homenavigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextគណនីបញ្ញើសំចៃ
គណនីបញ្ញើសំចៃ
ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី របស់លោកអ្នកតាមអនឡាញនៅលើកុំព្យូទ័រ ឬទូរសព្ទដៃរបស់លោកអ្នក បានគ្រប់ពេលវេលា ដោយគ្រាន់តែចូលតាមតំណភ្ជាប់នេះ ។
បុគ្គលគ្រប់រូបរមែងតែងតែចង់ស្វែងរកកន្លែងគួរឱ្យជឿទុកចិត្ត សម្រាប់ផ្ញើប្រាក់ដើម្បីឱ្យការប្រើប្រាស់មានភាពងាយស្រួល រួមទាំងទទួលនូវការប្រាក់បន្ថែមទៀតផង ។ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់ដូចបានរៀបរាប់ខាងលើ ពីធនាគារ អេស៊ីលីដា ។
ការសម្រេចចិត្តបើកគណនីសំចៃជាមួយនឹងធនាគារ អេស៊ីលីដា លោកអ្នកនឹងទទួលបានអត្រាការប្រាក់យ៉ាងល្អគួរឱ្យពេញចិត្ត ហើយលោកអ្នកអាចផ្ញើជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាត ប្រាក់អ៊ឺរ៉ូ ប្រាក់ដុងវៀតណាម ប្រាក់ដុល្លារអូស្ត្រាលី ប្រាក់ដុល្លារកាណាដា ប្រាក់យេនជប៉ុន ប្រាក់ផោនអង់គ្លេស ឬប្រាក់គីបឡាវ និងទទួលបានការប្រាក់រៀងរាល់ខែ អាស្រ័យលើសមតុល្យនៃប្រាក់បញ្ញើ ។
ផ្ញើប្រាក់កាន់តែច្រើន នឹងទទួលបានការប្រាក់កាន់តែច្រើន !
គុណប្រយោជន៍
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាកន្លែងដែលផ្តល់សុវត្ថិភាព និងភាពជឿទុកចិត្តក្នុងការថែរក្សាប្រាក់ ជួយសន្សំប្រាក់ សន្សំពេលវេលា ផ្តល់ជូនអត្រាការប្រាក់គួរឱ្យពេញចិត្ត និងផ្តល់ភាពងាយស្រួលក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នក ។ លោកអ្នកអាចប្រើគណនីរបស់ខ្លួនបាននៅគ្រប់ការិយាល័យទាំង២៦២ទូទាំងគ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំបាច់កាន់សាច់ប្រាក់ច្រើនតាមខ្លួនរបស់លោកអ្នកទេ ។
លក្ខខណ្ឌតម្រូវ
- ប្រាក់បញ្ញើដំបូងត្រឹមតែ ១០.០០០រៀល ១០ដុល្លារអាមេរិក ៤០០បាតថៃ ១០អ៊ឺរ៉ូ ១០ដុល្លារអូស្ត្រាលី ១០ដុល្លារកាណាដា ១០ផោនអង់គ្លេស ១.០០០យេនជប៉ុន ២០០.០០០ដុងវៀតណាម ឬ ៨០.០០០គីបឡាវ ។
- សមតុល្យអប្បបរមាត្រឹមតែ ១០.០០០រៀល ១០ដុល្លារអាមេរិក ៤០០បាត ១០អ៊ឺរ៉ូ ១០ដុល្លារអូស្ត្រាលី ១០ដុល្លារកាណាដា ១០ផោនអង់គ្លេស ១.០០០យេនជប៉ុន ២០០.០០០ដុងវៀតណាម ឬ ៨០.០០០គីបឡាវ ។
- មិនគិតថ្លៃសេវាក្នុងការបើក ឬបិទគណនី *
- ផ្តល់ជូនប័ណ្ណព័ត៌មានគណនីដោយឥតគិតថ្លៃ និងគិតថ្លៃ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ឬសមមូលជាមួយប្រាក់ផ្សេងៗទៀត លើការប្រើប្រាស់សៀវភៅប្រាក់បញ្ញើសំចៃ ។
- ផ្តល់ជូនរបាយការណ៍គណនី តាមតម្រូវការ (មិនគិតថ្លៃសម្រាប់ការស្នើសុំត្រឹម២ខែ) ។ គិតថ្លៃ ៨.០០០រៀល, ២ដុល្លារ, ៨០បាត ឬសមមូល ក្នុងមួយខែ នៃចំនួនខែដែលលើសពី២ខែ ។
- លោកអ្នកអាចគ្រប់គ្រងលើទិន្នន័យចំណូល និងចំណាយលើរាល់ការប្រតិបត្តិការនៅក្នុងរបាយការណ៍គណនី ឬសៀវភៅគណនីរបស់លោកអ្នកបានយ៉ាងសុក្រឹត ឬទទួលសារជូនដំណឹងព័ត៌មានគណនីតាមរយៈទូរស័ព្ទដៃ (ជាសេវាបន្ថែម) ។
- យើងខ្ញុំបម្រើលោកអ្នកជាមួយនឹងបណ្ដាញបច្ចេកវិជ្ជាព័ត៌មានទំនើប គ្របដណ្ដប់គ្រប់ខេត្ត-រាជធានី ដើម្បីធានាដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់គណនីរបស់លោកអ្នកនៅគ្រប់ទីកន្លែងដែលមានការិយាល័យយើងខ្ញុំ ។
អត្រាការប្រាក់ក្នុងមួយឆ្នាំ
ប្រាក់ | អត្រាការប្រាក់ក្នុងមួយឆ្នាំ |
---|---|
ដុល្លារអាមេរិក | ០,២០% |
រៀល | ០,៥០% |
បាត | ០,០៥% |
សំគាល់ ៖
- អត្រាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។
- * ប្រសិនបើបិទគណនីក្រោយពីថ្ងៃបើកគណនីរយៈពេល៣ខែ ។
- សម្រាប់ប្រាក់បញ្ញើជារូបិយបណ្ណក្រៅពីប្រាក់រៀល ដុល្លារអាមេរិក និងបាត គឺមិនទទួលបានការប្រាក់ទេ ។
- ដាក់ប្រាក់បញ្ញើជាសាច់ប្រាក់សុទ្ធក្នុងគណនីជារូបិយប័ណ្ណអឺរ៉ូ ដុល្លារអូស្ត្រាលី យ៉េន ផោន ដុល្លារកាណាដា និងដុង គឺគិតថ្លៃសេវា ១% នៃប្រាក់ដាក់ផ្ញើ អប្បបរមាសមមូលនឹង ១ដុល្លារអាមេរិក ។