពី​ក្រៅ​ប្រទេស ត្រូវ​បកប្រែ​ជា​ផ្លូវ​ការ ជា​ភាសា​អង់គ្លេស ។

សំគាល់ ៖ សូម​ទស្សនា​កម្មវិធី​គណនា​ប្រាក់​បញ្ញើ​សំចៃ ឬ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ របស់​យើង​ខ្ញុំ ប្រសិន​បើ​លោកអ្នក​ចង់​ដឹង​ពី​ចំនួន​ប្រាក់​បញ្ញើ​ដំបូង ចំនួន​ទឹកប្រាក់​សន្សំ​ដល់​កាលកំណត់​នឹង​ទទួល​បាន និង​អត្រា​ការប្រាក់​ដែល​នឹង​ទទួល​បាន ។ល។

សំណួរ-ចម្លើយclose
search

1. តើអតិថិជនអាចបើក ប្រើប្រាស់ និងបិទគណនីពីក្រៅប្រទេសបានដែរឬទេ?

អតិថិជនអាចបើក ប្រើប្រាស់ និងបិទគណនីពីក្រៅប្រទេសបានគឺ អនុញ្ញាតឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលរស់នៅ ឬមានទីតំាងប្រតិបត្តិការអាជីវកម្មនៅបរទេស អាចបើកគណនីធ្វើប្រតិបត្តិការដាក់-ដកសាច់ប្រាក់ ឬផ្ទេរប្រាក់ និងបិទគណនីពីក្រៅប្រទេស ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយអនុលោមទៅតាមលក្ខខណ្ឌទំាងឡាយ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

2. ដើម្បីបើកគណនីពីក្រៅប្រទេសបានអតិថិជនត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ឯកសារអ្វីខ្លះ?

ដើម្បីបើកគណនីពីក្រៅប្រទេស អតិថិជនត្រូវបំពេញតាមលក្ខខណ្ឌ (ឯកសារតម្រូវ) ដូចខាងក្រោម៖

  • ឯកត្តជន
    អតិថិជនត្រូវបំពេញទម្រង់បើកគណនីឯកត្តជន គំរូហត្ថលេខា ឬស្នាមមេដៃបើកគណនីឯកត្តជន និងចុះហត្ថលេខា ឬស្នាមមេដៃលើលក្ខខណ្ឌទូទៅក្នុងការប្រតិបត្តិគណនី ដោយភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងលិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ) ដែលបញ្ជាក់ដោយសារការីនៅក្រៅប្រទេស និងត្រូវបញ្ជាក់បន្ថែមដោយ៖
    • ស្ថានទូត ឬស្ថានតំណាងរបស់អតិថិជនសាមី ប្រចំានៅកម្ពុជា ឬ
    • សារការីនៅក្នុងប្រទេសកម្ពុជា (ករណីគ្មានស្ថានទូត) ឬ
    • ធនាគារអន្តរការីតាម SWIFT Message MT999 មកធនាគារ អេស៊ីលីដា ភីអិលស៊ី
  • នីតិបុគ្គល
    អតិថិជនត្រូវបំពេញពាក្យសុំចុះឈ្មោះបើកគណនី ពាក្យសុំបើកគណនី គំរូហត្ថលេខា និងបោះត្រាក្រុមហ៊ុន ដោយភ្ជាប់មកនូវឯកសារដូចខាងក្រោម៖
    • អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន ឬស្ថាប័ន។
    • អាជ្ញាប័ណ្ណ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬលិខិតអនុញ្ញាតឲ្យដំណើរការក្រុម-ហ៊ុន ឬស្ថាប័ន។
    • ច្បាប់ថតចម្លងលិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ) របស់អ្នកស្នើសុំ និងសមាជិកក្រុមប្រឹក្សាភិបាល។
    • លិខិតប្រគល់សិទ្ធិ ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។
    • ឯកសារតម្រូវខាងលើ ត្រូវបញ្ជាក់ដោយសារការីនៅក្រៅប្រទេសដែលអតិថិជនរស់នៅ និងត្រូវបញ្ជាក់បន្ថែមដោយ៖
      • ស្ថានទូត ឬស្ថានតំណាងរបស់អតិថិជនសាមី ប្រចំាំនៅកម្ពុជា ឬ
      • សារការីនៅក្នុងប្រទេសកម្ពុជា (ករណីគ្មានស្ថានទូត) ឬ
      • តាម SWIFT Message MT999:
        • ករណីអតិថិជនជាប្រភេទក្រុមហ៊ុនអាជីវកម្មទូទៅ ត្រូវធ្វើតាម SWIFT Message MT999 របស់ធនាគារអន្តរការី។
        • ក្នុងករណីអតិថិជនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចធ្វើតាម SWIFT Message MT999 ផ្ទាល់ខ្លួនរបស់អតិថិជន / របស់ធនាគារអន្តរការី។
    • គោលការណ៍ប្រឆំាងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ប្រសិនបើជាធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ។
    • របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រចំាឆ្នំា ប្រសិនបើមាន។

សម្គាល់ៈ រាល់ឯកសារដែលផ្ញើមកធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីបើកគណនីត្រូវបកប្រែជាផ្លូវការ ជាភាសាអង់គ្លេស។

3. តើរយៈពេលប៉ុន្មានថ្ងៃទើបធនាគារឆ្លើយតបទៅលើសំណើស្នើសុំរបស់អតិថិជន?

ធនាគារអេស៊ីលីដា ភីអិលស៊ី នឹងធ្វើការឆ្លើយតបលើសំណើបើកគណនីទៅអតិថិជនវិញតាមរយៈសារអេ-ឡិចត្រូនិក (Email) ដោយមិនឲ្យហួសពីរយៈពេល ០៥ថ្ងៃ (ប្រាំថ្ងៃ) នៃថ្ងៃធ្វើការរបស់ព្រះរាជណាចក្រកម្ពុជា។

4. តើអតិថិជនទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការបើកគណនីពីក្រៅប្រទេស?

  • ចំណេញពេវេលា។
  • រក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងងាយស្រួលក្នុងការទូទាត់ប្រាក់ នៅពេលមកដល់ប្រទេសកម្ពុជា។
  • កាត់បន្ថយហានិភ័យលើការដឹកជញ្ជូនសាច់ប្រាក់។

5. តើប្រភេទរូបិយប័ណ្ណអ្វីខ្លះ ដែលអាចបើកគណនីពីក្រៅប្រទេសបាន?

ធនាគារ អេស៊ីលីដា ភីអិលស៊ី អនុញ្ញាតឲ្យអតិថិជនបើកគណនី ជារូបិយប័ណ្ណដែលធនាគារបាន និងកំពុងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

6. តើការបើកគណនីពីក្រៅប្រទេស តម្រូវឲ្យដាក់ប្រាក់តម្កល់ដំបូងដែរឬទេ?

អតិថិជនត្រូវដាក់ប្រាក់តម្កល់ដំបូង បើពុំនោះទេ លុះត្រាតែមានការយល់ព្រមជាមុនពីធនាគារ អេស៊ីលីដា ភីអិលស៊ី។

7. តើអតិថិជនត្រូវធ្វើដូចម្តេច ទើបអាចដាក់ប្រាក់ចូលក្នុងគណនីបាន?

អតិថិជនអាចធ្វើប្រតិបត្តិការដាក់ប្រាក់បញ្ញើ-សន្សំក្នុងគណនីរបស់ខ្លួនបាន តាមរយៈការផ្ទេរប្រាក់ចូល ឬសេវាប្រមូលសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

8. តើអតិថិជនត្រូវធ្វើដូចម្តេច បើករណីចង់ផ្លាស់ប្តូរព័ត៌មានគណនី?

  • អតិថិជនអាចស្នើសុំធ្វើការកែប្រែព័ត៌មានគណនីពីក្រៅប្រទេសបានតាមតម្រូវការ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈសារអេឡិចត្រូនិក ឬទូរសារ។
  • ការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងលក្ខខណ្ឌចុះហត្ថលេខាដើម្បីដាក់-ដកសាច់ប្រាក់ ឬការបន្ថែម ឬបន្ថយអ្នកមានសិទ្ធិចុះហត្ថលេខា អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារ ហើយត្រូវបញ្ជាក់ឲ្យច្បាស់លាស់ អំពីអត្តសញ្ញាណរបស់អ្នកមានសិទ្ធិចុះហត្ថលេខាដែលត្រូវផ្លាស់ប្តូរ បន្ថែម ឬបន្ថយនោះ។ ច្បាប់ថតចម្លងលិខិតឆ្លងដែន លក្ខខណ្ឌចុះហត្ថលេខា និងគំរូហត្ថលេខាថ្មីរបស់អ្នកមានសិទ្ធិចុះហត្ថលេខាថ្មី ត្រូវបញ្ជាក់ដោយសារការីនៅក្រៅប្រទេស (ករណីការកែប្រែព័ត៌មានពីក្រៅប្រទេស)។
  • ការផ្លាស់ប្តូរ ឬកែប្រែព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងប្រតិបត្តិការគណនីដូចជា៖ អាសយដ្ឋានទំនាក់ទំនង មុខរបរ និងព័ត៌មានផ្សេងៗទៀត អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារ អេស៊ីលីដា ភីអិលស៊ី ហើយធនាគារនឹងប្រតិបត្តិគណនីនោះ ទៅតាមព័ត៌មានចុងក្រោយបំផុតដែលអតិថិជនបានជូនដំណឹង។

9. ដើម្បីបិទគណនីពីក្រៅប្រទេសបានអតិថិជនត្រូវមានលក្ខខណ្ឌអ្វីខ្លះ?

  • ការបិទគណនីឯកត្តជន ម្ចាស់គណនីត្រូវបំពេញពាក្យស្នើសុំបិទគណនី (Form 50-157) រួចផ្ញើច្បាប់ដើមមកកាន់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
  • ចំពោះគណនីក្រុមហ៊ុន អតិថិជន (អ្នកមានសិទ្ធិ) ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈសារអេឡិចត្រូនិក (E-mail) និងទូរសារ (Fax) ឬបំពេញពាក្យស្នើសុំបិទគណនី (Form 50-157) រួចផ្ញើច្បាប់ដើមមកកាន់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
  • ការស្នើសុំបិទគណនីក្នុងរយៈពេល ៩០ថ្ងៃ (កៅសិបថ្ងៃ) គិតចាប់ពីថ្ងៃបើកគណនី អាចធ្វើទៅបាន ប៉ុន្តែអតិថិជនត្រូវបង់ថ្លៃសេវាតាមការកំណត់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
  • ការស្នើសុំបិទគណនីបញ្ញើសំចៃ មិនតម្រូវឲ្យអតិថិជនប្រគល់សៀវភៅប្រាក់បញ្ញើត្រលប់មកធនាគារ អេស៊ីលីដា វិញទេ។
  • ការស្នើសុំបិទគណនីចរន្ត តម្រូវឲ្យម្ចាស់គណនីប្រគល់មូលប្បទានបត្រដែលពុំទាន់បានប្រើប្រាស់ត្រឡប់មកធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ។
  • គណនីដែលមានសមតុល្យសូន្យលើសពីរយៈ ៣៦០ថ្ងៃ (បីរយហុកសិបថ្ងៃ) ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងបិទគណនីនោះដោយមិនចំាបាច់ជូនដំណឹងទៅអតិថិជនទេ។
  • គណនីដែលមានសមតុល្យអវិជ្ជមានជាប់រហូតក្នុងរយៈ ៣៦០ថ្ងៃ(បីរយហុកសិបថ្ងៃ) ធនាគារ អេស៊ីដា ភីអិលស៊ី នឹងបិទគណនីនោះដោយមិនចំាបាច់ជូនដំណឹងដល់ម្ចាស់គណនីឡើយ លើកលែងគណនីឥណទានគ្រប់ប្រភេទដែលមិនទាន់សងចប់ គណនីឥណទានវិបារូបរ៌ (Overdraft) និងគណនីដែលកំពុងមានជំលោះ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៤៦២.៤៦៣ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២៣២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៧៦០    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣