តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextផលិតផល និង​សេវាnavigate_nextសេវា​ធនាគារ​អេឡិចត្រូនិកnavigate_nextសេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិnavigate_nextម៉ាស៊ីន​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់

ម៉ាស៊ីន​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់

ម៉ាស៊ីន​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ ជា​សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បង្កើត​ឡើង​ដើម្បី​ផ្តល់​ភាពងាយ​ស្រួល​ជូន​អតិថិជន​បម្រើ​សេវាកម្ម​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ បាន​ដោយ​ខ្លួន​ឯង គ្រប់​ពេលវេលា ។

អតិថិជន​ដែល​មាន​គណនី​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​មាន​សាច់​ប្រាក់​សល់​ទំនេរ មិន​ប្រើប្រាស់​រយៈពេល​ចាប់​ពី ៣ខែ ឡើង​ទៅ អាច​ដាក់​បញ្ញើ​មាន​កាល​កំណត់​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់មក​រង់​ចាំ​នៅ​បញ្ជរ ។

ដើម្បី​អាច​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​តាម​ម៉ាស៊ីន​នេះ លោកអ្នក​ត្រវ​មាន​ប័ណ្ណ​ឥណពន្ធ​អេស៊ីលីដា ឬ​លេខ​គណនី​ដែល​មាន​សមតុល្យ​សាច់ប្រាក់​គ្រប់គ្រាន់ ដើម្បី​ចូល​ប្រើ​ម៉ាស៊ីន និង​មាន​ទូរស័ព្ទ​ចល័ត​ដើម្បី​ទទួល​លេខ​កូដ​សម្ងាត់ (OTP) ដែល​ប្រព័ន្ធ​នឹង​ផ្ញើ​ចូល ពេល​ធ្វើ​ប្រតិបត្តិការ ។

ប្រភេទ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ និង​រយៈ​ពេល

លោកអ្នក​អាច​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ គ្រប់​ប្រភេទ ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ឬ​ប្រាក់​បាត អាស្រ័យ​តាម​ប្រភេទ​គណនី​ប្រភព ដូច​ខាង​ក្រោម ៖

  • ប្រាក់​បញ្ញើ​មាន​កាល​កំណត់​កំណើន​ខ្ពស់ ចាប់​ពី ៣ខែ ដល់ ២៤ខែ ។
  • ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ចំណូល​ខ្ពស់ ចាប់​ពី ៣ខែ ដល់ ២៤ខែ ។
  • ប្រាក់​បញ្ញើ​មាន​កាល​កំណត់​រយៈពេល​វែង ចាប់​ពី ៣៦ខែ ដល់ ៦០ខែ ។

របៀប​ស្នើ​សុំ​បើក​គណនី​មាន​កាល​កំណត់​ថ្មី តាម​ប័ណ្ណ​ឥណពន្ធ​អេស៊ីលីដា

ប្រាក់​ដើម

  • ប្រាក់​ដើម​អប្បបរមា គឺ ២.០០០.០០០រៀល, ៥០០ដុល្លារ, ឬ ២០.០០០បាត ។
  • ប្រាក់​ដើម​អតិបរមា គឺ​មិន​កំណត់ ។

គណនី​ប្រភព

គណនី​ប្រភព គឺ​ជា​គណនី​ធនាគារ ដែល​អនុលោម​តាម​គោលការណ៍​ប្រតិបត្តិ ស្តីពី​ការ​បើក ប្រើប្រាស់ និង​បិទ​គណនី​របស់​អតិថិជន ដូច​ខាង​ក្រោម ៖

  • គណនី​ឯកត្តជន រួមមាន គណនី​បញ្ញើ​សំចៃ (រួមទាំង​គណនី​បើក​ប្រាក់​បៀវត្ស), គណនី​ចរន្ត, គណនី​ចរន្ត​សម្រាប់​ឥណទាន​វិបារូបរ៍, គណនី​បញ្ញើ​តាម​តម្រូវការ, គណនី​ព្រះសង្ឃ ។
  • គណនី​រួម (Joint Account) ត្រូវ​មាន​លក្ខខណ្ឌ ដូច​ខាង​ក្រោម ៖
    • លក្ខខណ្ឌ​នៃ​ប្រតិបត្តិការ​គណនី​ចែង​ថា "ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​អស់/Anyone of them may sign" ។
    • មាន​បញ្ចូល​ស្នាម​មេ​ដៃ (Fingerprint Enrollment) ទៅក្នុង​ប្រព័ន្ធ​របស់​សមាជិក​គណនី (មិន​កំណត់​ចំនួន​សមាជិក​ដែល​ត្រូវ​បញ្ចូល​ស្នាម​មេដៃ) ។
    • គ្រប់​សមាជិក​គណនី​រួម ដែល​បាន​បញ្ចូល​ស្នាម​មេដៃ​ទៅក្នុងប្រព័ន្ធ អាច​ធ្វើ​ប្រតិបត្តិការ​បើក និង​បិទ​គណនី​មាន​កាល​កំណត់ តាម​រយៈ​ម៉ាស៊ីន​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ បាន​រៀងៗ​ខ្លួន ។

របៀប​ស្នើ​សុំ​បើក​គណនី​មាន​កាល​កំណត់​ថ្មី តាម​គណនី​ធនាគារ

ថ្ងៃប្រសិទ្ធភាព

ប្រាក់​បញ្ញើ​ដែល​ដាក់​តាម​ម៉ាស៊ីន​នេះ នឹង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ថ្ងៃ ឬ​នៅ​ថ្ងៃ​ធ្វើការ​បន្ទាប់ ។

ការ​បម្រើ​សេវា​ខ្លួន​ឯង និង​ថ្លៃ​សេវា

អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ជា​មួយ​ម៉ាស៊ីន​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ នេះ​ដោយ​ខ្លួន​ឯង​ដូច​ខាង​ក្រោម ៖

  • ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ និង​បោះ​ពុម្ព​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​ថ្មី គឺ មិន​គិត​ថ្លៃ​សេវា ។
  • បោះ​ពុម្ព​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​ជំនួស គឺ គិត​ថ្លៃ​សេវា ៥ដុល្លារ, ២០.០០០រៀល, ឬ ២០០បាត ។

របៀប​បោះពុម្ព​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​ជំនួស (ឡើង​វិញ)

អត្រា​ការ​ប្រាក់

សូម​ពិនិត្យ​មើល​តារាង​អត្រាការ​ប្រាក់ របស់​គណនី​មាន​កាល​កំណត់ នៅ​ទីនេះ ។

របៀប​ប្រើ​ប្រាស់ 

ផែនការ​ដាក់​ឱ្យ​ដំណើរការ​ម៉ាស៊ីន​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់

លោកអ្នក​អាច​បើក​គណនី​មាន​កាល​កំណត់ ជា​មួយ​ម៉ាស៊ីន​នេះ នៅ​តាម​សាខា​សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ របស់​ធនាគារ អេស៊ីលីដា ដូច​ខាង​ក្រោម ៖

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.៦០៥.៦៧៤ នាក់
  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦០៥.៦៧៤ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៧៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៣.៦២១    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៤០៣