homenavigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextអេស៊ីលីដាម៉ូបាល
អេស៊ីលីដាម៉ូបាល
អត្ថប្រយោជន៍
- ផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។
- កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។
- អាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។
- កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។
- អាចមើលព័ត៌មានមួយចំនួនទាក់ទងនឹងធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើលទីតាំង, អត្រាប្តូរប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌសុវត្ថិភាព, របៀបប្រើប្រាស់, និងព័ត៌មានរបស់ធនាគារអេស៊ីលីដា ជាដើម ។
- មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
- ទទួលបានការផ្តល់ជូនពិសេស ពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង ។
សេវាធនាគារដែលអាចធ្វើប្រតិបត្តិការបាន
- ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប
- ផ្ទេរប្រាក់
- គណនីផ្ទាល់ខ្លួន
- គណនីវ៉លឡេត
- គណនីធនាគារ អេស៊ីលីដា
- គណនីជួញដូរ
- ទៅគណនីវ៉លឡេត ឬទៅលេខទូរស័ព្ទចល័តរបស់អ្នកផ្សេង
- ទៅគណនីធនាគារ
- ផ្ទេរពី គណនីវ៉លឡេត ទៅ គណនីធនាគារ
- ផ្ទេរពី គណនីធនាគារ ទៅ គណនីធនាគារ
- ទៅគណនីវីង
- ទៅគណនីលីហួរ វេរលុយ និងប័ណ្ណ
- ទៅធនាគារក្នុងស្រុក ឬលេខទូរស័ព្ទដៃ តាមប្រព័ន្ធ Retail Pay
- រវាងសមាជិកប្រព័ន្ធបាគង
- ដាក់-ដកប្រាក់
- ដាក់ប្រាក់ចូលគណនីវ៉លឡេត នៅតាម
- ម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ ដោយមិនប្រើប័ណ្ណ
- សាខាធនាគារអេស៊ីលីដា
- ដកប្រាក់ពីគណនីវ៉លឡេត ឬគណនីធនាគារដែលភ្ជាប់សេវាអេស៊ីលីដាម៉ូបាល ឬក៏ដកប្រាក់ដែលបានផ្ទេរចូលលេខទូរស័ព្ទចល័ត (លេខមិនទាន់ចុះឈ្មោះប្រើអេស៊ីលីដាម៉ូបាល) នៅតាម
- ម៉ាស៊ីនអេធីអឹម ដកប្រាក់ ឬ ម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ ដោយមិនប្រើប័ណ្ណ
- សាខាធនាគារអេស៊ីលីដា
- ដកប្រាក់រហ័សពីអេធីអឹម
- បង់ប្រាក់
- ទូទាត់វិក្កយបត្ររួម
- ទូទាត់វិក្កយបត្រ
- វិក្កយបត្ររដ្ឋាករទឹក
- វិក្កយបត្រអគ្គិសនី
- សំរាមនិងសំណល់រឹង
- វិក្កយបត្រស្ថាប័នហិរញ្ញវត្ថុ
- វិក្កយបត្រក្រុមហ៊ុនទូរស័ព្ទ
- វិក្កយបត្រក្រុមហ៊ុនអ៊ីនធើណែត និងទូរទស្សន៍
- វិក្កយបត្រសាលារៀន
- វិក្កយបត្រក្រុមហ៊ុនធានារ៉ាប់រង
- វិក្កយបត្រកសិកម្ម
- វិក្កយបត្រអចលនទ្រព្យ
- វិក្កយបត្រប៊ីល២៤
- វិក្កយបត្រសេវាសាធារណៈ
- វិក្កយបត្រពាណិជ្ជកម្ម និងចែកចាយ
- វិក្កយបត្រផ្សេងៗទៀត
- សប្បុរសធម៌ និងការបរិច្ចាគ
- មូលនិធិគន្ធបុប្ផាកម្ពុជា
- មន្ទីរពេទ្យកុមារអង្គរ
- ស្កែនទូទាត់តាមឃ្យូអរកូដ
- ទូទាត់ QR និង ឃ្យូអរកូដខ្ញុំ
- ស្កែនទូទាត់ដោយកាត់ទឹកប្រាក់ពីប័ណ្ណវីសាអេស៊ីលីដា (VISA Scan to Pay)
- ស្កែនទូទាត់ដោយកាត់ទឹកប្រាក់ពីប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា (Mastercard QR)
- ទូទាត់ឆ្លងដែន (QR Cross Border) នៅប្រទេសថៃ
- ប្រព័ន្ធបាគង
- បង់ថ្លៃឡានក្រុងសាធារណៈ
- បញ្ចូលទឹកប្រាក់ទូរស័ព្ទ
- សំណើសុំឥណទាន
- បើកគណនីមានកាលកំណត់
- ពិនិត្យមើល អត្រាប្តូរប្រាក់, ទីតាំង, ព័ត៌មាន, របៀបប្រើប្រាស់, លក្ខខណ្ឌសុវត្ថិភាព ។ល។
- សេវាផ្សេងទៀត
ប្រភេទទូរស័ព្ទដែលអាចតម្លើងកម្មវិធីអេស៊ីលីដាម៉ូបាលបាន
ទូរស័ព្ទចល័តស្ទើរតែគ្រប់ប្រភេទដែលដំណើរការដោយ Android និង iOS និងគ្រប់ប្រព័ន្ធទូរស័ព្ទ អាចភ្ជាប់សេវាអេស៊ីលីដាម៉ូបាលបាន ។ ចំពោះអ្នកទទួលប្រាក់ផ្ទេរតាមរយ:សេវានេះ ប្រើទូរស័ព្ទចល័តប្រភេទណាមួយក៏អាចទទួលប្រាក់បានដែរ ។
ប្រភេទប្រាក់
- សេវាអេស៊ីលីដាម៉ូបាល អាចធ្វើប្រតិបត្តិការបានរូបិយប័ណ្ណពីរប្រភេទ គឺប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ។
- ករណីមានប្រតិបត្តិការណាមួយកើតឡើងជារូបិយប័ណ្ណផ្សេងពីរូបិយប័ណ្ណនៃគណនីរបស់លោកអ្នក ធនាគារនឹងធ្វើការប្តូររូបិយប័ណ្ណនោះដោយស្វ័យប្រវត្តិ តាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
លក្ខណសម្បត្តិអតិថិជនដែលអាចភ្ជាប់សេវាអេស៊ីលីដាម៉ូបាលបាន
- ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ (នីតិជន) ។
- ត្រូវមានទូរស័ព្ទចល័តមួយគ្រឿង ដែលប្រតិបត្តិការដោយ iOS ឬ Android និងលេខទូរស័ព្ទ ។
- ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណ ដូចជា ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, លិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ), ឬឯកសារបញ្ជាក់ពីអត្តសញ្ញាណប្រហាក់ប្រហែលផ្សេងទៀតដែលមានភ្ជាប់ជាមួយនូវរូបថតរបស់អតិថិជន ដែលចេញផ្សាយដោយអាជ្ញាធរមានសមត្ថកិច្ច ។
- ត្រូវយល់ព្រម និងទទួលខុសត្រូវលើគ្រប់លក្ខខណ្ឌដែលមានចែងនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់សេវាអេស៊ីលីដាម៉ូបាល ។
ការចុះឈ្មោះសេវាអេស៊ីលីដាម៉ូបាល
- ចុះឈ្មោះដោយខ្លួនឯងផ្ទាល់
- លោកអ្នកអាចចុះឈ្មោះប្រើប្រាស់សេវាអេស៊ីលីដាម៉ូបាល ដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ដោយត្រូវទាញយកកម្មវិធីអេស៊ីលីដាម៉ូបាល ពី App Store (iOS) ឬ Play Store (Android) នៅក្នុងទូរស័ព្ទរបស់លោកអ្នក ។
- បន្ទាប់ពីទាញយកបានរួចរាល់ហើយ សូមដំណើរការអេស៊ីលីដាម៉ូបាល ដោយជ្រើសរើសប៊ូតុង "ចុះឈ្មោះ" ។
- លោកអ្នកត្រូវបំពេញព័ត៌មាន ដូចជា ៖ លេខទូរស័ព្ទ, ឈ្មោះ, ភេទ, ថ្ងៃខែឆ្នាំកំណើត, ប្រភេទឯកសារសម្គាល់អត្តសញ្ញាណ, អាសយដ្ឋាន, និងថតរូបជាក់ស្តែង (Selfie) ភ្ជាប់ជាមួយលិខិតសម្គាល់អត្តសញ្ញាណ ។
- ចុះឈ្មោះនៅការិយាល័យធនាគារ
- ករណីលោកអ្នកមិនអាចទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលដោយខ្លួនឯងបាន សូមលោកអ្នកអញ្ជើញមកកាន់ការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត ។
- ត្រូវមានទូរស័ព្ទដៃប្រតិបត្តិការដោយ iOS ឬ Android និងលេខទូរស័ព្ទ ។
- ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, លិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច៣ខែ) ឬឯកសារបញ្ជាក់ពីអត្តសញ្ញាណប្រហាក់ប្រហែលផ្សេងទៀតដែលមានបិទរូបថតរបស់អតិថិជន ។
- ចុះឈ្មោះធ្វើជាដៃគូអេស៊ីលីដាម៉ូបាល ដើម្បីអាចប្រមូលប្រាក់ថ្លៃទំនិញ-សេវាកម្ម តាមរយៈ QR Code ។
- សូមអញ្ជើញមកកាន់ធនាគារអេស៊ីលីដា ដើម្បីដាក់ពាក្យស្នើសុំធ្វើជាដៃគូអេស៊ីលីដាម៉ូបាល ។
- ភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច៣ខែ) ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតដែលមានបិទរូបថតរបស់ដៃគូអេស៊ីលីដាម៉ូបាល ។
- ត្រូវមានអាសយដ្ឋានទំនាក់ទំនងច្បាស់លាស់នៅក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារអេស៊ីលីដា ។
ការដាក់ប្រាក់-ដកប្រាក់នៃគណនីអេស៊ីលីដាម៉ូបាល
របៀបដកប្រាក់ដោយមិនប្រើប័ណ្ណ
- ការដាក់ប្រាក់នៅបញ្ជរ ឬអេធីអឹម
លោកអ្នកអាចដាក់ប្រាក់ចូលគណនីអេស៊ីលីដាម៉ូបាល នៅតាមការិយាល័យ ឬម៉ាស៊ីនអេធីអឹមដាក់ប្រាក់ របស់ធនាគារអេស៊ីលីដា ដោយយកទូរស័ព្ទ និងលេខទូរស័ព្ទ ដែលភ្ជាប់សេវាអេស៊ីលីដាម៉ូបាលមកជាមួយ ។ - ការដកប្រាក់នៅបញ្ជរ ឬអេធីអឹម
លោកអ្នកអាចដកប្រាក់ពីគណនីអេស៊ីលីដាម៉ូបាល ឬដកប្រាក់ផ្ទេរតាមលេខទូរស័ព្ទ នៅតាមការិយាល័យ ឬម៉ាស៊ីនអេធីអឹម របស់ធនាគារអេស៊ីលីដា ដោយផ្តល់ព័ត៌មានដូចខាងក្រោម ៖ - លេខគណនីវ៉លឡេត ឬលេខទូរស័ព្ទ
- ចំនួនទឹកប្រាក់ដែលត្រូវដក
- លេខសម្ងាត់ផ្ទាល់ខ្លួនដែលភ្ជាប់សេវាអេស៊ីលីដាម៉ូបាល ឬលេខសម្ងាត់មាស (Gold Code) ដែលទទួលបានពីអ្នកផ្ទេរប្រាក់
- លេខសម្ងាត់បណ្តោះអាសន្ន (OTP) នឹងផ្ញើសារ (SMS) ចូលក្នុងទូរស័ព្ទ ដើម្បីបញ្ជាក់ប្រតិបត្តិការដកប្រាក់របស់លោកអ្នក
ថ្លៃសេវា និងការកំណត់ប្រតិបត្តិការ
បរិយាយ | កម្រៃសេវាក្នុងមួយប្រតិបត្តិការ | ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ | ទំហំទឹកប្រាក់ក្នុងមួយប្រតិបត្តិការ (x) | ទំហំទឹកប្រាក់ក្នុងមួយថ្ងៃ (x) | |||
---|---|---|---|---|---|---|---|
ដុល្លារ | រៀល | ដុល្លារ | រៀល | ដុល្លារ | រៀល | ||
ចុះឈ្មោះ | មិនគិតថ្លៃ | ||||||
ថ្លៃថែរក្សាគណនីប្រចាំខែ | មិនគិតថ្លៃ | ||||||
បើកគណនីមានកាលកំណត់ | មិនគិតថ្លៃ | ||||||
ផ្ទេរប្រាក់ | សូមពិនិត្យមើលតារាងថ្លៃសេវាទីនេះ | ||||||
ដាក់ប្រាក់ចូលគណនីវ៉លឡេត តាមម៉ាស៊ីនដាក់-ដកប្រាក់ ដោយមិនប្រើប័ណ្ណ | មិនគិតថ្លៃ | មិនកំណត់ | x ≤ ៥.០០០ | គ្មាន | មិនកំណត់ | គ្មាន | |
បញ្ចូលទឹកប្រាក់ទូរសព្ទ | មិនគិតថ្លៃ | មិនកំណត់ | |||||
ទូទាត់វិក្កយបត្រ | មិនគិតថ្លៃ *** | មិនកំណត់ | |||||
ទូទាត់តាមរយៈ ឃ្យូអរកូដរបស់ខ្ញុំ | មិនគិតថ្លៃ | មិនកំណត់ | x ≤ ១.០០០ | x ≤ ៤លាន | មិនកំណត់ | មិនកំណត់ | |
ដកប្រាក់តាមម៉ាស៊ីនអេធីអឹម ដោយមិនប្រើប័ណ្ណ | |||||||
ពីគណនីវ៉លឡេត | មិនគិតថ្លៃ | មិនកំណត់ | x ≤ ១.០០០ | x ≤ ៤លាន | x ≤ ៥.០០០ | x ≤ ២០លាន | |
ពីគណនីធនាគារ | មិនគិតថ្លៃ | មិនកំណត់ | x ≤ ១.០០០ | x ≤ ៤លាន | x ≤ ៥.០០០ | x ≤ ២០លាន | |
ដកប្រាក់ពីលេខទូរសព្ទមិនទាន់ចុះឈ្មោះប្រើអេស៊ីលីដាម៉ូបាល | មិនគិតថ្លៃ | មិនកំណត់ | x ≤ ១.០០០ | x ≤ ៤លាន | x ≤ ៥.០០០ | x ≤ ២០លាន | |
ទូទាត់តាម QR | |||||||
កាត់ទឹកប្រាក់ពីគណនីវ៉លឡេត | មិនគិតថ្លៃ | មិនកំណត់ | x ≤ ៥.០០០ | x ≤ ២០លាន | មិនកំណត់ | មិនកំណត់ | |
កាត់ទឹកប្រាក់ពីប័ណ្ណវីសា-ម៉ាស្ទ័រការអេស៊ីលីដា | មិនគិតថ្លៃ | មិនកំណត់ | x ≤ ៤.០០០ | x ≤ ១៦លាន | មិនកំណត់ | មិនកំណត់ | |
ទូទាត់តាម QR របស់ប្រព័ន្ធបាគង | |||||||
កាត់ទឹកប្រាក់ពីគណនីវ៉លឡេត | មិនគិតថ្លៃ | មិនកំណត់ | x ≤ ២.៥០០ | x ≤ ១០លាន | មិនកំណត់ | មិនកំណត់ | |
កាត់ទឹកប្រាក់ពីគណនីធនាគារ | មិនគិតថ្លៃ | មិនកំណត់ | x ≤ ២.៥០០ | x ≤ ១០លាន | មិនកំណត់ | មិនកំណត់ | |
កាត់ទឹកប្រាក់ពីគណនីបាគង | មិនគិតថ្លៃ | មិនកំណត់ | x ≤ ២.៥០០ | x ≤ ១០លាន | x ≤ ២.៥០០ | x ≤ ១០លាន |
- គណនីធនាគារ = គណនីធនាគារ អេស៊ីលីដា
- គណនីវ៉លឡេត = គណនីរបស់អេស៊ីលីដាម៉ូបាល
- *** មានគិតថ្លៃសេវា សម្រាប់ក្រុមហ៊ុនទូទាត់វិក្កយបត្រមួយចំនួន ហើយថ្លៃសេវានេះនឹងមានបង្ហាញជូននៅពេលធ្វើប្រតិបត្តិការបង់វិក្កយបត្រ ជាក់ស្តែង។
ថ្លៃសេវា និងការកំណត់ប្រតិបត្តិការ នៅបញ្ជរបេឡា
ក្នុងមួយប្រតិបត្តិការ | កម្រៃសេវា | ទំហំទឹកប្រាក់ (x) | |||
---|---|---|---|---|---|
ដុល្លារ | រៀល | ដុល្លារ | រៀល | ||
ផ្ទេរប្រាក់ទៅលេខទូរសព្ទ | សាច់ប្រាក់ | ១ | ៤.០០០ | x ≤ ៩០០ | x ≤ ៣,៦លាន |
គណនី | ០,១២% (អប្ប. ១) | ០,១២% (អប្ប. ៤.០០០) | x ≤ ៩០០ | x ≤ ៣,៦លាន | |
ផ្ទេរប្រាក់ទៅគណនីអេស៊ីលីដាម៉ូបាល | សាច់ប្រាក់ | មិនគិតថ្លៃ | មិនគិតថ្លៃ | x ≤ ១.០០០ | x ≤ ៤លាន |
គណនី | ០,១២% (អប្ប. ១) | ០,១២% (អប្ប. ៤.០០០) | x ≤ ១.០០០ | x ≤ ៤លាន | |
ដាក់ប្រាក់ចូលគណនីវ៉លឡេត (ផ្ទាល់ខ្លួន) | សាច់ប្រាក់ | មិនគិតថ្លៃ | មិនគិតថ្លៃ | x ≤ ៥.០០០ | x ≤ ២០លាន |
គណនី | ០,១២% (អប្ប. ១) | ០,១២% (អប្ប. ៤.០០០) | x ≤ ៥.០០០ | x ≤ ២០លាន | |
ដាក់ប្រាក់ចូលគណនីជួញដូរ | សាច់ប្រាក់ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនកំណត់ | មិនកំណត់ |
គណនី | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនកំណត់ | មិនកំណត់ | |
ដកប្រាក់ពីគណនីអេស៊ីលីដាវ៉លឡេត ឬពីលេខទូរសព្ទ | សូមពិនិត្យមើលតារាងតម្លៃ | ||||
ដក ឬផ្ទេរប្រាក់ ចេញពីគណនីជួញដូរ |
- មិនគិតថ្លៃ សម្រាប់ការដកប្រាក់ ឬផ្ទេរប្រាក់នៅសាខាធនាគារ អេស៊ីលីដា ក្នុងរង្វង់រាជធានីភ្នំពេញ។
- គិតថ្លៃ ០,០៨% (អប្ប. ១ដុល្លារ ឬ ៤.០០០រៀល) សម្រាប់ការដកប្រាក់ ឬផ្ទេរប្រាក់នៅសាខាធនាគារ អេស៊ីលីដា ក្រៅរង្វង់រាជធានីភ្នំពេញ។
|
មិនកំណត់ | មិនកំណត់ | ||
ទូទាត់វិក្កយបត្រ | ០,២៥ | ១.០០០ | x < ២៥០ | x < ១លាន | |
១ | ៤.០០០ | x ≥ ២៥០ | x ≥ ១លាន | ||
បញ្ចូលប្រាក់ទូរសព្ទ | សាច់ប្រាក់ | មិនគិតថ្លៃ | មិនគិតថ្លៃ | អាស្រ័យលើក្រុមហ៊ុនទូរសព្ទ | |
គណនី | ០,១២% (អប្ប. ១) | ០,១២% (អប្ប. ៤.០០០) | |||
ស្នើសុំ ឬបោះពុម្ពរបាយការណ៍គណនី | - មិនគិតថ្លៃសម្រាប់ការស្នើសុំត្រឹម២ខែ - គិតថ្លៃ ៨.០០០រៀល ឬ ២ដុល្លារ ឬសមមូល ក្នុងមួយខែ នៃចំនួនខែដែលលើសពី២ខែ |
- សាច់ប្រាក់៖ ទទួលសាច់ប្រាក់ពីអតិថិជន
- គណនី៖ កាត់ទឹកប្រាក់ចេញពីគណនីធនាគារ របស់អតិថិជន
លក្ខខណ្ឌសុវត្ថិភាព
- មិនត្រូវកត់ត្រាលេខសម្ងាត់ផ្ទាល់ខ្លួនទុកនៅលើវត្ថុអ្វីមួយទេ ត្រូវទន្ទេញចាំមាត់ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ ។
- មិនត្រូវឲ្យគេដឹង ឬមើលឃើញលេខសម្ងាត់នៅពេលប្រើប្រាស់ឡើយ ។ រាល់ពេលបញ្ចូលលេខសម្ងាត់ត្រូវប្រាកដថាគ្មានអ្នកណាលួចមើលទេ ។
- មិនត្រូវភ្ជាប់ប្រព័ន្ធ ឬបញ្ចូលកម្មវិធីដែលមិនស្គាល់នៅក្នុងទូរស័ព្ទឡើយ ។
- ត្រូវពិនិត្យមើលទូរស័ព្ទជានិច្ច ប្រសិនបើរកឃើញនូវកម្មវិធីដែលមិនធ្លាប់ស្គាល់ ត្រូវបិទនិងសំអាតភ្លាម និង/ឬត្រូវយកទូរស័ព្ទនោះទៅឲ្យក្រុមហ៊ុនទូរស័ព្ទត្រួតពិនិត្យ និងសំអាត ដើម្បីចៀសវាងមេរោគ ឬការបន្លំលួច ។
- មិនត្រូវទុកទូរស័ព្ទចោលដោយមិនបានចាក់សោឡើយ ។
- ត្រូវចាកចេញពីកម្មវិធីអេស៊ីលីដាម៉ូបាល នៅពេលធ្វើប្រតិបត្តិការរួច ។
- ត្រូវផ្លាស់ប្តូរលេខសម្ងាត់ឲ្យបានញឹកញាប់ ។
- ការបញ្ចូលលេខសម្ងាត់មិនត្រូវចំនួនបីដង នោះប្រព័ន្ធនឹងបង្ខាំងការប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្តដោយស្វ័យប្រវត្តិ ។ ដូច្នេះអតិថិជនត្រូវអញ្ជើញមកការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីស្នើសុំដោះបង្ខាំង ។
- អតិថិជនត្រូវរក្សាទូរស័ព្ទដែលបានភ្ជាប់ប្រព័ន្ធ សម្រាប់ប្រើសេវាធនាគារឲ្យមានសុវត្ថិភាពល្អ ។ ប្រសិនបើទូរស័ព្ទនោះខូចប្រើមិនបាន ឬបាត់ ត្រូវជូនដំណឹងមកធនាគារដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការផ្សេងៗ ។
- ក្នុងករណីដែលអតិថិជនលក់ ឬផ្ទេរទូរស័ព្ទឲ្យអ្នកផ្សេង អតិថិជនត្រូវលុបចេញនូវកម្មវិធីអេស៊ីលីដាម៉ូបាលពីក្នុងទូរស័ព្ទនោះ ។
- ធនាគារមិនទទួលខុសត្រូវឡើយចំពោះការខាតបង់ទាំងឡាយ ដែលទាក់ទងនឹងសេវាអេស៊ីលីដាម៉ូបាល ប្រសិនបើអតិថិជនមិនបានអនុវត្តតាមលក្ខខណ្ឌសុវត្ថិភាពនេះ ។