www.acledabank.com.kh

homenavigate_nextផលិតផល និង​សេវាnavigate_nextឌីជីថលnavigate_nextម៉ាស៊ីន​អេធីអឹម អេស៊ីលីដា

ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា 

របៀប​ដក​ប្រាក់ តាម​រយៈ​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ។

ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា អនុញាត​ឱ្យ​លោក​អ្នក​ធ្វើ​​ប្រតិបត្តិការ​សេវា​ធនាគារ បាន​គ្រប់​ពេលវេលា (២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត តាម​រយៈ​ប័ណ្ណ​របស់​ធនាគារ​អេស៊ីលីដា និង​ប័ណ្ណ​របស់​ធនាគារ​ផ្សេង ដូច​ខាង​ក្រោម ៖

ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​ម៉ាស៊ីន​អេធីអឹម​ធំ​ជាង​គេ (ចំនួន ៧៥០គ្រឿង) គ្រប់​ខេត្ត និង​រាជធានី ទូទាំង​ប្រទេស​កម្ពុជា ទាំង​នៅ​ក្នុង​​ការិយាល័យ​ធនាគារ​អេស៊ីលីដា​ និង​នៅ​តាម​ផ្សារ​ទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ក្រុមហ៊ុន​នានា... ។

របៀប​ដក​ប្រាក់​ដោយ​មិន​ប្រើ​ប័ណ្ណ ពី​គណនី​វ៉លឡេត ឬ​ពី​លេខ​ទូរស័ព្ទ​ដែល​ពុំ​ទាន់​ចុះ​ឈ្មោះ ។

ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា

អេធីអឹម ដកប្រាក់ 

របៀប​ដំណើរការ​ប័ណ្ណ​អេស៊ីលីដា ។ នៅ​ពេល​លោក​អ្នក​ទទួល​បាន​ប័ណ្ណ​ថ្មី លោកអ្នក​ត្រូវ​យក​ប័ណ្ណ​នោះ​មក​ធ្វើ​ឱ្យ​ដំណើរការ​ជា​មុន​សិន ទើប​អាច​ប្រើ​បាន ។

អេធីអឹម ដាក់-ដក​ប្រាក់ 

ប័ណ្ណ​ដែល​អាច​ប្រើ​ជា​មួយ​អេធីអឹម​អេស៊ីលីដា

សំគាល់ ៖

  1. នៅ​ពេល​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ ប្រាក់​ដែល​ចេញ​ពី​ម៉ាស៊ីន​អេធីអឹម នឹង​លេប​ចូល​ក្នុង​ម៉ាស៊ីន​វិញ ក្នុង​អំឡុង​ពេល ១០​វិនាទី ប្រសិន​បើ​លោក​អ្នក​មិន​បាន​យក​ប្រាក់​នោះ​ទេ ។ ប្រភេទ​ក្រដាស​ប្រាក់​ដែល​នឹង​អាច​ដក​បាន​មាន ១០ដុល្លារ, ២០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ។
  2. លោក​អ្នក​អាច​បញ្ចូល​ក្រដាសប្រាក់ ១០ដុល្លារ, ២០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ទៅ​ក្នុង​ម៉ាស៊ីន​អេធីអឹម ដាក់-ដក​ប្រាក់ បាន​រហូត​ដល់ ២០០​សន្លឹក​ក្នុង​មួយ​ប្រតិបត្តិការ ។ សូម​ចុច​ទី​នេះ សម្រាប់​ទីតាំង​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ​អេស៊ីលីដា ។
  3. *** ប្រភេទ​ក្រដាស​ប្រាក់​ដែល​អាច​ដាក់-ដក​បាន​ពី​ម៉ាស៊ីន​អេធីអឹម គឺ​ប្រែ​ប្រួល​តាម​ការ​កំណត់​របស់​ម៉ាស៊ីន​នីមួយៗ ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៧៤១.៣២១ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ២៩៨ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ