តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextផលិតផល និង​សេវាnavigate_nextសេវា​បញ្ញើ-សន្សំnavigate_nextគណនី​បញ្ញើ​សំចៃ

គណនី​បញ្ញើ​សំចៃ 

ឥឡូវ​នេះ​លោក​អ្នក​អាច​ស្នើ​សុំ​បើក​គណនី​ថ្មី របស់​លោក​អ្នក​តាម​អនឡាញ​នៅ​លើ​កុំព្យូទ័រ ឬ​ទូរសព្ទ​ដៃ​របស់​លោក​អ្នក បាន​គ្រប់​ពេល​វេលា ដោយ​គ្រាន់​តែ​ចូល​តាម​តំណ​ភ្ជាប់​នេះ ។

បុគ្គល​គ្រប់​រូប​រមែង​តែង​តែ​ចង់​ស្វែង​រក​កន្លែង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត សម្រាប់​ផ្ញើ​ប្រាក់​ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​មាន​ភាព​ងាយស្រួល រួម​ទាំង​ទទួល​នូវ​ការ​ប្រាក់​បន្ថែម​ទៀត​ផង ។ លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​អស់​ដូច​បាន​រៀប​រាប់​ខាង​លើ ពីធនាគារ អេស៊ីលីដា ។

ការ​សម្រេច​ចិត្ត​បើក​គណនី​សំចៃ​ជាមួយ​នឹង​ធនាគារ អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​យ៉ាង​ល្អ​គួរ​ឱ្យ​ពេញ​ចិត្ត ហើយ​លោក​អ្នក​អាច​ផ្ញើ​ជា ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត ប្រាក់​អឺរ៉ូ ប្រាក់​ដុង​វៀតណាម ប្រាក់ដុល្លារ​អូស្ត្រាលី ប្រាក់​ដុល្លារ​កាណាដា ប្រាក់យ៉េន​ជប៉ុន ប្រាក់​ផោន​អង់គ្លេស ឬ​ប្រាក់​ឡាវគីប និង​ទទួល​បាន​ការប្រាក់​រៀង​រាល់​ខែ អាស្រ័យ​លើ​សមតុល្យ​នៃ​ប្រាក់​បញ្ញើ ។

ផ្ញើ​ប្រាក់​កាន់​តែ​ច្រើន នឹង​ទទួល​បាន​ការ​ប្រាក់​កាន់​តែ​ច្រើន !

គុណ​ប្រយោជន៍

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​កន្លែង​ដែល​ផ្តល់​សុវត្ថិភាព និង​ភាព​ជឿ​ទុក​ចិត្ត​ក្នុង​ការ​ថែរក្សា​ប្រាក់ ជួយ​សន្សំប្រាក់ សន្សំ​ពេល​វេលា ផ្តល់​ជូន​អត្រា​ការ​ប្រាក់​គួរ​ឱ្យ​ពេញ​ចិត្ត និងផ្តល់ភាពងាយស្រួលក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់លោក​អ្នក ។ លោក​អ្នក​អាច​ប្រើ​គណនី​របស់​ខ្លួន​បាន​នៅ​គ្រប់​ការិយាល័យ​ទាំង២៦៣​ទូទាំង​គ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​ចាំ​បាច់​កាន់​សាច់​ប្រាក់​ច្រើន​តាម​ខ្លួន​របស់​លោក​អ្នក​ទេ ។

លក្ខខណ្ឌ​តម្រូវ

  • ប្រាក់​បញ្ញើ​ដំបូងត្រឹម​តែ ១០.០០០​រៀល ១០​ដុល្លារ​អាមេរិក ៤០០បាត ១០​អឺរ៉ូ ១០​ដុល្លារ​អូស្ត្រាលី ១០​ដុល្លារ​កាណាដា ១០​ផោន ១.០០០​យ៉េន​ជប៉ុន ២០០.០០០​ដុង​វៀតណាម ឬ ៨០.០០០​ឡាវ​គីប
  • ​សមតុល្យ​​អប្បបរមា​​ត្រឹមតែ ១០.០០០រៀល ១០ដុល្លារអាមេរិក ៤០០បាត ១០​អឺរ៉ូ ១០​ដុល្លារ​អូស្ត្រាលី ១០​ដុល្លារ​កាណាដា ១០​ផោន ១.០០០​យ៉េន​ជប៉ុន ២០០.០០០​ដុង​វៀតណាម ឬ ៨០.០០០​ឡាវ​គីប
  • មិន​គិត​ថ្លៃ​សេវា​ក្នុង​ការ​បើក ឬ​បិទ​គណនី *
  • ផ្តល់​ជូន​ប័ណ្ណ​ព័ត៌មាន​គណនី​ដោយ​ឥត​គិត​ថ្លៃ និង​គិត​ថ្លៃ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត លើ​ការ​ប្រើប្រាស់​សៀវភៅ​ប្រាក់​បញ្ញើ​សំចៃ
  • ផ្តល់​ជូន​របាយការណ៍​គណនី តាម​តម្រូវការ
  • លោក​អ្នក​អាច​គ្រប់គ្រង​លើ​ទិន្នន័យ​ចំណូល និង​ចំណាយ​លើ​រាល់​ការ​ប្រតិបត្តិការ​នៅ​ក្នុង​របាយការណ៍​គណនី ឬ​សៀវភៅ​គណនី​របស់​លោក​អ្នក​បាន​យ៉ាង​សុក្រឹត ឬ​ទទួល​សារ​ជូនដំណឹង​ព័ត៌មាន​គណនី​តាម​រយៈ​ទូរស័ព្ទ​ដៃ (ជា​សេវា​បន្ថែម)
  • យើង​ខ្ញុំ​បម្រើ​លោក​អ្នក​ជាមួយ​នឹង​បណ្ដាញ​បច្ចេកវិជ្ជា​ព័ត៌មាន​ទំនើប គ្រប​ដណ្ដប់​គ្រប់​ខេត្ត-​រាជធានី ដើម្បី​ធានា​ដល់​ភាព​ងាយ​ស្រួល ក្នុង​ការ​ប្រើប្រាស់​គណនី​របស់​លោក​អ្នក​នៅ​គ្រប់​ទី​កន្លែង​ដែល​មាន​ការិយាល័យ​យើង​ខ្ញុំ ។

អត្រា​ការ​ប្រាក់​ក្នុង​មួយ​ឆ្នាំ 

ប្រាក់អត្រា​ការ​ប្រាក់​ក្នុង​មួយ​ឆ្នាំ
ដុល្លារ​អាមេរិក០,២០%
រៀល០,៥០%
បាត០,០៥%

សំគាល់ ៖

  • សូម​ទស្សនា​កម្មវិធី​គណនា​ប្រាក់​បញ្ញើ​សំចៃ របស់​យើង​ខ្ញុំ ប្រសិន​បើ​លោកអ្នក​ចង់​ដឹង​ពី​ទំហំ​សាច់ប្រាក់​ដែល​លោក​អ្នក​នឹង​ទទួលបាន ក្រោយ​ពី​ដាក់​ប្រាក់​សន្សំ ក្នុង​អំឡុង​ពេល​ណាមួយ ។
  • សូម​ចុច​ទីនេះ សម្រាប់​ទម្រង់​ប្រើប្រាស់​ជាមួយ​គណនី​បញ្ញើ​សំចៃ ។
  • អត្រា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
  • * ប្រសិន​បើ​បិទ​គណនី​ក្រោយ​ពី​ថ្ងៃ​បើក​គណនី​រយៈ​ពេល​៣ខែ ។
  • សម្រាប់​ប្រាក់​បញ្ញើ​ជា​រូបិយបណ្ណ​ក្រៅ​ពី​ប្រាក់​រៀល ដុល្លារ​អាមេរិក និង​បាត គឺ​មិន​ទទួល​បាន​ការប្រាក់​ទេ ។
  • ដាក់​ប្រាក់​បញ្ញើ​ជា​សាច់​ប្រាក់​សុទ្ធ​ក្នុង​គណនី​ជា​រូបិយប័ណ្ណ​អឺរ៉ូ ដុល្លារ​អូស្ត្រាលី យ៉េន ផោន ដុល្លារ​កាណាដា និង​ដុង គឺ​គិត​ថ្លៃ​សេវា ១% នៃ​ប្រាក់​ដាក់​ផ្ញើ អប្បបរមា​សមមូល​នឹង ១ដុល្លារ​អាមេរិក ។
  សំណួរ-ចម្លើយclose
search

1. ដូចម្តេចដែលហៅថាគណនីបញ្ញើសំចៃ?

គណនីបញ្ញើសំចៃគឺជាគណនីមួយប្រភេទ ដែលអនុញ្ញាតឲ្យអតិថិជនអាចដាក់សាច់ប្រាក់សន្សំ ដើម្បីសុវត្ថិភាព និងទទួលបានការប្រាក់ជារៀងរាល់ខែដោយស្វ័យប្រវត្តិ ហើយអាចដកសាច់ប្រាក់វិញបានតាមតម្រូវការ ដោយប្រើប្រាស់សៀវភៅប្រាក់បញ្ញើសម្រាប់កត់ត្រារាល់ប្រតិបត្តិការគណនី ឬប្រើប្រាស់ប័ណ្ណព័ត៌មានគណនីសម្រាប់បញ្ជាក់អត្តសញ្ញាណនៃគណនី។

2. ដើម្បីបើកគណនីឯកត្តជនបានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬ
  • លិខិតឆ្លងដែនច្បាប់ដើម ដែលនៅមានសុពលភាពយ៉ាងតិច បីខែ ឬ
  • លិខិតបញ្ជាក់អត្តសញ្ញាណមានបិទរូបថត ដែលចេញដោយអាជ្ញាធរមូលដ្ឋាន (ឃុំ/សង្កាត់ ឬប៉ុស្តិ៍រដ្ឋបាល) ឬ
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលមានបិទរូបថត (ករណីអតិថិជនជាមេគ្រួសារ) ឬ
  • សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយត្រូវភ្ជាប់ឯកសារផ្សេងៗដែលមានរូបថត ដូចជា អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារ ឬប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្សនិស្សិត ជាដើម។

3. ដើម្បីបើកគណនីជនបរទេសបានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • លិខិតឆ្លងដែនច្បាប់ដើម ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
  • អាសយដ្ឋានពិតប្រាកដដែលទាក់ទង បាននៅកម្ពុជា ដោយមានលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរ មានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នកំពុងបម្រើការងារ ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញនៅកម្ពុជា ឬលិខិតបញ្ជាបេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន។
  • លេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ដែលអាចទាក់ទងបាន។

4. ដើម្បីបើកគណនីក្រុមហ៊ុន ឬស្ថាប័ន បានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • អនុស្សរណៈ និងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ភាពជាដៃគូ ដែលសមស្របតាមសភាពជាក់ស្តែង។
  • ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី
  • លិខិតអនុញ្ញាតអាជីវកម្ម ឬឲ្យដំណើរការអង្គភាព
  • ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតប្រកាសពន្ធផ្សេងៗ ដែលមានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ។
  • ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគទុនិក ឬដៃគូ
  • សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រង លើការបើកគណនី
  • លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឲ្យក្រុមហ៊ុន ឬអាជីវកម្ម
  • ឯកសារពាក់ព័ន្ធផ្សេងៗទៀត។

5. តើពេលបើកគណនីដំបូងត្រូវការតម្កល់ប្រាក់ឬទេ?

សម្រាប់គណនីបញ្ញើសំចៃ តម្រូវឲ្យដាក់ប្រាក់តម្កល់ ១០,០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត, ១០អឺរ៉ូ, ១០ដុល្លារអូស្ត្រាលី, ១០ដុល្លារកាណាដា, ១០ផោន, ១០០០ យេនជប៉ុន, ២០០,០០០ដុងវៀតណាម ឬ ៨០,០០០ ឡាវគីប។

6. តើសៀវភៅប្រាក់បញ្ញើមួយក្បាលថ្លៃប៉ុន្មាន?

  • គិតថ្លៃ KHR 12,000, USD 3, THB120 ឬសមមូល លើការជាវសៀវភៅប្រាក់បញ្ញើមួយក្បាល ឬជាវជំនួសសៀវភៅដែលប្រើអស់ទំព័រ។
  • គិតថ្លៃ KHR 20,000, USD 5, THB200 ឬសមមូល លើការចេញសៀវភៅប្រាក់បញ្ញើថ្មី ជំនួសសៀវភៅប្រាក់បញ្ញើចាស់ដែលបាត់ ឬខូច។

7. តើការស្នើសុំរបាយការណ៍គណនីមានគិតថ្លៃសេវាដែរឬទេ?

ចំពោះការស្នើសុំរបាយការណ៍គណនីត្រឹម ០២ខែ មិនគិតកម្រៃសេវាឡើយ ប៉ុន្តែប្រសិនបើស្នើសុំរបាយការណ៍ច្រើនជាង ០២ខែ ត្រូវគិតថ្លៃសេវា KHR8,000, USD2, THB80 ឬសមមូលក្នុងមួយខែ ដោយដកចំនួន ០២ខែចេញ។

8. តើការស្នើសុំបិទគណនីមានគិតថ្លៃសេវាដែលឬទេ?

ធនាគារអេស៊ីលីដា គិតថ្លៃសេវា KHR20,000, USD5, THB200 ឬសមមូលលើការបិទគណនីក្នុងរយៈពេលបីខែ ចាប់គិតពីថ្ងៃបើកគណនី។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៤៦២.៤៦៣ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៧៦៦    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣