homenavigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាបញ្ញើ-សន្សំ
សេវាបញ្ញើ-សន្សំ
ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី របស់លោកអ្នកតាមអនឡាញនៅលើកុំព្យូទ័រ ឬទូរសព្ទដៃរបស់លោកអ្នក បានគ្រប់ពេលវេលា ដោយគ្រាន់តែចូលតាមតំណភ្ជាប់នេះ ។
វិនិយោគសាច់ប្រាក់របស់លោកអ្នកជាមួយធនាគារអេស៊ីលីដា ជាប្រភពចំណូលបន្ថែម ។ ប្រាក់របស់លោកអ្នកមានកំណើនជារៀងរាល់ថ្ងៃ ធ្វើឱ្យលោកអ្នកសម្រេចក្តីប្រាថ្នានិងធានាបាននូវសុវត្ថិភាពខ្ពស់ ។ លោកអ្នកអាចជ្រើសរើសប្រភេទគណនីសន្សំប្រាក់នៅធនាគារអេស៊ីលីដា បានតាមតម្រូវការ ។
មូលហេតុចម្បងមួយចំនួនដែលធ្វើឱ្យធនាគារអេស៊ីលីដា ជាដៃគូដ៏ល្អបំផុតសម្រាប់ការពារទ្រព្យសម្បត្តិរបស់លោកអ្នក រួមមាន ៖
- ធនាគារ អេស៊ីលីដា មានទ្រព្យសរុបចំនួន ៦,១៨ ពាន់លានដុល្លារអាមេរិក (គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៩) ។
- ធនាគារ អេស៊ីលីដា មានភាគទុនិកអន្តរជាតិដែលជាស្ថាប័ននាំមុខ និងល្បីល្បាញក្នុងពិភពលោក ។
- ធនាគារ អេស៊ីលីដា មានចំនួនអតិថិជនជាងមួយលាននាក់ដែលបាន និងកំពុងប្រើប្រាស់ផលិតផល-សេវាកម្មរបស់ធនាគារគ្រប់ប្រភេទ ។
- ធនាគារ អេស៊ីលីដា ជា "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" ឈានមុខគេ ព្រមទាំងមានបណ្តាញប្រតិបត្តិការធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា និងបានវិនិយោគទៅក្រៅប្រទេសមុនគេបង្អស់មានប្រទេសឡាវ និងមីយ៉ាន់ម៉ា ។
- ធនាគារ អេស៊ីលីដា ទទួលបានពានរង្វាន់ជាក្រុមហ៊ុនរីកចម្រើនលំដាប់ថ្នាក់ពិភពលោក របស់វេទិកាសេដ្ឋកិច្ចពិភពលោក និងត្រូវបានជ្រើសរើសឳ្យក្លាយជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០១៤ ។
- ធនាគារ អេស៊ីលីដា បានទិញសេវារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងធំៗទូទាំងពិភពលោក ដើម្បីការពារទ្រព្យសម្បត្តិរបស់ធនាគារ ក៏ដូចជាទ្រព្យសម្បត្តិរបស់អតិថិជន និងសាធារណជនទូទៅដែលប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ។
- ធនាគារ អេស៊ីលីដា ជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ពីស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ Standard & Poor's និង GIIRS ។
បច្ចុប្បន្ននេះសេវារបស់ធនាគារអេស៊ីលីដា ភីអិលស៊ី មានច្រើនប្រភេទផ្សេងៗគ្នា ដូចមានរៀបរាប់ជូននៅក្នុងតារាងខាងក្រោម ៖
- គណនីបញ្ញើសំចៃ
- គណនីបញ្ញើតាមតម្រូវការ
- គណនីចរន្ត
- គណនីមានកាលកំណត់
- គណនី Euro Flex
- គណនីមូលបត្រ
- គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត
- គណនីមូលនិធិសោធននិវត្តន៍
លក្ខខណ្ឌតម្រូវ
សេវានេះសម្រាប់ផ្តល់ជូនដល់ជនគ្រប់រូបដែលជានីតិជន និងមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដូចជា ៖ អ្នកប្រកបរបររកស៊ីផ្សេងៗ ស្ត្រីមេផ្ទះ សិស្ស និស្សិត បុគ្គលិក កម្មករ មន្ត្រីរាជការ ។ល។ អង្គភាពនានាដែលជានីតិបុគ្គល ដូចជា ៖ ក្រុមហ៊ុន អង្គការ គម្រោងអភិវឌ្ឍន៍នានា មន្ទីរ ក្រសួងនានារបស់រាជរដ្ឋាភិបាល ។ល។ អាចបើកគណនីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬបើកក្នុងនាមអង្គភាពនានាបាន ។
សម្រាប់ឯកត្តជន
- ចំពោះជនជាតិខ្មែរ អតិថិជនត្រូវមានឯកសារមួយក្នុងចំណោមឯកសារខាងក្រោម ៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ
- លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ ឬ
- សៀវភៅគ្រួសារ (ករណីអតិថិជនជាមេគ្រួសារ) ឬ
- សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយត្រូវភ្ជាប់ឯកសារផ្សេងៗដែលមានរូបថត ដូចជា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារ ឬប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត ជាដើម
- ចំពោះជនជាតិបរទេស អតិថិជនត្រូវមាន ៖
- លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
- អាសយដ្ឋានពិតប្រាដកដែលអាចទាក់ទងបាននៅកម្ពុជា ដោយមានបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នកំពុងបម្រើការងារ ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញនៅកម្ពុជា ឬលិខិតបញ្ជាបេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន
- លេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ដែលអាចទាក់ទងបាន
សម្រាប់ក្រុមហ៊ុន ឬអង្គការ ត្រូវមានឯកសារដូចខាងក្រោម ៖
- អនុស្សរណៈ និងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ភាពជាដៃគូ ដែលសមស្របតាមសភាពជាក់ស្តែង
- ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី
- លិខិតអនុញ្ញាតអាជីវកម្ម ឬឱ្យដំណើរការអង្គភាព
- ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតំលៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតប្រកាសពន្ធផ្សេងៗ ដែលមានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ
- ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគទុនិក ឬដៃគូ
- សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រង លើការបើកគណនី
- លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឱ្យក្រុមហ៊ុន ឬអាជីវកម្ម
- ឯកសារពាក់ព័ន្ធផ្សេងៗទៀត ។
ព័ត៌មាន និងលក្ខខណ្ឌតម្រូវផ្សេងៗសម្រាប់បើកគណនីពីក្រៅប្រទេស
ធនាគារអេស៊ីលីដា អនុញ្ញាតឱ្យលោកអ្នក ដែលរស់នៅ ឬមានទីតាំងប្រតិបត្តិការអាជីវកម្មនៅបរទេស អាចបើកគណនីធ្វើប្រតិបត្តិការដក-ដាក់ប្រាក់ ឬផ្ទេរប្រាក់ និងបិទគណនីពីក្រៅប្រទេស ជាមួយធនាគារអេស៊ីលីដា ដោយអនុលោមទៅតាមលក្ខខណ្ឌទាំងឡាយរបស់ធនាគារអេស៊ីលីដា និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ។
ឯកត្តជន ៖
- អតិថិជនត្រូវបំពេញពាក្យស្នើសុំចុះឈ្មោះបើកគណនី (ទម្រង់បើកគណនីឯកត្តជន និងគំរូហត្ថលេខា ឬស្នាមមេដៃបើកគណនីឯកត្តជន) រួមទាំងលក្ខខណ្ឌពិសេសក្នុងការប្រតិបត្តិគណនី ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ពីក្រៅប្រទេស និងភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងលិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ) ។
- ពាក្យស្នើសុំចុះឈ្មោះបើកគណនី និងឯកសារតម្រូវខាងលើ ត្រូវបញ្ជាក់ដោយសារការីនៅក្រៅប្រទេស ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ (ករណីប្រទេសគ្មានសារការី) និងត្រូវបញ្ជាក់បន្ថែមដោយ ៖
- ស្ថានទូត ឬស្ថានតំណាងរបស់អតិថិជនសាមី ប្រចាំនៅកម្ពុជា ឬ
- សារការីនៅក្នុងប្រទេសកម្ពុជា (ករណីគ្មានស្ថានទូត) ឬ
- ធនាគារអន្តរការី តាម SWIFT Message MT999 មកធនាគារ អេស៊ីលីដា ភីអិលស៊ី
នីតិបុគ្គល ៖
- អតិថិជនត្រូវបំពេញពាក្យសុំចុះឈ្មោះបើកគណនី (ទម្រង់បើកគណនីក្រុមហ៊ុន និងគំរូហត្ថលេខាបើកគណនីក្រុមហ៊ុន) និង/ឬ ពាក្យស្នើសុំបើកគណនីពីអ្នកមានសិទ្ធិ (ករណីមានការផ្ទេរសិទ្ធិ ឬករណីអ្នកតំណាងក្រុមហ៊ុនស្នើសុំបើកគណនី) រួមទាំងលក្ខខណ្ឌពិសេសក្នុងការប្រតិបត្តិគណនី ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ពីក្រៅប្រទេស និងបោះត្រាក្រុមហ៊ុន ដោយភ្ជាប់មកនូវឯកសារ ដូចខាងក្រោម ៖
- អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន ឬស្ថាប័ន
- អាជ្ញាប័ណ្ណ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬលិខិតអនុញ្ញាតឱ្យដំណើរការក្រុមហ៊ុន ឬស្ថាប័ន
- ច្បាប់ថតចម្លងលិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ) របស់អ្នកស្នើសុំ និងសមាជិកក្រុមប្រឹក្សាភិបាល ឬអ្នកមានសិទ្ធិ
- លិខិតប្រគល់សិទ្ធិ ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- គោលការណ៍ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ករណីជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬស្ថាប័នហិរញ្ញវត្ថុ
- របាយការណ៍ហិរញ្ញវត្ថុ ឬរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើមាន
- ពាក្យស្នើសុំចុះឈ្មោះបើកគណនី (ទម្រង់បើកគណនីក្រុមហ៊ុន និងគំរូហត្ថលេខាបើកគណនីក្រុមហ៊ុន) និង/ឬ ពាក្យស្នើសុំបើកគណនីពីអ្នកមានសិទ្ធិ (ករណីមានការផ្ទេរសិទ្ធិ ឬករណីអ្នកតំណាងក្រុមហ៊ុនស្នើសុំបើកគណនី) រួមទាំងលក្ខខណ្ឌពិសេសក្នុងការប្រតិបត្តិគណនី ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ពីក្រៅប្រទេស និងឯកសារតម្រូវខាងលើ ត្រូវបញ្ជាក់ដោយសារការីនៅក្រៅប្រទេស ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ (ករណីប្រទេសគ្មានសារការី) ដែលអតិថិជនរស់នៅ និងត្រូវបញ្ជាក់បន្ថែមដោយ ៖
- ស្ថានទូត ឬស្ថានតំណាងរបស់អតិថិជនសាមី ប្រចាំនៅកម្ពុជា ឬ
- សារការីនៅក្នុងប្រទេសកម្ពុជា (ករណីគ្មានស្ថានទូត) ឬ
- តាម SWIFT Message MT999:
- ករណីអតិថិជនជាប្រភេទក្រុមហ៊ុនអាជីវកម្មទូទៅ ត្រូវធ្វើតាម SWIFT Message MT999 របស់ធនាគារអន្តរការី
- ករណីអតិថិជនជាប្រភេទគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចធ្វើតាម SWIFT Message MT999 ផ្ទាល់ខ្លួនរបស់អតិថិជន/របស់ធនាគារអន្តរការី
សម្គាល់ ៖ រាល់ឯកសារដែលផ្ញើមកកាន់ធនាគារអេស៊ីលីដា ដើម្បីបើកគណនីពីក្រៅប្រទេស ត្រូវបកប្រែជាផ្លូវការ ជាភាសាអង់គ្លេស ។
សូមទស្សនាកម្មវិធីគណនាប្រាក់បញ្ញើសំចៃ ឬប្រាក់បញ្ញើមានកាលកំណត់ របស់យើងខ្ញុំ ប្រសិនបើលោកអ្នកចង់ដឹងពីចំនួនប្រាក់បញ្ញើដំបូង ចំនួនទឹកប្រាក់សន្សំដល់កាលកំណត់នឹងទទួលបាន និងអត្រាការប្រាក់ដែលនឹងទទួលបាន ។ល។