តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត  »  សេវា​ទូទាត់​វិក្កយបត្រ​តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

សេវា​ទូទាត់​វិក្កយបត្រ​តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

សេវា​ទូទាត់​វិក្កយបត្រ​តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត អនុញ្ញាត​ឱ្យ​លោក​អ្នក​អាច​ទូទាត់​វិក្កយបត្រ​ប្រើប្រាស់​ទឹក ភ្លើង សេវា​អ៊ីនធើណែត សាលារៀន ឬ​សេវា​ទូរស័ព្ទ ។ល។ បាន​យ៉ាង​ងាយ​ស្រួល​និង​ឆាប់​រហ័ស តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង ។ លោក​អ្នក​អាច​ទូទាត់​វិក្កយបត្រ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ជា​មួយ​ក្រុមហ៊ុន​ដូចខាង​ក្រោម ៖

ទូទាត់​វិក្កយបត្រ​ប្រព័ន្ធ ប៊ីល ២៤

  • ប៊ីល ២៤ (​វិក្កយបត្រ​អគ្គិសនី)
  • ប៊ីល ២៤ (​វិក្កយបត្រ​ទឹក)
  • ប៊ីល ២៤ (​វិក្កយបត្រ​ទូទៅ)

ទូទាត់​វិក្កយបត្រ​អគ្គិសនី

  • រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល
  • ក្រុងកំពង់ចាម
  • ក្រុងកំពត
  • ខេត្ត​ក្រចេះ
  • ខេត្តព្រះសីហនុ
  • ខេត្តបន្ទាយមានជ័យ
    • សាខា​មង្គលបូរី
  • ខេត្តបាត់ដំបង
  • ក្រុងសៀមរាប
  • ខេត្ត​រតនគិរី
  • ខេត្តមណ្ឌលគិរី
    • សាខា​កោះញែក
    • សាខា​កែវសីមា
    • សាខា​ពេជ្រាដា
  • ខេត្ត​ស្ទឹងត្រែង
  • ខេត្តកំពង់ស្ពឺ
  • ខេត្ត​ព្រៃវែង
  • ខេត្តតាកែវ
  • ស្វាយរៀង
    • សាខា​ក្រុងស្វាយរៀង
    • សាខា​ក្រុង​បាវិត
    • សាខា​ជីភូ
    • សាខា​កំពង់រោទិ៍
  • ខេត្ត​ត្បូងឃ្មុំ
    • សាខា​ជាំក្រវៀន
    • សាខាមេមត់
    • សាខាពញាក្រែក

ទូទាត់​វិក្កយបត្រ​ហិរញ្ញវត្ថុ

ទូទាត់​វិក្កយបត្រ​ក្រុមហ៊ុន​ធានា​រ៉ាប់រង

  • ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វតតេ​កម្ពុជា
  • ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា

ទូទាត់​វិក្កយបត្រ​អ៊ីនធើណែត

ទូទាត់​វិក្កយបត្រ​ប្រើប្រាស់​ទូរស័ព្ទ

  • Smart
  • CooTel (CooBill)
  • ទូរគមនាគមន៍​កម្ពុជា

ទូទាត់​វិក្កយបត្រ​សេវា​សាធារណៈ

ទូទាត់​វិក្កយបត្រ​សាលារៀន

  • វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា
  • សាលា​ប៊ែលធី​អន្តរជាតិ
  • ប៊្រីលលានស៍ អ៊ិនធើណេសិនណល ស្គូល
  • សាលា ហាយ-ប្រ៊ីដ (ទូទាត់​ដោយ​យក លេខ​សម្គាល់​សិស្ស / Student ID នៅ​លើ​វិក្កយបត្រ​បង់​ថ្លៃ​សិក្សា ជា​លេខ​វិក្កយបត្រ)
  • អ៊ិនធីស៊ីគ្រុប
    • សាលា​ញូវតុន​ធីឡាយ
    • សាលារៀន​សុវណ្ណភូមិ
    • សាលារៀន ប្រ៊ីជតុន
    • សាលា អាមេរិកកាំង ប៉ាស៊ីហ្វិក
    • សាលា អន្តរជាតិ អ៊ិសវ៉េស
    • សាលា​អន្តរជាតិ ចិន-អាមេរិកាំង
  • សាលារៀន ផ្លេនីត អេដ ឯ.ក
  • សាកល​វិទ្យាល័យ​កម្ពុជា
  • សាលារៀន​វ៉េស្ទឡាញន៍
  • សាលា​វេស្ទើន​អន្តរជាតិ

ទូទាត់​វិក្កយបត្រ​ប្រើប្រាស់​ទឹក​ស្អាត

អត្ថប្រយោជន៍

  • ការបម្រើ​សេវា​ខ្លួន​ឯង ៖ ទូទាត់​វិក្កយបត្រ​ដោយ​ខ្លួន​ឯង និង​ចំណេញ​ពេល​វេលា ។
  • ភាព​ងាយ​ស្រួល ៖ ទូទាត់​វិក្កយបត្រ បាន​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា ដោយ​គ្មាន​ការរង់​ចាំ ។
  • ការត្រួតពិនិត្យ ៖ មាន​ឱកាស​ចាត់​ចែង​ចំណាយ​ផ្សេងៗ និង​ត្រួត​ពិនិត្យ​ដោយ​ខ្លួន​ឯង ។
  • ការចូល​រួម ៖ ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ ក្លាយ​ជា​មនុស្ស​ទាន់​សម័យ ព្រម​ទាំង​អាច​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ។
  • ឱកាស​ផ្សេងៗ ៖ មាន​ឱកាស​ប្រើប្រាស់​ផលិតផល និង​សេវា​ផ្សេងៗ​ទៀត​របស់​ធនាគារ ក្នុង​ពេល​ដំណាល​គ្នា ។

លក្ខណៈ​ពិសេស

  • អាច​ទូទាត់​វិក្កយបត្រ​តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត គ្រប់​ពេល​វេលា និង​ទីកន្លែង យ៉ាង​ងាយ​ស្រួល និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។
  • អាច​​ទូទាត់​បាន​តាម​តម្រូវការ ដោយ​គ្មាន​ការ​កំណត់​ចំនួន​ប្រតិបត្តិការ ឬ​ចំនួន​ទឹក​ប្រាក់​ប្រចាំ​ថ្ងៃ ។
  • បន្ទាប់​ពី​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​រួច​ភ្លាម ប្រព័ន្ធ​នឹង​កាត់​ចំនួន​ទឹក​ប្រាក់​តាម​វិក្កយបត្រ​ចេញ​ពី​គណនី​លោក​អ្នក រួច​ផ្ទេរ​ចូល​ទៅ​ក្នុង​គណនី​របស់​ក្រុមហ៊ុន​ដោយ​ស្វ័យ​ប្រវត្តិ ។

ប្រភេទ​រូបិយប័ណ្ណ

រូបិយប័ណ្ណ គឺ​អាស្រ័យ​ទៅ​លើ​​រូបិយប័ណ្ណ នៅ​ក្នុងវិក្កយបត្រ​របស់​លោក​អ្នក ។ ប្រសិនបើ​ប្រភេទ​រូបិយប័ណ្ណ​នៃ​គណនី​របស់​លោក​អ្នក​ខុស​ពី​រូបិយប័ណ្ណ នៅ​ក្នុង​វិក្កយបត្រ​ ប្រព័ន្ធ​នឹង​ប្តូរ​ដោយ​ស្វ័យ​ប្រវត្តិ​តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា នៅ​ពេល​នោះ ។

លក្ខខណ្ឌ​ផ្សេងៗ​ទាក់ទង​នឹង​ការ​ទូទាត់

  • លោក​អ្នក​ត្រូវ​បញ្ចូល លេខ​សម្គាល់​អតិថិជន / លេខ​ទីតាំង​ប្រើប្រាស់​ចរន្ត / លេខ​ទូរស័ព្ទ / លេខ​វិក្កយបត្រ ឱ្យ​បាន​ត្រឹមត្រូវ នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់ ។
  • បន្ទាប់​មក លោក​អ្នក​ត្រូវ​បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ទូទាត់ ឱ្យ​បាន​គ្រប់​ចំនួន​តាម​វិក្កយបត្រ​ជាក់​ស្តែង ។
  • លោក​អ្នក​អាច​ទូទាត់​បាន​តែ​ចំពោះ​វិក្កយបត្រ​ក្នុង​ខែ ឬ​វិក្កយបត្រ​ដែល​នៅ​មាន​សុពល​ភាព​ប៉ុណ្ណោះ ។
  • លោក​អ្នក​ត្រូវ​ទូទាត់ឱ្យ​បាន​គ្រប់​ចំនួន​តាម​វិក្កយបត្រ​ជាក់ស្តែង មុន​កាលបរិច្ឆេទ​ផុត​កំណត់​ចំនួន ១ថ្ងៃ ។ សម្រាប់​ការ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ចរន្ត​អគ្គិសនី លោក​អ្នក​ត្រូវ​ទូទាត់ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់​បង់​ប្រាក់ យ៉ាង​តិច​បំផុត​ពីរ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ ។
  • លោក​អ្នក​ត្រូវ​មាន​ទឹកប្រាក់​គ្រប់គ្រាន់​នៅ​ក្នុង​គណនី ទើប​អាច​ទូទាត់​បាន​ជោគជ័យ ។

របៀប​ទូទាត់​ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

  • ចូល​កម្ម​វិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (ប្រសិនបើ​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក​មិន​ទាន់​​មាន​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត សូម​ទាញ​យក​ពី App Store (iOS/iPhone) ឬ Play Store (Android) ដើម្បី​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ភ្លាមៗ)
  • ជ្រើស​រើស​ម៉ឺនុយ "ទូទាត់​វិក្កយបត្រ"
  • ជ្រើស​រើស​ប្រភេទ​វិក្កយបត្រ/ក្រុមហ៊ុន​ដែល​ត្រូវ​ទូទាត់ ដូចជា អគ្គីសនី សាលារៀន ទូរស័ព្ទ ទឹក...
  • ជ្រើស​រើស​ទីតាំង (សម្រាប់​វិក្កយបត្រ​អគ្គិសនី និង​ទឹក)
  • សូម​បញ្ចូល​ព័ត៌មាន ៖
    • ជ្រើស​រើស​គណនី
    • បញ្ចូល​លេខ​អតិថិជន ដែល​មាន​ក្នុង​វិក្កយបត្រ​របស់​លោក​អ្នក ឬ​ជ្រើសរើស​ពី​កំណត់​ត្រា
    • បញ្ចូល​ចំនួន​ទឹក​ប្រាក់​ទូទាត់ ដែល​មាន​ក្នុង​វិក្កយបត្រ​របស់​លោក​អ្នក
    • ជ្រើសរើសប្រភេទទូទាត់
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
  • សូម​ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ​របស់​លោក​អ្នក
  • សូម​ចុច​ប៊ូតុង "ទូទាត់"

សំគាល់ ៖

  • ធនាគារ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតឡើង ដោយ​ការ​ខក​ខាន​មិន​បាន​បង់​ប្រាក់ ឬ​បង់​ប្រាក់​មិន​គ្រប់​ចំនួន​តាម​វិក្កយបត្រ​ជាក់ស្តែង​នោះ​ទេ ។
  • សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន បាន​គ្រប់​ពេល​វេលា ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.១៣៦.២៤០ នាក់
ទាញយក​ពី App StoreGoogle Play

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១៣៦.២៤០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.២៣៤    ចំនួនអ្នកទស្សនាពីម្សិល : ១០.៩២៣