homenavigate_nextផលិតផល និងសេវាnavigate_nextប័ណ្ណnavigate_nextប័ណ្ណអេធីអឹមធអេស៊ីលីដា
ប័ណ្ណអេធីអឹមអេស៊ីលីដា

ប័ណ្ណអេធីអឹមអេស៊ីលីដា មានទ្រង់ទ្រាយតូច ងាយស្រួលក្នុងការដាក់តាមខ្លួន និងផ្តល់ជូនលោកអ្នកដោយឥតគិតថ្លៃ ។
ប័ណ្ណអេធីអឹមធអេស៊ីលីដា គឺជាប័ណ្ណចេញដោយធនាគារអេស៊ីលីដា ជូនដល់អតិថិជនដើម្បីធ្វើប្រតិបត្តិការតាមម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ (ATM) នៅក្នុងប្រទេសកម្ពុជា និងឡាវ និងតាមម៉ាស៊ីនឆូតកាត របស់ធនាគារអេស៊ីលីដា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់បំផុត ។
អត្ថប្រយោជន៍
- អាចដកប្រាក់ ផ្ទេរប្រាក់ (រវាងគណនីម្ចាស់តែមួយ ឬម្ចាស់ផ្សេងគ្នា) និងទូទាត់ផ្សេងៗ បានតាមតម្រូវការ និងឆាប់រហ័ស ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍
- ងាយស្រួលក្នុងការទូទាត់ចំណាយផ្សេងៗ តាមរយៈម៉ាស៊ីនឆូតកាតអេស៊ីលីដា នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ដោយមិនចាំបាច់ដាក់សាច់ប្រាក់តាមខ្លួន
- មានសុវត្ថិភាពក្នុងការគ្រប់គ្រងសាច់ប្រាក់
- ចំណេញពេលវេលា

លក្ខខណ្ឌតម្រូវ
- អតិថិជនត្រូវមានគណនីមួយ (គណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ) ជាមួយធនាគារអេស៊ីលីដា
- ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ
- មានអត្តសញ្ញាណប័ណ្ណប្រជាជន លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព
ការប្រើប័ណ្ណឥណពន្ធអេស៊ីលីដាបន្សំ
- ប័ណ្ណឥណពន្ធអេស៊ីលីដាបន្សំ អាចផ្តល់ជូនបុគ្គលផ្សេងៗទៀតបាន (ដែលក្នុងនោះរួមទាំងអ្នកដែលមានអាយុតិចជាង១៨ឆ្នាំផង ដោយផ្អែកទៅតាមការស្នើសុំរបស់ម្ចាស់ប័ណ្ណឥណពន្ធអេស៊ីលីដា)
- ម្ចាស់ប័ណ្ណឥណពន្ធអេស៊ីលីដា និងម្ចាស់ប័ណ្ណបន្សំ អាចមានកម្រិតកំណត់ ឬការកំណត់ទំហំប្រតិបត្តិការប្រចាំថ្ងៃដូចគ្នា
- ម្ចាស់ប័ណ្ណឥណពន្ធអេស៊ីលីដា ត្រូវទទួលខុសត្រូវចំពោះរាល់ការដកប្រាក់ និងថ្លៃសេវាតាមរយៈការប្រើប្រាស់របស់ប័ណ្ណបន្សំ ក៏ដូចជាការទទួលខុសត្រូវចំពោះការមិនគោរពទៅតាមលក្ខខណ្ឌរបស់ម្ចាស់ប័ណ្ណបន្សំ
ថ្លៃសេវា
ថ្លៃសេវា (ដុល្លារអាមេរិក) សម្រាប់ប័ណ្ណមួយ | ប័ណ្ណធម្មតា | ប័ណ្ណមាស |
---|---|---|
ចេញប័ណ្ណ | មិនគិតថ្លៃ | មិនគិតថ្លៃ |
ថ្លៃសេវាប្រចាំឆ្នាំ | ៦ | ៩,៦០ |
ដកប្រាក់តាមអេធីអឹមអេស៊ីលីដា ក្នុងប្រទេសកម្ពុជា | មិនគិតថ្លៃ (i) | មិនគិតថ្លៃ (i) |
ដកប្រាក់តាមអេធីអឹមអេស៊ីលីដា ក្នុងប្រទេសឡាវ | ២ (ii) | ២ (ii) |
ទូទាត់វិក្កយបត្រ តាមអេធីអឹមអេស៊ីលីដា | ០,២៥ | ០,២៥ |
បញ្ចូលប្រាក់ទូរស័ព្ទ តាមអេធីអឹមអេស៊ីលីដា | មិនគិតថ្លៃ | មិនគិតថ្លៃ |
ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន តាមអេធីអឹមអេស៊ីលីដា | មិនគិតថ្លៃ | មិនគិតថ្លៃ |
ផ្ទេរប្រាក់រវាងគណនីធនាគារ អេស៊ីលីដា តាមអេធីអឹមអេស៊ីលីដា ក្នុងប្រទេសកម្ពុជា | មិនគិតថ្លៃ | មិនគិតថ្លៃ |
ទូទាត់តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា | មិនគិតថ្លៃ | មិនគិតថ្លៃ |
ប្តូរប័ណ្ណថ្មី (បាត់ ឬខូចមុនថ្ងៃផុតកំណត់) | ៦ | ៦ |
i. មិនគិតថ្លៃ សម្រាប់ទំហំរហូតដល់ ៤.០០០ដុល្លារ និងគិតថ្លៃ ០,១% លើចំនួនប្រាក់ដែលដកលើសពី ៤.០០០ដុល្លារ។
ii. គិតថ្លៃ ៤ដុល្លារ សម្រាប់ការដកពីអេធីអឹមអេស៊ីលីដាឡាវ លើសពី ៤.០០០ដុល្លារ។
ទំហំប្រតិបត្តិការ
លោកអ្នកអាចប្រើប័ណ្ណឥណពន្ធអេស៊ីលីដាធម្មតា និងប័ណ្ណឥណពន្ធអេស៊ីលីដាមាស ដើម្បីធ្វើប្រតិបត្តិការដកប្រាក់ និងទូទាត់ការចំណាយផ្សេងៗ ក្នុងមួយថ្ងៃ សម្រាប់ប័ណ្ណមួយ ដូចខាងក្រោម ៖
ទំហំប្រតិបត្តិការ (ក្នុងមួយថ្ងៃ) សម្រាប់ប័ណ្ណមួយ | ប័ណ្ណធម្មតា | ប័ណ្ណមាស |
---|---|---|
ដកប្រាក់ តាមរយៈ ៖
|
៦.០០០ដុល្លារ | ១០.០០០ដុល្លារ |
ទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា (II) | ៦.០០០ដុល្លារ | ១០.០០០ដុល្លារ |
បញ្ចូលប្រាក់ទូរស័ព្ទ និងទូទាត់វិក្កយបត្រ តាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា | មិនកំណត់ | មិនកំណត់ |
ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ ឬគណនីភ្ជាប់ក្នុងប័ណ្ណឥណពន្ធតែមួយ តាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា | មិនកំណត់ | មិនកំណត់ |
ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា តាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា | ២.៥០០ដុល្លារ ឬ ១០.០០០.០០០រៀល | ២.៥០០ដុល្លារ ឬ ១០.០០០.០០០រៀល |
ចំនួនប្រតិបត្តិការ ទាំងម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆូតកាត និងសេវាអ៊ីខុមមើស | ២៥ ដង | ២៥ ដង |
I. លោកអ្នកអាកដកប្រាក់ពីម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដា នៅក្នុងប្រទេសឡាវ បានតែប្រាក់ឡាវគីប ប៉ុណ្ណោះ ។ ដូច្នេះនៅពេលដែលលោកអ្នកដក់ប្រាក់ នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិ ។
II. ប្រតិបត្តិការតាមរយៈម៉ាស៊ីនឆូតកាត ត្រូវធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ។ ករណីគណនីរបស់លោកអ្នកជាប្រាក់ផ្សេង ប្រព័ន្ធនឹងប្តូរប្រាក់ស្វ័យប្រវត្តិ ទៅជាដុល្លារអាមេរិកនៅពេលនោះ ។
សំគាល់ ៖ ករណីមានការបាត់បង់ ឬខូចខាតប័ណ្ណអេស៊ីលីដា ឬប្រសិនបើលេខសម្ងាត់ត្រូវភាគីទីបីដឹង ម្ចាស់ប័ណ្ណត្រូវធ្វើការជូនដំណឹងភ្លាមមកកាន់ធនាគារអេស៊ីលីដាតាមរយៈទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ បម្រើការ២៤ម៉ោង ទន្ទឹមនឹងនោះអតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅសាខាធនាគារអេស៊ីលីដាដែលអតិថិជនមានគណនីផងដែរ ។