តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត 

សូម​ទាញ​យក​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ពី ៖
  

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត គឺ​ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

អត្ថប្រយោជន៍

  • ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។
  • កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  • អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈ QR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ។
  • កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​បា្រក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើស ខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម ។
  • អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើល​ទីតាំង, អត្រា​ប្តូរ​ប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌ​សុវត្ថិភាព, របៀប​ប្រើ​ប្រាស់, និង​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ជា​ដើម ។
  • មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  • ទទួល​បាន​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង ។

សេវា​ធនាគារ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​បាន 

warningគណនី​ធនាគារ​ដែល​បាន​ភ្ជាប់​ជា​មួយ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​រួច​ហើយ មិន​អាច​បញ្ចូល​ទឹក​ប្រាក់ និង​ទូទាត់​ទាន់​ចិត្ត​បាន​ទេ ។

ប្រភេទ​ទូរស័ព្ទ​ដែល​អាច​តម្លើង​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត​បាន

ទូរស័ព្ទ​ចល័ត​ស្ទើរ​តែ​គ្រប់​ប្រភេទ​ដែល​ដំណើរការ​ដោយ Android និង iOS និង​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន ។ ចំពោះ​អ្នក​ទទួល​ប្រាក់​ផ្ទេរ​តាម​រយ:​សេវា​នេះ ប្រើ​ទូរស័ព្ទ​ចល័ត​ប្រភេទ​ណា​មួយ​ក៏​អាច​ទទួល​ប្រាក់​បាន​ដែរ ។

ប្រភេទ​ប្រាក់

  • សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត អាច​ធ្វើ​ប្រតិបត្តិការ​បាន​រូបិយ​ប័ណ្ណ​ពីរ​ប្រភេទ គឺ​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ​អាមេរិក ។
  • ករណី​មាន​ប្រតិបត្តិការ​ណា​មួយ​កើត​ឡើង​ជា​រូបិយ​ប័ណ្ណ​ផ្សេង​ពី​រូបិយ​ប័ណ្ណ​នៃ​គណនី​របស់​លោកអ្នក ធនាគារ​នឹង​ធ្វើ​ការ​ប្តូរ​រូបិយ​ប័ណ្ណ​នោះ​ដោយ​ស្វ័យ​ប្រវត្តិ តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវ​ការ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

លក្ខណ​សម្បត្តិ​អតិថិជន​ដែល​អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន

  • ត្រូវ​មាន​អាយុ​យ៉ាង​តិច ១៨​ឆ្នាំ (នីតិជន) ។
  • ត្រូវ​មាន​ទូរស័ព្ទ​ចល័ត​មួយ​គ្រឿង ដែល​ប្រតិបត្តិការ​ដោយ iOSAndroid និង​លេខ​ទូរស័ព្ទ ។
  • ត្រូវ​មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ ដូចជា ៖ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពល​ភាព​យ៉ាង​តិច ៣​ខែ), ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​រូប​ថត​របស់​អតិថិជន ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ។
  • ត្រូវ​យល់​ព្រម និង​ទទួល​ខុស​ត្រូវ​លើ​គ្រប់​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រើ​បា្រស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។

ការ​ចុះ​ឈ្មោះ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត


របៀប​ចុះ​ឈ្មោះ​បើក​គណនី​ទាន់​ចិត្ត
  • ចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​ផ្ទាល់
    • លោក​អ្នក​អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដោយ​ខ្លួន​ឯង​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ដោយ​ត្រូវ​ទាញ​យក​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ពី App Store (iOS)Play Store (Android) នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក ។
    • បន្ទាប់​ពី​ទាញ​យក​បាន​រួច​រាល់​ហើយ សូម​ដំណើរការ​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដោយ​ជ្រើ​សរើស​ប៊ូតុង "ចុះ​ឈ្មោះ" ។
    • លោក​អ្នក​ត្រូវបំពេញព័ត៌មាន ដូចជា ៖ លេខ​ទូរស័ព្ទ, ឈ្មោះ, ភេទ, ថ្ងៃ​ខែ​ឆ្នាំ​កំណើត, ប្រភេទ​ឯកសារ​សម្គាល់​អត្តសញ្ញាណ, អាសយដ្ឋាន, និង​ថត​រូប​ជាក់​ស្តែង (Selfie) ភ្ជាប់​ជា​មួយ​លិខិត​សម្គាល់​អត្ត​សញ្ញាណ ។
  • ចុះ​ឈ្មោះ​នៅ​ការិយាល័យ​ធនាគារ
    • ករណី​លោក​អ្នក​មិន​អាច​ទាញ​យក​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ដោយ​ខ្លួន​ឯង​បាន សូម​លោក​អ្នក​អញ្ជើញ​មក​កាន់​ការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​នៅ​ជិត​បំផុត ។
    • ត្រូវ​មាន​ទូរស័ព្ទ​ដៃ​ប្រតិបត្តិការ​ដោយ iOSAndroid និង​លេខ​ទូរស័ព្ទ ។
    • ត្រូវ​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច​៣ខែ) ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​មាន​បិទ​រូបថត​របស់​អតិថិជន ។
  • ចុះ​ឈ្មោះ​ធ្វើ​ជា​ដៃ​គូ​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដើម្បី​អាច​ប្រមូល​ប្រាក់​ថ្លៃ​ទំនិញ-សេវាកម្ម តាម​រយៈ QR Code ។
    • សូម​អញ្ជើញ​មក​កាន់​ធនាគារ​អេស៊ីលីដា ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ជា​ដៃគូ​អេស៊ីលីដា​ទាន់​ចិត្ត ។
    • ភ្ជាប់​ជា​មួយ​នូវ​អត្ត​ស​ញ្ញាណ​ប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច​៣ខែ) ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្សេង​ទៀត​ដែល​មាន​បិទ​រូប​ថត​របស់​ដៃគូ​អេស៊ីលីដា​ទាន់​ចិត្ត ។
    • ត្រូវ​មាន​អាសយដ្ឋាន​ទំនាក់​ទំនង​ច្បាស់​លាស់​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​ធនាគារ​អេស៊ីលីដា ។

ការ​ដាក់​ប្រាក់-ដក​ប្រាក់​នៃ​គណនី​អេស៊ីលីដា​ទាន់​ចិត្ត


របៀប​ដក​ប្រាក់​ដោយ​មិន​ប្រើ​ប័ណ្ណ
  • ការ​ដាក់​ប្រាក់​នៅ​បញ្ជរ ឬ​អេធីអឹម
    លោក​អ្នក​អាច​ដាក់​ប្រាក់​ចូល​គណនី​អេស៊ីលីដា​ទាន់​ចិត្ត នៅ​តាម​ការិយាល័យ ឬ​ម៉ាស៊ីន​អេធីអឹម​ដាក់​ប្រាក់ របស់​ធនាគារ​អេស៊ីលីដា ដោយ​យក​ទូរស័ព្ទ និង​លេខ​ទូរស័ព្ទ ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​មក​ជា​មួយ ។
  • ការ​ដក​ប្រាក់​នៅ​បញ្ជរ ឬ​អេធីអឹម
    លោក​អ្នក​អាច​ដក​ប្រាក់​ពី​គណនី​អេស៊ីលីដា​ទាន់​ចិត្ត ឬ​ដក​ប្រាក់​ផ្ទេរ​តាម​លេខ​ទូរស័ព្ទ នៅ​តាម​ការិយាល័យ ឬ​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ​អេស៊ីលីដា ដោយ​ផ្តល់​ព័ត៌មាន​ដូច​ខាង​ក្រោម ៖
    • លេខ​គណនី​អេស៊ីលីដា​ទាន់​ចិត្ត ឬ​លេខ​ទូរស័ព្ទ
    • ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក
    • លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ឬ​លេខ​សម្ងាត់​មាស (Gold Code) ដែល​ទទួល​បាន​ពី​អ្នក​ផ្ទេរ​ប្រាក់
    • លេខ​សម្ងាត់​បណ្តោះ​អាសន្ន (OTP) នឹង​ផ្ញើ​សារ (SMS) ចូល​ក្នុង​ទូរស័ព្ទ ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​ដក​ប្រាក់​របស់​លោក​អ្នក

លក្ខខណ្ឌ​សុវត្ថិភាព

  • មិន​ត្រូវ​កត់​ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​នៅ​លើ​វត្ថុ​អ្វី​មួយ​ទេ ត្រូវ​ទន្ទេញ​ចាំ​មាត់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ។
  • មិន​ត្រូវ​ឲ្យ​គេ​ដឹង ឬ​មើល​ឃើញ​លេខ​សម្ងាត់​នៅ​ពេល​ប្រើ​ប្រាស់​ឡើយ ។ រាល់​ពេល​បញ្ចូល​លេខ​សម្ងាត់​ត្រូវ​ប្រាកដ​ថា​គ្មាន​អ្នក​ណា​លួច​មើល​ទេ ។
  • មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ ឬ​បញ្ចូល​កម្មវិធី​ដែល​មិន​ស្គាល់​នៅ​ក្នុង​ទូរស័ព្ទ​ឡើយ ។
  • ត្រូវ​ពិនិត្យ​មើល​ទូរស័ព្ទ​ជា​និច្ច ប្រសិន​បើ​រក​ឃើញ​នូវ​កម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ត្រូវ​បិទ​និង​សំអាត​ភ្លាម និង/ឬ​ត្រូវ​យក​ទូរស័ព្ទ​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ត្រួត​ពិនិត្យ និង​សំអាត ដើម្បី​ចៀស​វាង​មេរោគ ឬ​ការ​បន្លំ​លួច ។
  • មិន​ត្រូវ​ទុក​ទូរស័ព្ទ​ចោល​ដោយ​មិន​បាន​ចាក់​សោ​ឡើយ ។
  • ត្រូវ​ចាក​ចេញ​ពី​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​រួច ។
  • ត្រូវ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ឲ្យ​បាន​ញឹក​ញាប់ ។
  • ការ​បញ្ចូល​លេខ​សម្ងាត់​មិន​ត្រូវ​ចំនួន​បី​ដង នោះ​ប្រព័ន្ធ​នឹង​បង្ខាំង​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត​ដោយ​ស្វ័យ​ប្រវត្តិ ។ ដូច្នេះ​អតិថិជន​ត្រូវ​អញ្ជើញ​មក​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​ស្នើ​សុំ​ដោះ​បង្ខាំង ។
  • អតិថិជន​ត្រូវ​រក្សា​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​ប្រព័ន្ធ សម្រាប់​ប្រើ​សេវា​ធនាគារ​ឲ្យ​មាន​សុវត្ថិភាព​ល្អ ។ ប្រសិន​បើ​ទូរស័ព្ទ​នោះ​ខូច​ប្រើ​មិន​បាន ឬ​បាត់ ត្រូវ​ជូន​ដំណឹង​មក​ធនាគារ​ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ ។
  • ក្នុង​ករណី​ដែល​អតិថិជន​លក់ ឬ​ផ្ទេរ​ទូរស័ព្ទ​ឲ្យ​អ្នក​ផ្សេង អតិថិជន​ត្រូវ​លុប​ចេញ​នូវ​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ពី​ក្នុង​ទូរស័ព្ទ​នោះ ។
  • ធនាគារ​មិន​ទទួល​ខុស​ត្រូវ​ឡើយ​ចំពោះ​ការ​ខាត​បង់​ទាំង​ឡាយ ដែល​ទាក់​ទង​នឹង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ប្រសិន​បើ​អតិថិជន​មិន​បាន​អនុវត្ត​តាម​លក្ខខណ្ឌ​សុវត្ថិភាព​នេះ ។

សំគាល់ ៖ សម្រាប់​តម្រូវ​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ និង​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សំណួរ-ចម្លើយclose
search

1. តើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ជា​អ្វី ?

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត គឺ​ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

2. តើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ផ្តល់​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ ?

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ផ្តល់​អត្ថ​ប្រយោជន៍​ជូន​លោក​អ្នក​ដូច​ខាង​ក្រោម ៖

  • ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
  • កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​មិន​រង់​ចាំ​នៅ​តាម​បញ្ជរ
  • អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈ QR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន
  • កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​ប្រាក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើស ខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម
  • អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើល​ទីតាំង (សាខា​ធនាគារ​អេស៊ីលីដា, បណ្តាញ​ម៉ាស៊ីន​អេធីអឹម, ម៉ាស៊ីន​ឆូតកាត), អត្រា​ប្តូរ​ប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌ​សុវត្ថិភាព, របៀប​ប្រើ​ប្រាស់, និង​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ជា​ដើម
  • មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល​ផ្សេងៗ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

3. តើ​លក្ខណ​សម្បត្តិ​អតិថិជន​បែប​ណា ដែល​អាច​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន ?

ដើម្បី​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន អតិថិជន​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ខាង​ក្រោម ៖

  • ត្រូវ​មាន​អាយុ​យ៉ាង​តិច ១៨​ឆ្នាំ (នីតិជន)
  • ត្រូវ​មាន​ទូរស័ព្ទ​ចល័ត​មួយ​គ្រឿង ដែល​ប្រតិបត្តិការ​ដោយ iOS ឬ Android និង​លេខ​ទូរស័ព្ទ
  • ត្រូវ​មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ ដូចជា ៖ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពល​ភាព​យ៉ាង​តិច ៣​ខែ), ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​រូប​ថត​របស់​អតិថិជន ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច
  • ត្រូវ​យល់​ព្រម និង​ទទួល​ខុស​ត្រូវ​លើ​គ្រប់​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

4. តើ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន ?

  • លោក​អ្នក​អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដោយ​ខ្លួន​ឯង តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ដោយ​ត្រូវ​ទាញ​យក​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ពី App Store (iOS) ឬ Play Store (Android) នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក បន្ទាប់​ពី​ទាញ​យក​បាន​រួច​រាល់​ហើយ សូម​ដំណើរ​ការ​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដោយ​ជ្រើ​សរើស​ប៊ូតុង "ចុះ​ឈ្មោះ" ។ លោក​អ្នក​ត្រូវបំពេញព័ត៌មាន ដូចជា លេខ​ទូរស័ព្ទ ឈ្មោះ, ភេទ, ថ្ងៃ​ខែ​ឆ្នាំ​កំណើត, ប្រភេទ​ឯកសារ​សម្គាល់​អត្តសញ្ញាណ, អាសយដ្ឋាន, និង​ថត​រូប​ជាក់​ស្តែង (Selfie) ភ្ជាប់​ជា​មួយ​លិខិត​សម្គាល់​អត្ត​សញ្ញាណ ។
  • ករណី​លោក​អ្នក​មិន​អាច​ទាញ​យក​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ដោយ​ខ្លួន​ឯង​បាន សូម​លោក​អ្នក​អញ្ជើញ​ទៅ​កាន់​ការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​នៅ​ជិត​បំផុត ដោយ​នាំ​មក​ជា​មួយ​នូវ​ទូរស័ព្ទ​ដែល​ប្រតិបត្តិការ​ដោយ iOS ឬ Android និង​លេខ​ទូរស័ព្ទ និង​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច ៣ខែ) ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​រូបថត​របស់​អតិថិជន ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ។

5. តើ​ប្រភេទ​ទូរស័ព្ទ​ណា​ខ្លះ​ដែល​អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន ?

ទូរស័ព្ទ​ចល័ត​ស្ទើរ​តែ​គ្រប់​ប្រភេទ​ដែល​ប្រតិបត្តិការ​ដោយ Android (ចាប់ពី Version 8) និង iOS (ចាប់ពី Version 5) និង​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន ។ ចំពោះ​អ្នក​ទទួល​ប្រាក់​ផ្ទេរ​តាម​រយ:​សេវា​នេះ ប្រើ​ទូរស័ព្ទ​ចល័ត​ប្រភេទ​ណា​មួយ​ក៏​អាច​ទទួល​ប្រាក់​បាន​ដែរ ។

6. តើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​អាច​ធ្វើ​ប្រតិបត្តិការ​អ្វី​ខ្លះ ?

លោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ប្រភេទ តាមរយៈសេវាអេស៊ីលីដាទាន់ចិត្ត ដូចមាននៅក្នុងតារាងសេវាកម្ម

7. តើសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត អាចធ្វើប្រតិបត្តិការទូរទាត់វិក្កយបត្រ អ្វីបានខ្លះ?

លោកអ្នកអាចធ្វើប្រតិបត្តិការទូទាត់វិក្កយបត្រតាមសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត បានដូចជា៖

  • វិក្កយបត្រអគ្គិសនី
  • វិក្កយបត្រស្ថាប័នហិរញ្ញវត្ថុ
  • វិក្កយបត្រក្រុមហ៊ុនទូរស័ព្ទ
  • វិក្កយបត្រក្រុមហ៊ុនអ៊ីនធើណែត
  • វិក្កយបត្រសាលារៀន
  • វិក្កយបត្ររដ្ឋាករទឹក
  • វិក្កយបត្របេឡាជាតិរបបសន្តិសុខសង្គម (បសស)
  • វិក្កយបត្រ B 24 Bills
  • វិក្កយបត្រប័ណ្ណការងារជនបរទេស
  • វិក្កយបត្រក្រុមហ៊ុនធានារ៉ាប់រង
  • វិក្កយបត្រក្រសួង

8. តើ​ការ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត តម្រូវ​ឲ្យ​មាន​ប្រាក់​តម្កល់​ដំបូង និង​សមតុល្យ​អប្បបរមា​ឬ​ទេ ?

ធនាគារ​មិន​តម្រូវ​ឱ្យ​មាន​ប្រាក់តម្កល់ដំបូង និង​សមតុល្យអប្បបរមាទេ ។

9. តើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​អាច​ធ្វើ​ប្រតិបត្តិការ​បាន​រូបិយប័ណ្ណ​អ្វី​ខ្លះ ?

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត អាច​ធ្វើ​ប្រតិបត្តិការ​បាន​ជា​មួយ​ប្រាក់​រៀល និង​ដុល្លារ​អាមេរិក ។ ករណី​មាន​ប្រតិបត្តិការ​ណា​មួយ​កើត​ឡើង​ជា​រូបិយ​ប័ណ្ណ​ផ្សេង​ពី​រូបិយ​ប័ណ្ណ​នៃ​គណនី​របស់​លោកអ្នក ធនាគារ​នឹង​ប្តូរ​រូបិយ​ប័ណ្ណ​នោះ​ដោយ​ស្វ័យ​ប្រវត្តិ តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវ​ការ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

10. តើខ្ញុំអាចភ្ជាប់គណនីធនាគារ ចូលក្នុងសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត បានដែល ឬទេ?

លោកអ្នកអាចភ្ជាប់គណនីធនាគារ ចូលក្នុងសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត បាន ត្រូវអនុវត្តតាមនីតិវិធីខាងក្រោម៖

  • ចួលប្រើសេវា (Log In)
  • ជ្រើសរើសប៊ូតុង
  • ជ្រើសរើស "សុវត្ថិភាព និងព័ត៌មានផ្ទាល់ខ្លួន"
  • បញ្ចូលលេខគណនីដែលចង់ភ្ជាប់
  • ថ្ងៃខែឆ្នាំកំណើត ចូលឲ្យបានត្រឹមត្រូវ

បញ្ជាក់៖ លោកអ្នកអាចភ្ជាប់គណនីធនាគារ ចូលទៅក្នុងសេវាអេស៊ិលីដា យូនីធីទាន់ចិត្ត បានលុះត្រាតែ លេខទូរស័ព្ទដែលភ្ជាប់សេវាអេស៊ីលីដា យូនីធីទាន់ចិត្ត និងលេខទូរស័ព្ទដែលបានរក្សានៅធនាគារ ក្នុងពេលបើកគណនីធនាគារ ដូចគ្នា។

11. តើខ្ញុំអាចដកប្រាក់ចេញពីគណនី យូនីធីទាន់ចិត្ត បានប៉ុន្មានក្នុងមួយប្រតិបត្តិការ? និងប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ តាមរយៈម៉ាស៊ីនអេធីអឹម?

លោកអ្នកអាចដកប្រាក់ចេញពីគណនី យូនីធីទាន់ចិត្តមួយប្រតិបត្តិការបានរហូតដល់ $១,000 និងអាចដកបាន ៥ប្រតិបត្តិការ ប៉ុន្តែមិនឲ្យលើសពីចំនួន $២,៥00 ក្នុងមួយថ្ងៃ។

12. តើខ្ញុំអាចផ្ទេរប្រាក់តាមសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត ពីគណនីធនាគារអេស៊ីលីដា របស់ខ្ញុំ ទៅគណនីធនាគារ អ្នកផ្សេង ដែលនៅអេស៊ីលីដា បានចំនួនប៉ុន្មាន? និងប៉ុន្មានប្រតិបត្តិការ ក្នុងមួយថ្ងៃ?

លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត ពីគណនីធនាគារ អេស៊ីលីដា ទៅគណនីធនាគារ អេស៊ីលីដា អ្នកផ្សេង បានចំនួន ២0,000 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ហើយក្នុងមួយថ្ងៃលោកអ្នកអាចផ្ទេរប្រាក់បានរហូតដល់ចំនួនទឹកប្រាក់ ២00,000 ដុល្លារអាមេរិក ដោយមិនកំណត់ចំនួនប្រតិបត្តិការឡើយ។

13. តើខ្ញុំអាចផ្ទេរប្រាក់ពីសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត ទៅលេខទូរស័ព្ទ (មិនទាន់ចុះឈ្មោះ) ហើយអ្នកទទួលមិនបានទៅដកប្រាក់ តើទឹកប្រាក់នោះអាចបង្វែរមកគណនីខ្ញុំវិញដែរ ឬទេ?

ទឹកប្រាក់ដែលលោកអ្នកផ្ទេរតាមសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត ទៅលេខទូរស័ព្ទមិនទាន់ចុះឈ្មោះ ហើយអ្នកទទួលមិនបានទៅដកប្រាក់នោះ រយ:ពេល ប្រាំពីរថ្ងៃ ទឹកប្រាក់នោះនឹងបង្វែរមកគណនីអ្នកផ្ទេរវិញ ដោយស្វ័យប្រវត្តិ ឬលោកអ្នកអាចធ្វើការលុប ប្រតិបត្តិការនោះវិញបាន មុនថ្ងៃកំណត់។ បញ្ជាក់៖ សម្រាប់តែប្រតិបត្តិការដែលអតិថិជនមិនទាន់ដកប្រាក់ ហើយលេខទូរស័ព្ទនោះមិនទាន់ចុះឈ្មោះប្រើសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត តែប៉ុណ្ណោះ។

14. តើខ្ញុំអាចផ្ទេរប្រាក់សងឥណទានតាមសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត បានដែរ ឬទេ?

លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់សងឥណទានបាន តាមសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត បាន។

15. តើ​ត្រូវ​ធ្វើ​ដូច​ម្តេច នៅ​ពេល​ដែល​ខ្ញុំ​ផ្ទេរ​ប្រាក់​ទៅ​លេខ​គណនី​អ្នក​ទទួល​ផល​លើស​ចំនួន ឬ​ខុស​លេខ​គណនី ?

នៅ​ពេល​លោក​អ្នក​ផ្ទេរ​ប្រាក់​ទៅ​លេខ​គណនី​អ្នក​ទទួល​ផល​លើស​ចំនួន ឬ​ខុស​លេខ​គណនី នោះ​លោក​អ្នក​ត្រូវ​ទាក់​ទង​ទៅ​កាន់​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ឬ​ទាក់​ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន​តាម​រយៈ ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ជា​បន្ទាន់ ។

16. តើ​ខ្ញុំ​អាច​ផ្ទេរ​ប្រាក់​ទៅ​អ្នក​ទទួល​ដែល​មិន​មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា​បាន​ដែរ​ឬ​ទេ ?

លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​អ្នក​ទទួល​ផល​ដែល​មិន​មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា​បាន ដោយ​គ្រាន់​តែ​ស្គាល់​លេខ​ទូរស័ព្ទ​អ្នក​ទទួល​ប្រាក់ ។ បន្ទាប់​ពី​ផ្ទេរ​ប្រាក់​រួច លោកអ្នក​នឹង​ទទួល​បាន​លេខ​សម្ងាត់​មាស (Gold Code) ៦ខ្ទង់ បន្ទាប់​មក​ត្រូវ​ប្រាប់​លេខ​សម្ងាត់​មាស​នោះ​ទៅ​អ្នក​ទទួល​ប្រាក់ ដើម្បី​ដក​ប្រាក់​នៅ​តាម​បញ្ជរ​ធនាគារ ឬ​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា បាន​ដោយ​មិន​ប្រើ​ប័ណ្ណ ។

17. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ប្រសិន​បើ​ខ្ញុំ​លក់ ផ្ទេរ ឬ​ឈប់​ប្រើ​ទូរស័ព្ទ ដែល​បាន​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ឲ្យ​ទៅ​អ្នក​ផ្សេង ?

លោក​អ្នក​ត្រូវ​ដក​ប្រាក់ ឬ​ផ្ទេរ​ប្រាក់​ចេញ​ពី​គណនី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ឲ្យ​នៅ​សមតុល្យ​សូន្យ​សិន បន្ទាប់​មក​ត្រូវ​ធ្វើ​ការ​បញ្ឈប់ ឬ​មោឃភាព​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដោយអនុវត្តតាមនីតិវិធីខាងក្រោម៖

  • ចូលប្រើ​សេវា (Login)
  • ជ្រើស​រើស​ប៊ូតុង
  • ជ្រើសរើស "សុវត្ថិភាព និងព័ត៌មានផ្ទាល់ខ្លួន"
  • ជ្រើស​រើស "បញ្ឈប់​ការ​ប្រើ​ប្រាស់​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត"
  • សូម​ផ្តល់​មូលហេតុ បន្ទាប់​មក​ចុច​លើ​ប៊ូតុង បញ្ជូន

18. តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើ ខ្ញុំភ្លេចលេខសម្ងាត់ សេវាអេស៊ីលីដា យូនីធីទាន់ចិត្ត?

លោកអ្នកអាចធ្វើការស្នើសុំលេខសម្ងាត់ថ្មី (Reset PIN) តាមរយៈទូរស័ព្ទដែលបានចុះឈ្មោះប្រើសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត បានដោយខ្លួនឯង ដោយចូលទៅមីនុយភ្លេចលេខសម្ងាត់ ហើយជ្រើសរើសសំណួរនិងចម្លើយ ឲ្យបានត្រឹមត្រូវ បន្ទាប់មកនឹងមានលេខសម្ងាត់ថ្មីផ្ញើចូលទូរស័ពុ្ទ ដែលបានចុះឈ្មោះប្រើសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត ដោយស្វ័យប្រវត្តិ។ ករណីលោកអ្នកមិនចាំសំណួរ និងចម្លើយនោះទេ លោកអ្នកត្រូវអញ្ជើញមកកាន់ការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត ដើម្បីស្នើសុំលេខសម្ងាត់ថ្មី។

19. តើ​ខ្ញុំ​អាច​បង្ខាំង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ដោយ​ខ្លួន​ឯង​បាន​ដែរ ឬ​ទេ ?

លោក​អ្នក​អាច​បង្ខាំង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ដោយ​ខ្លួន​ឯង​បាន ដោយ ៖

  • ចូលប្រើ​សេវា (Login)
  • ជ្រើស​រើស​ប៊ូតុង
  • ជ្រើសរើស "សុវត្ថិភាព និងព័ត៌មានផ្ទាល់ខ្លួន"
  • ជ្រើស​រើស "បង្ខាំង​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត"
  • សូម​ផ្តល់​មូលហេតុ បន្ទាប់​មក​ចុច​លើ​ប៊ូតុង "បញ្ជូន"

20. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ប្រសិន​បើ​ទូរស័ព្ទ​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត បាត់ ឬ​ខូច ?

លោក​អ្នក​ត្រូវ​ទំនាក់​ទំនង​មក​សាខា​ធនាគារ​អេស៊ីលីដា ដែល​ជិត​បំផុត ឬ​ទាក់​ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បី​បង្ខាំង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៤១៦.១៦៣ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤១៦.១៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៩.២៩៦    ចំនួនអ្នកទស្សនាពីម្សិល : ២២.៩០២